Prince Group ចាប់​ដៃគូ​សហការ​ជាមួយ​អង្គការ Caring for Cambodia, ធ្វើការ​ឧបត្ថម្ភ​ដល់​កម្មវិធី​ត្រៀម​រៀបចំ​អាជីព​ការងារ

មូលនិធិ​សប្បុរសធម៌​ព្រី​នស៍ (Prince Charitable Foundation) នឹងធ្វើ​ការ​ជាមួយ​ក្រុមការងារ​សប្បុ​រសធម៌​ដែល​ផ្តោតលើ​ការអប់រំ​ឈានមុខ​គេ​ដើម្បី​លើកកម្ពស់​ទស្សនវិស័យ​សិក្សា និង​អាជីព​ការងារ​របស់​សិស្ស ៧,០០០នាក់ ក្រោយពី​ការឆ្លង​រាតត្បាត​ត្រឡប់​ទៅរក​សភាព​ធម្មតា​វិញ។

[រាជធានី​ភ្នំពេញ, ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១] មូលនិធិ​សប្បុរសធម៌​ព្រី​នស៍ (Prince Charitable Foundation) ជា​ផ្នែក​មួយ​ដែល​ធ្វើការ​លើ​សកម្មភាព​សប្បុ​រសធម៌​របស់ ព្រី​នស៍ ហូល​ឌី​ង គ្រុប(“ព្រី​នស៍ គ្រុប”) ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុ​ម​ហ៊ុន​ដែល​ធំជាងគេ និង​រីកចម្រើន​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា នឹងធ្វើ​ការឧបត្ថម្ភ​ដល់​កម្មវិធី​ត្រៀម​រៀបចំ​អាជីព​ការងារ​ដល់​សិស្ស​និស្សិត ដែលមាន​ការដឹកនាំ​ដោយ​អង្គការ Caring for Cambodia គឺជា​អង្គការ​សប្បុរសធម៌​ឈានមុខ​គេ​ដែល​ផ្តល់​ការអប់រំ​ឥតគិតថ្លៃ​ដល់​និស្សិត​ក្រីក្រ​ចំនួន ៧០០០នាក់ សម្រាប់​ឆ្នាំ​សិក្សា​ខាងមុខនេះ។ ភាពជា​ដៃគូ​ជាមួយ​អង្គការ Caring for Cambodia ដែល​បានប្រកាស​នៅ​ថ្ងៃ​ទិវា​យុវជន​អន្តរជាតិ​ដែល​បាន​គូសបញ្ជាក់​ពី​របៀប​ដែល​ព្រី​នស៍ គ្រុប បានចាប់ផ្តើម​ដំណើរ​ថ្មី​នៅ​គ្រា​ដ៏​សំខាន់​មួយ នៅ​ខណៈពេលដែល​ភាព​អត់​ការងារ​ធ្វើ​របស់​យុវជន​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ការកើនឡើង​ដោយសារតែ​ស្ថានភាព​ជម្ងឺ​រាតត្បាត​កូ​វីត-១៩ នៅ​កម្ពុ​ជាមាន​សភាព​កាន់តែ​ធ្ងន់ធ្ងរទៅ។ តាមរយៈ​ការគាំទ្រ​ដល់​កម្មវិធី​ត្រៀម​រៀបចំ​អាជីព​ការងារ ព្រី​នស៍ គ្រុប​បាន​នឹង​កំពុង​សម្លឹងមើល​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​អនាគត​តាមរយៈ​ការផ្តល់​សិទ្ធ​អំណាច​និង​ផ្ទៀងផ្ទាត់​ដល់​វិធីសាស្ត្រ​តាម​ស្ថាប័ន​ក្នុងការ​អភិវឌ្ឍ​យុ​វជន។

