Ford Ranger Wildtrak ស៊េរី​ថ្មី​ឆ្នាំ 2022 បើកទទួល​ការ​កក់​ជា​ផ្លូវការ​ហើយ!

កាលពីពេលថ្មីៗនេះ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បានប្រកាស​ជា​ផ្លូវការ​អំពី​ការទទួល​កក់​ទុក​មុន​នៃ​រថយន្ត Ford Ranger Wildtrak ស៊េរី​ថ្មី​ឆ្នាំ 2022 ជា​ម៉ូ​ឌែ​ល​ដែល​លក់ដាច់​ជាងគេ និង​ពេញនិយម​បំផុត​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ហើយ​បងប្អូន​ជាច្រើន​កំពុងតែ​ទន្ទឹងរង់ចាំ និង​បាន​សាកសួរ​មកកាន់​ក្រុមហ៊ុន​ថា តើ​ពេលណា​ក្រុមហ៊ុន​នឹង​នាំចូល​រថយន្ត​នេះ​មកជា​ផ្លូវការ និង​ចង់​ឲ្យ​រថយន្ត​នេះ​មាន​វត្តមានឆាប់ៗក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា? ដូច្នេះហើយ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ និង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ទៅលើ​រថយន្ត Ford Ranger Wildtrak នេះ ក្រុមហ៊ុន​ក៏​សម្រេច​ធ្វើការ​ប្រកាស​ទទួល​ការ​កក់​ទុក​មុន​ជា​ផ្លូវការ​ជាមួយនឹង​តម្លៃ​ពិសេស។

សម្រាប់​រថយន្ត Ford Ranger Wildtrak ស៊េរី​ថ្មី​ឆ្នាំ 2022 នេះ​គឺមាន​ការផ្លាស់ប្តូ​រទាំង​រូបរាង​ផ្នែក​ខាងក្រៅ និង​ផ្នែក​ខាងក្នុង​ដែល​ធ្វើ​ឲ្យ​រថយន្ត​នេះ​មើលទៅ​កាន់តែ​មាន​ភាព​អំណាច និង​គួរ​ឲ្យ​ទាក់ទាញ​ខ្លាំង​មែនទែន​ដែល​ចំណុច​ផ្លាស់ប្តូរ​ថ្មី​ទាំងនេះ​មានដូចជា៖

  • ផ្នែក​ខាងក្រៅ
  • ប៉ា​ណា​ផ្នែក​ខាងមុខ​ត្រូវបាន​រចនា​រូបរាង​ថ្មី​ទាំងស្រុង​ដែលមាន​រាង​បែប​សំណាញ់​ពណ៍​ខ្មៅ​រលោង​ដែល​មើលទៅ​ផ្តល់នូវ​ភាព​អំណាច អម​ជាមួយនឹង​ពណ៍​ទឹកក្រូច​នៅ​ផ្នែក​សងខាង​ដែល​មើលទៅ​លេចធ្លោ​ជាង​មុន

  • ស៊ុម​កញ្ចក់​ក្តោប​ទាំងសងខាង​ក៏បាន​រចនា​ពណ៍​ខ្មៅ
  • យ៉ាន់​កង់​ទំហំ 18 អ៊ី​ញ​ពណ៍​ខ្មៅ​ដែល​ធ្វើ​ឲ្យ​រថយន្ត​នេះ​កាន់​តែមាន​ភាព​ស្ព័​រ

  • ដៃ​ទ្វារ​រថយន្ត​ក៏បាន​ប្តូរ​ទៅជា​ពណ៍​ខ្មៅ
  • កាង​ខ្យល់​ផ្នែក​ខាងក្រោយ​ពណ៍​ខ្មៅ​រំលេច​ជាមួយនឹង​ឆ្នូត​ពណ៍​ទឹកក្រូច​ឲ្យ​ស័ក្តិសម​ជាមួយ​ប៉ា​ណា​ផ្នែក​ខាងមុខ
  • ផ្នែក​ខាងក្នុង
  • តែម​ផុស​អក្សរ Wildtrak នៅលើ​ឈ្នាន់​ទ្វារ
  • កៅអី​ស្បែក​បែប​ប្រណិត​ពណ៍​ខ្មៅ​បង្កប់​ជាមួយ​ថ្នេរ​ដេរ​ពណ៍​ទឹកក្រូច មិនតែប៉ុណ្ណោះ​ថែមទាំង​បន្ថែម​នូវ​ឆ្នូត​ពណ៍​ទឹកក្រូច​នៅ​ផ្នែក​កណ្តាល​ដែល​មើលទៅ​កាន់តែ​មា​នភា​ព​ទាក់ទាញ

  • ដៃ​ទា្វរ​ផ្នែក​ខាងក្នុង​ក៏​ជា​ប្រភេទ​ពណ៍​ខ្មៅ

  • ចង្កូត​ស្បែក​ពណ៍​ខ្មៅ​ដែល​បង្កប់​ជាមួយនឹង​ថ្នេរ​ដេរ​ពណ៍​ទឹកក្រូច​កាន់តែច្រើន និង​ញឹក​ជាង​មុន
  • ប្រអប់លេខ​បាន​បំពាក់​ទៅដោយ​ស្បែក​ប្រណិត​ពណ៍​ខ្មៅ លាយ​ជាមួយនឹង​ក្រូម​ដែល​កាន់តែ​ងាយស្រួល​ចាប់​កាន់ និង​ទំនុកចិត្ត​ពេល​បើកបរ

