ធនាគារ​​ អ អេច​ ប៊ី (ខេមបូឌា) ម.ក ប្រារព្ធពិធីប្រគល់រង្វាន់ដល់អតិថជន ក្នុងយុទ្ធ​ធានាការដាក់ប្រាក់បញ្ញើ ពី PREMIER BANKING

ភ្នំពេញ​-នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក បានប្រារព្ធពិធីប្រគល់រង្វាន់ ជូនដល់អតិថិជនរបស់ខ្លួនដែលឈ្នះរង្វាន់ធំនាឡិកាដៃប្រណិត ពីយុទ្ធនាការប្រាក់បញ្ញើធនាគារ Premier ដែលត្រូវបានធ្វើឡើងអស់រយៈពេល ៦ខែមកហើយ។ ​យុទ្ធនាការនេះត្រូវបានបិទបញ្ច​ប់នៅចុងខែមិថុនា​ ឆ្នាំ២០២១។ ពិធីប្រគល់រង្វាន់នេះដែរត្រូវបានប្រារព្ធ​ឡើងនៅទីស្នាក់ការកណ្តាលរបស់ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក។

ដើម្បីគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការជួបជុំនិងប្រមូលផ្តុំ ការប្រារព្ធពិធីនេះត្រូវបានធ្វើឡើងដោយមានការចូលរួមពីអតិថិជនដែលបានឈ្នះរង្វាន់នាឡិកាដៃប្រណិតចំនួនបួននាក់ (៤) ជាមួយនិងភ្ញៀវកិត្តិយសមួយចំនួនដែលត្រូវបានគោរពអញ្ជើញតែប៉ុណ្ណោះ។ សម្រាប់អតិថិជនដែលឈ្នះរង្វាន់លើកទឹកចិត្តជា iPad ចំនួន២០នាក់ផ្សេងទៀត ធនាគារបានធ្វើការទំនាក់ទំនងដាច់ដោយឡែកសម្រាប់ការបើករង្វាន់។

លោកអគ្គ​នាយក លោក Wong Kee Poh នៃធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា “នេះជាឱកាសមួយដ៏ល្អសម្រាប់ធនាគារដើម្បីធ្វើការអបអរសាទរដល់អតិថិជនដែលបានឈ្នះរង្វាន់ធំ ពីធនាគារ Premier ហើយទោះបីជាព្រឹត្តិការណ៍នេះប្រព្រឹត្តទៅមានលក្ខណៈតូចតាចក៏ដោយ តែវាមានអត្ថន័យធំធេង និងជាការចងចាំដ៏ល្អ​។ ធនាគារតែងតែបង្កើតយុទ្ធនាការផ្សេងៗ ដែលត្រូវបានរៀបចំឡើងក្នុងរយៈពេលកំណត់ច្បាស់លាស់ណាមួយ ដើម្បីលើកកម្ពស់ពីគុណតម្លៃរបស់ធនាគារសម្រាប់អតិថិជន ហើយក៏ដូចជាការកសាងសមិទ្ធិផលល្អ​ នៅក្នុងគោលដៅរបស់ធនាគារផងដែរ។

សេវាធនាគារ Premier ត្រូវបានធ្វើការរចនាឡើងយ៉ាងពិសេស​សម្រាប់អតិថិជនដែលមានសក្តានុពល ដោយផ្តល់ជូននូវលក្ខណៈបុព្វសិទ្ធិពិសេសៗ រួមជាមួយនិងឧត្តមភាព និងកិត្យានុភាពក្នុងការបម្រើនូវតម្រូវការសេវាកម្មហិរញ្ញវត្ថុ។ ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក គឺជាធនាគារដំបូងគេ នៅក្នុងប្រទេសកម្ពុជា ដែលបម្រើជូនសេវាកម្មប្រអប់សុវត្ថិភាពដល់អតិថិជនក្នុងការរក្សាទុកនូវឯកសារសំខាន់ និងវត្ថុមានតម្លៃដោយមានសុវត្ថិភាព ដែលនេះក៏ជាគុណតម្លៃមួយរបស់ធនាគារផងដែរ។

អតិថិជនរបស់ធនាគារ Premier អាចរីករាយជាមួយនឹង ការផ្ត​ល់ជូនដ៏ល្អ​ឥតខ្ចោះពីសេវាកម្ម និងផលិតផល នៃការលើកលែងថ្លៃសេវាសម្រាប់ការផ្ទេរប្រាក់ចូលពីក្រៅប្រទេស, សម្រាប់គណនីចរន្ត Premier ដែលទទួលបានមកវិញនូវអត្រាការប្រាក់រហូតដល់ ២,៨៨% និងផ្តល់ជូននូវលក្ខណៈបុព្វសិទ្ធិពិសេសៗដូចជា៖ ទទួលបានសិទ្ធិបន្ថែមដើម្បីចូលទៅកាន់មជ្ឈមណ្ឌល Premier Banking និង Plaza Premier Lounges លំដាប់ខ្ពស់គ្មានដែនកំណត់, ទទួលការផ្តល់ជូនសេវាកម្មធនាគារពីប្រធានគ្រប់គ្រ​​ងផ្នែកទំនាក់ទំនងដោយផ្ទាល់, និងទទួលបានកន្លែងចតឡានដែលត្រូវបានរក្សាទុក សម្រាប់អតិថិជនបុព្វសិទ្ធិ៕

 

Advertisement