លោក Jamie Amelio ដែលជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​នៃ​អង្គការ Caring for Cambodia បាន​មានប្រសាសន៍ថា “ពួកយើង​ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​ធ្វើជា​ដៃគូ​ជាមួយ ព្រី​នស៍ ហូល​ឌី​ង គ្រុប (Prince Holding Group) ពីព្រោះ​ពួកយើង​កំពុងតែ​សម្លឹង​រកមើល​នូវ​ឱកាស​ដើម្បី​ពង្រីក និង​លើក​កំពស់​កម្មវិធី​ត្រៀម​រៀបចំ​អាជីព​ការងារ​របស់​យើង។ “នៅក្នុង​បរិស្ថាន​ថ្មី​ដែល​បានកំណត់​ឡើង​នា​កំឡុងពេល​នៃ​ការឆ្លង​រាតត្បាត​នៃ​ជម្ងឺ​កូ​វីត-១៩ សិស្ស​និស្សិត​នៅ​វិទ្យាល័យ និង​សាកលវិទ្យាល័យ​នឹង​ត្រូវការ​ការគាំទ្រ​ជាច្រើន​ដើម្បី​ជួយ​ពួកគេ​ឱ្យ​កសាង​នូវ​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​អនាគត​របស់​ពួកគេ។ អង្គការ Caring for Cambodia ជឿជាក់ថា​ភាពជា​ដៃគូ​ទាំង​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន​ដែល​ពាក់ព័ន្ធ​នឹង​និយោជក​ដ៏​មាន​សក្តានុពល​ដូចជា​សមាជិក​នៃ​ក្រុមហ៊ុន​របស់ ព្រី​នស៍ ហូល​ឌី​ង គ្រុប (Prince Holding Group) និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា នឹងធ្វើ​ឱ្យ​យើង​ទទួលបាន​លទ្ធផល​នៃ​ការអប់រំ​ដ៏​ល្អប្រសើរ។

កម្មវិធី​ត្រៀម​រៀបចំ​អាជីព​ការងារ​បានចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នៅ​ឆ្នាំ២០០៦ ដោយបាន​ជួយ​សិស្ស​និស្សិត​ជាង ៣០០០នាក់ ជា​រៀងរាល់ឆ្នាំ តាមរយៈ​ការ​ផ្តល់ព័ត៌មាន​ទាក់ទង​នឹង​អាហារូបករណ៍ ផ្តល់នូវ​ការបណ្តុះបណ្តាល​ទាក់ទង​នឹង​ជំនាញ (ឧទាហរណ៍៖ ដូចជា​ការពង្រឹង​ជំនាញ​សម្ភាសន៍​របស់​ពួកគេ) ការ​ផ្តល់នូវ​ការបណ្តុះបណ្តាល​កម្មសិក្សា ការរៀបចំ​ពិព័រណ៍​ការងារ ការរៀបចំ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​សាកលវិទ្យាល័យ​នានា និង​ការណែនាំ​សិស្ស​វិទ្យាល័យ​ទៅកាន់​វាគ្មិន​លើកទឹកចិត្ត​ជាច្រើន​មកពី​វិស័យផ្សេងៗគ្នា។ កម្មវិធី​នេះ​ធ្វើឱ្យ​ឃើញថា​សិស្ស​វិទ្យាល័យ​មាន​ភាពខុសគ្នា​ខ្លាំង ទៅនឹង​និស្សិត​ក្រោយ​បញ្ចប់​ការសិក្សា ព្រោះថា​និស្សិត​ដែល​បញ្ចប់​ការសិក្សា​ពីសា​លា Caring for Cambodia ងាយ​នឹង​ចុះឈ្មោះ​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ចំនួន ១៨ដង បើ​ប្រៀបធៀប​នឹង​មធ្យមភាគ​ថ្នាក់ជាតិ។

លោក Cliff Koh អគ្គលេខាធិការ​របស់ ព្រី​នស៍ ហូល​ឌី​ង គ្រុប (Prince Holding Group) បាន​មានប្រសាសន៍ថា “ព្រី​នស៍ ហូល​ឌី​ង គ្រុប (Prince Holding Group) ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​ដ៏​មាន​ឥទ្ធិពល​ខ្ពស់​ដូចជា​កម្មវិធី​ត្រៀម​រៀបចំ​អាជីព​ការងារ​របស់​អង្គការ Caring for Cambodia នេះ ។ ក្នុងនាម​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​កម្ពុជា ដែល​ប្រកបដោយ​ការទទួលខុសត្រូវ​ក្នុងការ​រួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​តាមរយៈ​ការអប់រំ ការថែរក្សា​សុខភាព និង​គំនិត​ផ្តួចផ្តើម​ក្នុង​សហគមន៍ យើង​សង្ឃឹមថា​ការឧបត្ថម្ភ​ដល់​កម្មវិធី​រៀបចំ​អាជីព​ការងារ​របស់​អង្គការ Caring for Cambodia នឹង​ជួយ​ដល់​យុវជន​កម្ពុជា​នៅក្នុង​ពេលវេលា​ដ៏​សំខាន់​មួយ​សម្រាប់​ជីវិត​របស់​ពួកគេ។

