ធនាគារអភិវឌ្ឍអាស៊ីផ្តល់កម្ចី 127.8លានដុល្លាអាមេរិកដើម្បីពង្រីកបណ្តាញបញ្ជូនថាមពលអគ្គិសនី

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេច​ផ្តល់ប្រាក់​កម្ចី127.8 លាន​ដុល្លារ​ដើម្បី​គាំទ្រ​ដល់​ការកសាង​បណ្តាញ​បញ្ជូន និង​អនុ​ស្ថានីយ​អគ្គិសនី​នៅ​កម្ពុជា។ គម្រោង​នេះ​នឹង​ជួយ​ឱ្យ​រាជធានី​ភ្នំពេញ រួមទាំង​ខេត្ត3ផ្សេងទៀត ទទួលបាន​ការផ្គត់ផ្គង់​អគ្គិសនី​ប្រកបដោយ​ស្ថេរភាព។

បើតាម ADB គម្រោង​កម្ចី​នេះ ក៏​នឹង​សាកល្បង​ប្រព័ន្ធ​ផ្ទុក​ថាមពល ដើរ​ដោយ​អាគុយ ខ្នាត​ធំ​ដំបូងបង្អស់ នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​ប្រើ​ថវិកា​ចំនួន 6.7 លាន​ដុល្លារ។ ក្នុង​ចំនួន 6.7លាន​ដុល្លារ​នោះ​មាន 4.7 លាន​ដុល្លារ ជា​ថវិកា​ពី​មូលនិធិ​អាកាសធាតុ​ជា​យុទ្ធសាស្ត្រ (Strategic Climate Fund)នៃ​ការពង្រីក​ការអនុវត្ត កម្មវិធី​ថាមពល កកើត​ឡើងវិញ​នៅក្នុង​ប្រទេស​ដែលមាន​ចំណូល​ទាប និង2លាន​ដុល្លារ​ពី​មូលនិធិ​ថាមពល​ស្អាត(Clean Energy Fund) នៃ​គម្រោង​ដៃគូ​ហិរញ្ញប្បទាន​សម្រាប់​ថាមពល​ស្អាត (Clean Energy Financing Partnership Facility)។ មូលនិធិ​ទាំងពីរ​ត្រូវបាន​គ្រប់គ្រង​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី។

Advertisement

លោកស្រី Sunniya Durrani-Jamal នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា របស់​ធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ជាក់​ថា​ឡើង​ថា គម្រោង​បង្កើន​ប្រព័ន្ធ​បញ្ជូន​ចរន្ត រួមជាមួយ​ជំនួយ​ជា​បន្ត របស់​ធនាគារ​អភិវឌ្ឍន៍ អាស៊ី​ដល់​ប្រទេស​កម្ពុជា​ក្នុងការ​រៀបចំ​ផែនការ​បណ្តាញ​ថាមពល បង្ហាញថា​ការផ្គត់ផ្គង់​ថាមពល​គ្រប់គ្រាន់​អាច​ទុកចិត្តបាន និង​មាន​និរន្តរភាព​បរិស្ថាន អាច​ត្រូវបាន​ផ្តល់ជូន ក្នុងតម្លៃ​សមរម្យ ដើម្បី​គាំទ្រ​ដល់ ការអភិវឌ្ឍ​ប្រកបដោយ​សមធម៌។ ប្រព័ន្ធ​ផ្ទុក​ថាមពល​ដោយ​អាគុយ នឹង​បង្ហាញ​ពី​របៀប ដែល​ការអភិវឌ្ឍ ខ្នាត​ធំ​នៃ​ការអនុវត្ត បច្ចេកវិទ្យា​ច្នៃប្រឌិត​ថ្មី អាច​ត្រូវបាន​ប្រើ ដើម្បី​ដំណើរការ​បណ្តាញ​អគ្គិសនី ក្នុង ប្រទេស​កម្ពុជា​នាពេល​អនាគត និង ដើម្បី​បង្កើត​ថាមពល​កកើត​ឡើងវិញ​បន្ថែមទៀត។