ក្រៅពី​ចំណុច​ផ្លាស់ប្តូរ​ថ្មី​ទាំង​ផ្នែក​ខាងក្រៅ និង​ផ្នែក​ខាងក្នុង​ដែល​បាន​រៀបរាប់​ខាងលើនេះ រថយន្ត Ford Ranger Wildtrak នៅមាន​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​រហូតដល់ 50 ចំណុច​ដែល​លើសពី​ដៃគូ​ប្រកួតប្រជែង​ក្នុងនោះ​រួមមាន៖ ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្ត (Parallel Parking Assist) ប្រព័ន្ធ​ផ្តល់​សញ្ញា​ឲ្យ​អ្នកបើកបរ​ឈប់សំរាក​ពេល​មាន​អារម្មណ៍​ងងុយគេង (Driver Alert System) ប្រព័ន្ធ​សម្រាប់​កំណត់​ល្បឿន​ពេល​បើកបរ (MyKey System) សេន​សឺ​ជុំវិញ​រថយន្ត​ចំនួន 10 គ្រាប់ (10 Sensors) ដែកថែប​ពិសេស​ចំនួន 2ដើម សម្រាប់​ការពារ​ផ្នែក​ចំហៀង​សងខាង​នៃ​រថយន្ត (Ultra-High-Strength Boron Steel Side Impact Beam Bar) ខែល​ដែកថែប​ការពារ​ម៉ាស៊ីន​ផ្នែក​ខាងក្រោម (Front Bumper Protector) ប្រព័ន្ធ​ផ្ដល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើរជើង​ឆ្លងកាត់ និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking) ប្រព័ន្ធ​ផ្តល់ដំណឹង​នៅពេល​បើកបរ​ចេញពី​គន្លង​ផ្លូវ (Lane Keeping System) ប្រព័ន្ធ​បន្ថយល្បឿន និង​រក្សា​គម្លាត​សុវត្ថិភាព​ដោយ​ស្វ័យប្រវត្ត (Adaptive Cruise Control) និង​បច្ចេកវិទ្យា​ជាច្រើន​ទៀត​ដែល​សរុប​ទាំង​រហូតដល់ 50។ល។

បន្ទាប់ពី​បានដឹង​អំពី​ចំណុច​ផ្លាស់ប្តូរ​ថ្មី​នេះ​ជឿជាក់ថា​សន្ទុះ​នៃ​ការគាំទ្រ​របស់​រថយន្ត Ford Ranger Wildtrak ស៊េរី​ថ្មី​ឆ្នាំ 2022 នឹង​បន្ត​ការកើនឡើង រថយន្ត​នេះ​នឹង​បន្ត​ផ្តល់ជូន​នូវ​ជម្រើស​ម៉ាស៊ីន 2 ប្រភេទ​រួមមាន៖ ម៉ាស៊ីន​ជំនាន់​ថ្មី 2.0L និង​ម៉ាស៊ីន 3.2L។ សម្រាប់​ពណ៍​មាន 5 ជម្រើស​ដូចជា៖ ស ខ្មៅ ទឹកប្រាក់ ប្រផេះ និង​ទឹកក្រូច។ រីឯ​តម្លៃ​វិញ​គឺ​កាន់តែ​ពិសេស​សម្រាប់​បងប្អូន​ដែល​បាន​កក់​ទុក​មុន ដូច្នេះ​បងប្អូន​ប្រញាប់​រួសរាន់​ឡើង​ព្រោះ​ចំនួន​មានកំណត់។ សម្រាប់​ព័​ត៍​មាន​បន្ថែម​អំពី​រថយន្ត​នេះ​លោកអ្នក​អាច​អញ្ជើញ​ទៅ​សាកសួរ​ព័​ត៍​មាននៅ​គ្រប់​អគារ​តាំង​បង្ហាញ​រថយន្ត Ford ដែលមាន​ដូចជា៖

  • អគារ​តាំង​បង្ហាញ​សាខា​ផ្លូវ​ព្រះមុនីវង្ស​ដែល​ស្ថិតនៅ​អគារ​លេខ 444 ផ្លួ​វ​ព្រះមុនីវង្ស ជាប់​ទូត​វៀតណាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 023 214 214
  • អគារ​តាំង​បង្ហាញ​សាខា​ទឹកថ្លា​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ទៅ​ព្រលានយន្តហោះ លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 023 890 880
  • អគារ​តាំង​បង្ហាញ​សាខា​ទួល​សង្កែ​ដែល​ស្ថិតនៅ​លើផ្លូវ 105 ជិត​ផ្សារ​សាំ​ហាន់ លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 078 990 800 | 087 990 800
  • អគារ​តាំង​បង្ហាញ​សាខា​ខេត្តសៀមរាប​ដែល​ស្ថិតនៅ​អគារ​លេខ 593 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 6A លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 063 766 661។
Advertisement