លើសពីនេះទៅទៀត​កម្មវិធី​នេះ​ក៏​ជួយ​ដល់​អតីត​និស្សិត​របស់​អង្គការ Caring for Cambodia ដែល​កំពុង​បន្ត​សិក្សា​នៅ​សាកលវិទ្យាល័យ​នានា​ជាមួយនឹង​ដំណើរការ​ស្វែងរក​ការងារ​របស់​ពួកគេ។ សាលារៀន​ដែលមាន​ការគាំទ្រ​ដោយ​អង្គការ Caring for Cambodia គឺជា​សាលា​តែមួយគត់​នៅក្នុង​ប្រទេស​ដែល​បានរៀបចំ​ឱ្យ​សិស្ស​និស្សិត​នូវ​ជំនាញ​ដែល​ពួកគេ​ត្រូវការ ដើម្បី​ជួយ​ពួកគេ​ឱ្យមាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ការងារ​នៅក្នុង​វិស័យ​កំពុងមាន​ការរីកចម្រើន​នានា​ដូចជា៖ ទូរគមនាគមន៍ ភស្តុភារ និង​អភិរក្ស។

នៅក្នុង​វិស័យ​អប់រំ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប (Prince Group) បានផ្តល់​ការគាំទ្រ​ជាប្រចាំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ពិសេស​ជាងនេះទៅទៀត​បាន​នាំយក​សិល្បៈ​នៃ​ការផលិត​នាឡិកា​ស្វី​ស​មកកាន់​ប្រទេស​កម្ពុជា ដោយបាន​បង្កើត​សាលា​ផលិត​នាឡិកា​ឯករាជ្យ​ដំបូង​គេ​របស់​ប្រទេស កាលពីឆ្នាំមុន ដែលផ្តល់ឱកាសដល់យុវជនកម្ពុជាក្នុងការចាប់យក​ជំនាញ​ហត្ថកម្ម​ថ្មី និង​ទទួលបាន​នូវ​បទពិសោធន៍​ចាំបាច់សំខាន់ៗដើម្បី​ជួយ​ដល់​ពួកគេ​នៅក្នុង​ទីផ្សារការងារ​នៅក្នុង​ប្រទេស​កម្ពុជា​និង​នៅ​បរទេស។ សម្ព័ន្ធ​ក្រុមហ៊ុន​នេះ​បាន​ធ្វើតាម​យុទ្ធសាស្ត្រ​រួម​លើ​វិស័យ​បរិស្ថាន សង្គម​និង​អភិបាលកិច្ច (ESG) ដែល​បាន​បង្កើតឡើង​ក្នុងនាម​ជា​សមាជិក​នៃ​ក្រុមហ៊ុន រួម​ជាមួយនឹង​ការផ្តោត​សំខាន់​ទៅលើ​គំនិត​ផ្តួចផ្តើម​នៃ​វិស័យ​អប់រំ​ដែល​នាំមក​នូវ​ផល​នា​រយៈពេលវែង ។

ក្នុង​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ដ៏​លើសលុប លោក​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប (PrinceGroup អ្នកឧកញ៉ា Chen Zhi (陳志公爵) បានឆ្លើយតបទៅនឹងការអំពាវនាវរកជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំង​ការផ្ទុះ​ឡើង​នៃ​ជម្ងឺ​កូ​វីត-១៩ ក្នុង​ព្រឹត្តិការណ៍ ២០កុម្ភៈ ២០២១ ដោយបាន​ប្រកាស​ពី​ផែនការ​បរិច្ចាគ​ថវិកា​ចំនួន៣លាន​ដុល្លារ​សហរដ្ឋរ​អាមេរិក ដើម្បី​ចូលរួមចំណែក​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​នេះ។ នា​ដំណាច់ឆ្នាំ ២០២០ នេះ Chen Zhi ក៏បាន​ប្តេជ្ញាចិត្ត​ចូលរួមរ​បរិច្ចាគ​ថវិកា​ចំនួន ៣លាន​ដុល្លារ​សហរដ្ឋអាមេរិក​ប​ន្ថែ​ម​ទៀត​ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ក្នុងកា​ទិញ​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីត-១៩ ។

