តើមានរឿងអ្វីកើតឡើងចំពោះអ្នកឧកញ៉ា គិត ម៉េង កំពូលមហាសេដ្ឋីនៅស្រុកខ្មែរ ?

បើនិយាយពីអ្នកឧកញ៉ា គិត ម៉េង ពិតណាស់មានមនុស្សជាច្រើនដែលបានស្គាល់គាត់ តាមរយៈទឹកចិត្តដ៏សប្បុរសដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនជាច្រើនសម្រាប់កិច្ចការសង្គម ហើយនាពេលថ្មីៗនេះ គាត់ទើបត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដែលបានផ្តល់ថវិកាចំនួន ៣ លានដុល្លារអាមេរិកបន្ថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការទិញឧបករណ៍ធ្វើតេស្តិ៍ពិនិត្យរកមើលជំងឺកូវីដ ១៩ផងដែរ។​

នៅក្នុងវិស័យពាណិជ្ជកម្មវិញ អ្នកឧកញ៉ា គិត ម៉េង គឺជាប្រធាននិងនាយកប្រតិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនដូចជា៖​ក្រុមហ៊ុនសេវាទូរស័ព្ទចល័ត Cellcard  ក្រុមហ៊ុនសេវាអ៊ីនធើណែត Ezecom  សណ្ឋាគារ Cambodiana  ធនាគារ វីង (ខេមបូឌា) ម.ក ស្ថានីយទូរទស្សន៍ស៊ីធីអិន ក្រុមហ៊ុនធានារ៉ាប់រង អ៊ិនហ្វីនីធី និងក្រុមហ៊ុនធំៗជាច្រើនផ្សេងទៀតដែលកំពុងដំណើរការយ៉ាងសកម្មដើម្បីពេញនូវតម្រូវការជាក់ស្តែករបស់ប្រជាជនខ្មែរ។

ប៉ុន្តែពេលថ្មីៗនេះ ខណៈពេលដែលជំងឺកូវីដ ១៩ កំពុងតែរាតត្បាតនៅក្នុងប្រទេសកម្ពុជា ស្រាប់តែមានព័ត៌មានអំពីអាជីពថ្មី១ទៀតរបស់អ្នកឧកញ៉ា គិត ម៉េង ដែលកំពុងតែអង្រួនបណ្តាញសង្គម ហើយធ្វើឲ្យមានការងឿងឆ្ងល់ជាខ្លាំង។ អ្នកខ្លះបាននិយាយថាកំពូលមហាសេដ្ឋីនៅស្រុកខ្មែររូបនេះ បានមកប្រកបរបរជាចុងភៅ ហើយអ្នកខ្លះទៀតថាគាត់គឺអ្នកលក់ឥវ៉ានអនឡាញ ហើយក៏មានគេថាគាត់ក្លាយជាអ្នកដឹកជញ្ជូនម្ហូបអាហារតាមម៉ូតូទៅវិញ។​

តើមានអ្វីកើតឡើងចំពោះគាត់ឲ្យពិតប្រាកដទៅ?

ដើម្បឆ្លើយតបទៅនឹងពាក្យចចាមអារាមដែលកំពុងតែធ្វើឲ្យរំជើបរំជួលក្នុងបណ្តាញសង្គមមួយនេះ វីង​​នឹងរៀបចំការឡាយផ្ទាល់តាមហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី​២៩ កក្កដា វេលាម៉ោង៧ល្ងាច​ ដោយបកស្រាយនូវចម្ងល់ផ្សេងៗអំពីកំពូលមហាសេដ្ឋីរូបនេះ។​

បើចង់ដឹងច្បាស់មានអ្វីកើតឡើងនោះ សូមតាមហ្វេសប៊ុកផ្លូវការរបស់​វីងទាំងអស់គ្នា https://bit.ly/wingmallevent ៕​

Advertisement