គម្រោង​នេះ​នឹង​ជួយ​ដល់ អគ្គិសនី​កម្ពុជា (EDC) ដែល​ស្ថាប័ន​អគ្គិសនី​ជាតិ របស់​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​បញ្ជូន​ចរន្ត តាមរយៈ​ការផ្តល់​ហិរញ្ញប្បទាន ដល់​ការសាងសង់​បណ្តាញ បញ្ជូន 115-230 គីឡូវ៉ាត់ ចំនួន 4 និង​អនុ​ស្ថានីយ​អគ្គិសនី​ចំនួន 10 នៅ​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ ឆ្នាំង កំពង់ចាម និង​តាកែវ។

គម្រោង​ផ្ទុក​ថាមពល​ដោយ​អាគុយ សាកល្បង ដែលមាន​ទីតាំង​ស្ថិតនៅ​ក្បែរ​ឧទ្យាន​ថាមពលព្រះអាទិត្យ​មាន​កម្លាំង 100 មេ​ហ្គា​វ៉ា​ត់ ដែល​គាំទ្រ​ដោយ ADB នឹង​រួមបញ្ចូល នូវ​ការបណ្តុះបណ្តាល បច្ចេកទេស​ផងដែរ។ រាជរដ្ឋាភិបាល​គ្រោង នឹង​បង្កើន​សមត្ថភាព​ផលិត​ចរន្តអគ្គិសនី ថាមពលព្រះអាទិត្យ ដល់ 415 មេ​ហ្គា​វ៉ា​ត់​នៅ​ឆ្នាំ 2022 ពោលគឺ​កើនឡើង​ពី 155 មេ​ហ្គា​វ៉ា​ត់​ក្នុង​ឆ្នាំ 2019 ។ ប្រព័ន្ធ​ផ្ទុក​ថាមពល​ដោយ​អាគុយ ដែល​គាំទ្រ​ដោយ​គម្រោង​នេះ មាន​សមត្ថភាព​សន្សំ​ថាមពល​អគ្គិសនី 16 មេ​ហ្គា​វ៉ា​ត់​ម៉ោង និង​ផ្តល់​លទ្ធភាព​ដើម្បី​ជួយ​រួមបញ្ចូល ថាមពល​កកើត​ឡើងវិញ ការបន្ថយ​ការកកស្ទះ ការបញ្ជូន​ចរន្ត និង​ធ្វើ​តុល្យាការ​នៃ​ការផ្គត់ផ្គង់​និង​តម្រូវការ​ផងដែរ។

លោកស្រី Daniela Schmidt អ្នកឯកទេស​ផ្នែក​ថាមពល​អគ្គិសនី​រប​ស់ ADB បាន​លើកឡើងថា គម្រោង តាមរយៈ ការផ្តល់​ហិរញ្ញប្បទាន និង ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​បញ្ជូន​ច​ន្ត​ចាំបាច់ សម្រាប់ ការផ្គត់ផ្គង់​អគ្គិសនី ប្រកបដោយ​និរន្តរភាព នឹង​ជម្រុញ​ផលិតភាព​សេដ្ឋកិច្ច​របស់​កម្ពុជា សមត្ថភាព ប្រកួតប្រជែង និង​ការធ្វើ​ពិពិធ​កម្ម​នានា បង្កើត​ការងារ និង​គាំទ្រ​ដល់​ការ​ងើបឡើង​វិញ របស់​ប្រទេស ពី​វិបត្តិ​នៃ​ការ​រាតត្បាត​នៃ COVID-19។ គម្រោង​នេះ​នឹង​បង្កើត​ការងារ​ដោយផ្ទាល់​ចំនួន 1300 នៅក្នុង វិស័យ​សំណង់ ជាមួយនឹង​ការផ្តល់​ជា​ប្រយោជន៍ ក្នុងការ​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ។ វា​ក៏​នឹង​គាំទ្រ ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អគ្គិសនី​កម្ពុជា(EDC) ក្នុងការ​លើកកម្ពស់​ប​រិ​យា​ប័ន្ន និង​សមភាព​យេនឌ័រ នៅ​កន្លែងធ្វើការ​និង​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​រប​ស់​ស្ត្រី​នៅក្នុង​វិស័យ​ថាមពល៕

Advertisement