អស់​រយៈពេល​ជាច្រើន​ឆ្នាំ មូលនិធិ​សប្បុរសធម៌​ព្រី​នស៍ (Prince CharitableFoundation) បានរៀបចំព្រឹត្តិការណ៍សប្បុរសធម៌ប្រមាណជាង ២៥០កម្មវិធី និង​បាន​ផ្តល់ជំនួយ​ជា​មូលនិធិ និង​សម្ភារៈ​ផ្សេងទៀត​ដែលមាន​តម្លៃ​ប្រមាណ​ជាង ១៤លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច ដែល​ជួយ​ជា​ប្រយោជន៍​ជូន​ប្រជាជន​ប្រមាណ ៥០០,០០០ នាក់។

សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប (Prince Group) នឹង​បន្ត​គាំទ្រ​ដល់​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់វណ្ណៈ និង​ប្រកាន់យក​វិធីសាស្ត្រ​រួមមួយ​ក្នុងការ​គាំទ្រ​ដល់​ការអប់រំ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​ការចូលរួម​យ៉ាង​ទៀងទាត់ រួមផ្សំ​ជាមួយនឹង​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​ក្នុងការ​ស្វែងរក​គំនិត​ផ្តួចផ្តើម​ដែលមាន​ឥទ្ធិពល​យ៉ាងខ្ពស់​នានា ដែល​នឹង​ធានាបាន​នូវ​វឌ្ឍនភាព​ប្រកបដោយ​និរន្តរភាព និង​ស្ថិតស្ថេរ។

អំពី​ក្រុមហ៊ុន Prince Holding Group៖

ព្រី​នស៍ ហូល​ឌី​ង គ្រុប (Prince Holding Group) គឺជា​ក្រុមហ៊ុន​ពហុ​ផលិតផល​ដ៏​ធំ​និង​កំពុងមាន​ភាព​រីកចម្រើន​លឿន​ជាងគេ​មួយ​នៅ​កម្ពុជា ដែលមាន​អង្គភាពផ្សេងៗផ្តោតទៅលើ​វិស័យ​ស្នូល​ចំនួន​បី គឺ​ការអភិវឌ្ឍ​អចលនទ្រព្យ សេវា​ហិរញ្ញវត្ថុ និង​សេវា​អតិថិជន។

អង្គភាព​អាជីវកម្មសំខាន់ៗរបស់​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប (Prince Holding Group) នៅ​កម្ពុជា​រួមមាន៖ ក្រុមហ៊ុន Prince Real Estate Group, ក្រុមហ៊ុន Prince Huan Yu Real Estate Group, ធនាគារ Prince Bank, ក្រុមហ៊ុន Cambodia Airways, ក្រុមហ៊ុន Belt Road Capital Management, និង​ក្រុមហ៊ុន Awesome Global Investment Group។ តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប (Prince Holding Group) មាន​អាជីវកម្ម​ជាង ៨០ នៅក្នុង​ប្រទេស​កម្ពុជា​ដែល​កំពុង​ធ្វើ​ប្រតិបត្តិ​ការអភិវឌ្ឍន៍ ដែល​ក្នុងនោះ​រួមមាន វិស័យ​អចលនទ្រព្យ វិស័យ​ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ចំណីអាហារ និង​ភេសជ្ជៈ និង​ជីវិត​រស់នៅ ។ល។

ការកើនឡើង​នូវ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​ឈានមុខ​គេ និង​ការចូលរួម​នាពេល​អនាគត​នៅក្នុង ភាពជា​ដៃគូ​សេដ្ឋកិច្ច​តំបន់​ទូលំទូលាយ  ត្រូវបាន​គេ​រំពឹងថា​នឹង​ដើរតួ​ជា​កម្លាំងចលករ​ដ៏​សំខាន់​មួយ​ដើម្បី​ជំរុញ​ដល់​សេដ្ឋកិច្ចកម្ពុជា​ដែល​គាំទ្រ​តាមរយៈ​គំនិត​ផ្តួចផ្តើម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែលមាន​ភាពអនុគ្រោះ​ចំពោះ​វិស័យ​ឧស្សាហកម្ម។

