ទីបំផុតហាងម៉ូដសម្លៀកបំពាក់ម៉ាកល្បី H&M នឹងមកដល់ភ្នំពេញនាខែក្រោយនេះ!

ភ្នំពេញ៖ H&M – ជា​យីហោ​ម៉ូដ​សម្លៀកបំពាក់​អន្តរជាតិ​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក គ្រោង​នឹង​បើកហាង​ដំបូង​របស់ខ្លួន​នៅ​ផ្សារ​ទំនើប AEON Mall 1 ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​សុក្រ ទី 18 ខែមីនា ២០២២ខាងមុខនេះ។

យោងតាម​សេចក្ដីប្រកាស​ពត៌មានរ​បស់ H&M) ហាង​ម៉ូដ​សម្លៀកបំពាក់​អន្តរជាតិ​ដែល​លោកអ្នក​បាន​ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ នឹង​បើក​បង្ហាញខ្លួន​នៅ​ផ្សារ​ទំនើប AEON Mall 1 ក្នុង​រាជធានី​ភ្នំពេញ។ ហាង​នេះ​មាន​ផ្ទៃក្រឡា​ទំហំ 1,798 ម៉ែត្រការ៉េ ដែល​លាតសន្ធឹង​ខាងលើ 2 ជាន់។ ហាង​ថ្មី​នេះ​នឹងមាន​ម៉ូដ​សម្លៀកបំពាក់ ជាច្រើន​សម្រាប់ បុរស-ស្ត្រី យុវវ័យ និង​កុមារ។ អតិថិជន​នឹង​រីករាយ​ក្នុង​ការទិញ​ទំនិញ បណ្ដុំ​ទៅដោយ​ម៉ូដ​ជាច្រើន​ចុងក្រោយ​បំផុត​ប្រចាំ និ​ទាយ​រដូវ និង​រដូវក្ដៅ​ក្នុង​ឆ្នាំ 2022នេះ។

“H&M មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​បើកហាង ដំបូង​គេ​នៅក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា និង​ជំរុញ​អតិថិជន​ដែល​និយម​ម៉ូដ​សម្លៀកបំពាក់​របស់​យើង នៅក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​បង្កើត​ស្ទា​យ​ផ្ទាល់ខ្លួន​របស់​ពួកគេ ហើយ​ស្របតាម​ការសន្យា​របស់​អតិថិជន H&M ម៉ូដ និង​គុណភាព​ក្នុងតម្លៃ​ល្អ​បំផុត​ប្រកបដោយ​និរន្តរភាព” នេះ​បើតាម​ការបញ្ជាក់​របស់ លោក​Philippe Lassaux នាយក​ប្រតិបត្តិ និង​ជា​អ្នកគ្រប់គ្រង​ប្រចាំ​ប្រទេស​នៃ H&M កម្ពុជា និង​ប្រទេស​ថៃ។

សម្រាប់​អតិថិជន​មួយ​នាក់​ដំបូង​គេ​នឹង​ទទួលបាន​ប័ណ្ណ(voucher rewarded)ដែលមាន​តម្លៃ​ស្មើនឹង 1,000 ដុល្លារ​សម្រាប់​ការទិញ​ទំនិញ​នៅក្នុង​ហាង។ អតិថិជន​ទី 2 និង​ទី 3 នៅក្នុង​ជួរ​នឹង​ទទួលបាន​រង្វាន់​តម្លៃ 500 ដុល្លារ​សម្រាប់​ការទិញ​ទំនិញ​នៅក្នុង​ហាង។ អតិថិជន​ទី​បួន​ដល់ទី​ប្រាំមួយ​នៅក្នុង​ជួរ​នឹង​ទទួលបាន​រង្វាន់​ជា​ប័ណ្ណ​ដែលមាន​តម្លៃ 300 ដុល្លារ​សម្រាប់​ការទិញ​ទំនិញ​នៅក្នុង​ហាង។ អតិថិជន​ទី​ប្រាំពីរ​ដល់ទី​ដប់​ប្រាំមួយ​នៅក្នុង​ជួរ​នឹង​ទទួលបាន​ប័ណ្ណ​ដែលមាន​តម្លៃ 100 ដុល្លារ សម្រាប់​ការទិញ​ទំនិញ​នៅក្នុង​ហាង។ លើសពីនេះទៅទៀត អតិថិជន​ទី​ដប់​ប្រាំពីរ​ដល់​សាមសិប​ប្រាំមួយ​នៅក្នុង​ជួរ​នឹង​ទទួលបាន​ប័ណ្ណ​ដែលមាន​តម្លៃ 25 ដុល្លារ ហើយ​អតិថិជន 250 នាក់​បន្ទាប់​នឹង​ទទួលបាន​ប័ណ្ណ​ដែលមាន​តម្លៃ 15 ដុល្លារ​សម្រាប់​ការទិញ​ទំនិញ​នៅក្នុង​ហាង។

បើក​ពី​ម៉ោង 9:00 ព្រឹក ដល់ 10:00 យប់ ជា​រៀងរាល់ថ្ងៃ។

Advertisement