ដោយមាន​ការប្រើ​បណ្តាញ​ក្រុម​អ្នកជំនាញ​ខាង​ឧស្សាហកម្ម​ធុរកិច្ច និង​ហិរញ្ញវត្ថុ​នៅ​ទូទាំង​ទ្វីបអាស៊ី នេះ ព្រី​នស៍ ហូល​ឌី​ង គ្រុប​បាន​ចាក់គ្រឹះ​ដ៏​រឹងមាំ​ដើម្បី​ធ្វើជា​ស្ពាន​ចម្បង​មូលធន​ក្នុងស្រុក និង​អន្តរជាតិ។ សម្ព័ន្ធ​នេះ​ប្តេជ្ញា​យ៉ាង​មុតមាំ​ចំពោះ​ការអភិវឌ្ឍ​នា​រយៈពេល​វែង​របស់​ប្រទេស​កម្ពុជា។ ជា​ឧទាហរណ៍ ព្រី​នស៍ ហូល​ឌី​ង គ្រុប​កំពុងអភិវឌ្ឍន៍​ទីក្រុង​រាម ដែលជា​គម្រោង​ទេសចរណ៍​និង​លំនៅដ្ឋាន​នាពេលខាងមុខ​ដែល​នឹង​ក្លាយជា​គម្រោង​អចលនទ្រព្យ​ប្រកបដោយ​និរន្តរភាព​ឈានមុខ​គេ​មួយ​នៅ​ប្រទេស​កម្ពុជា​ក្នុង​គោលបំណង​ធានាបាន​នូវ​ការវិនិយោគ​សម្រាប់​តំបន់​នេះ​សរុប​ប្រមាណ ១៦ ពាន់​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច។ គម្រោង​នេះ​មាន​ទីតាំង​ស្ថិតនៅក្នុង​ចម្ងាយ ១០ នាទី​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងព្រះសីហនុ​ដែលមាន​គោលបំណង​រួមចំណែក​ដល់​ការស្តារ​សេដ្ឋកិច្ច​នៅ​ខេត្ត​ព្រះសីហនុ។

នាពេល​ខាងមុខនេះ ព្រី​នស៍ ហូល​ឌី​ង គ្រុប​កំពុងតែ​បោះជំហាន​ទៅមុខ​ដោយ​បន្ត​ស្វែងរក​ឱកាស​ដើរតួនាទី​យ៉ាងសំខាន់​នៅ​កម្ពុជា​តាមរយៈ​ភាពជា​ដៃគូ ឬ​ការវិនិយោគ​ដោយផ្ទាល់​ទៅក្នុង​វិស័យសំខាន់ៗដើម្បី​ភាពប្រសើរឡើង​របស់​ប្រជាជន​កម្ពុជា​និង​សេដ្ឋកិច្ច​ក្នុង​តំបន់។

អំពី មូលនិធិ​សប្បុរសធម៌​ព្រី​នស៍ Prince Charitable Foundation:

ដោយ​ការ​សុខចិត្ត​លះបង់​ខ្លួន​ចំពោះ​ជំនួយ​សប្បុរសធម៌​សាធារណៈ គាំទ្រ​ដល់​ភារកិច្ច​សាជីវកម្ម និង​លើកស្ទួយ​ដល់​ភាព​សុខដុម ព្រមទាំង​ការរីកចម្រើន​ក្នុងសង្គម មូលនិធិ​សប្បុរសធម៌​ព្រី​នស៍ ដែលជា​សមាជិក​នៃ​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប ផ្តោតទៅលើ​គម្រោង​សុខុមាលភាព​សង្គម រាប់បញ្ចូល​ទាំង​ការអភិវឌ្ឍ​ទីក្រុង និង​ការការពារ​ដល់​អេកូឡូស៊ី ព្រមទាំង​យក​ទឹកចិត្ត​ទុក​យ៉ាងខ្លាំង​សំដៅ​ជួយ​ដល់​ការបោះបង់​ការសិក្សា​រប​ស់សិ​ស្សានុសិស្ស ជនពិការ និង​មនុស្ស​ចាស់ជរា។ ដោយ​ការប្រគល់​អាណត្តិ​កម្រិត​ថ្នាក់ជាតិ​មួយ មូលនិធិ​សប្បុរសធម៌​ព្រី​នស៍ បានទទួល​នូវ​ទឹកប្រាក់​ចំនួន១លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច​ពី​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប ដែល​ទំហំ​ទឹកប្រាក់​សរុប​បានមកពី​ការធ្វើ​លទ្ធកម្ម​ចំណូល​លក់​ទ្រព្យសម្បត្តិ។ មូលនិធិ​សប្បុរសធម៌​ព្រី​នស៍ ក៏បាន​ទាក់ទាញ​ប្រាក់​ជំនួយ​ដ៏​ច្រើន​គួរឱ្យកត់សម្គាល់​ពី​បុគ្គល និង​អង្គការផ្សេងៗផងដែរ។ មូលនិធិ​សប្បុរសធម៌​ព្រី​នស៍ បានចាប់ផ្តើម​ដំណើរការ​នូវ​កម្មវិធី​សប្បុរសធម៌​ជាង២៥០កម្មវិធី ដែល​បានផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​ចំនួន៥០០,០០០នាក់ ជាមួយនឹង​ជំនួយ​ច្រើនជាង១៤លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច។

អំពី អង្គការ Caring for Cambodia:

អង្គការ Caring for Cambodia ហៅកាត់ថា ស៊ីអេហ្វស៊ី ជា​អង្គ​ការមិន​ស្វែងរក​ប្រាក់ចំណេញ ជា​អង្គការក្រៅរដ្ឋាភិបាល​និង​ជា​អង្គការ​សប្បុរសធម៌ ផ្តល់​ការអប់រំ​ដល់​កុមារ​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ ដើម្បី​បង្កើតឱ្យមាន​ការផ្លាស់ប្តូ​រ​មួយ​សម្រាប់​ប្រទេស​កម្ពុ​ជានា​ថ្ងៃ​ខាងមុខ។ ចំពោះ​ទស្សនៈ​របស់ អង្គការ ស៊ី​អេ​ហ្វ​ស៊ី គឺថា​មានតែ​ការអប់រំ​ប៉ុណ្ណោះ ដែល​អាចធ្វើឱ្យ​ការផ្លាស់ប្តូរ​កើតមានឡើង។ តាមរយៈ​ការ​ផ្តល់នូវ​វិធីសាស្ត្រ​ពហុ​ជំនាញ អង្គការ ស៊ី​អេ​ហ្វ​ស៊ី បាន​ដក​នូវ​របាំង​ដែលជា​ឧបសគ្គ​រារាំង​និង​បានផ្តល់​ការអប់រំ​ប្រកបដោយ​គុណភាព​ដល់​សិស្សានុសិស្ស​ប្រមាណ ៧,០០០នាក់ ជា​រៀងរាល់ឆ្នាំ​នៅ​ទូទាំង​សាលា​ចំនួន២១ ចាប់តាំងពី​ថ្នាក់​ម​ត្តេ​យ្យ​ដល់​ថ្នាក់​ទី១២ ក្នុង​តំបន់​នៃ​ខេត្តសៀមរាប-ប្រទេស​កម្ពុជា។ រាល់​ការសម្រេច​នេះ​ធ្វើឡើង​តាមរយៈ​កម្មវិធី​ដ៏​មាន​ភាព​ច្នៃប្រឌិត​ចំនួន១០ ដែល​រួមបញ្ចូល​ទាំង កម្មវិធី​អប់រំ​សុខភាព កម្មវិធី ICT/STEM និង​កម្មវិធី​សមភាព​យេនឌ័រ ដោយ​មិនមាន​ការគិតថ្លៃ​សិក្សា​សម្រាប់​សិស្ស​នោះឡើយ។ អង្គការ ស៊ី​អេ​ហ្វ​ស៊ី បាន​ប្តេជ្ញាចិត្ត​យ៉ាងខ្លាំង​ចំពោះ​ថ្នាក់ដឹកនាំ​កម្ពុជា​ដើម្បី​ធានាបាន​ថា​បេសកកម្ម​របស់ខ្លួន​មាន​និរន្តរភាព។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ក្រុមហ៊ុន Prince Holding Group សូម​ទំនាក់ទំនង៖

អ្នកនាង Ada Leung                                                 លោក Andrew Scott
Hill+Knowlton Strategies Asia                         Hill+Knowlton Strategies Asia
ទូរ​សព្ទ​លេខ៖ +852-2894-6225                        ទូរ​សព្ទ​លេខ៖ +852-5918-9896
Email: Ada.leung@hkstrategies.com                 Andrew.scott@hkstrategies.com

Advertisement