ដំណើរកម្សាន្តលើកទី15 នៃមហាគ្រួសារអតិថិជនរថយន្ត FORD ប្រចាំឆ្នាំ2022 កាន់តែអស្ចារ្យ កាន់តែធំជាងមុន ដំណើរកម្សាន្តឆ្ពោះទៅកាន់ខេត្តប៉ាតាយ៉ា ប្រទេសថៃ

នេះគឺជាលើកទី15ហើយ ដែលក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខរថយន្ត FORD មកកាន់ទីផ្សារប្រទេសកម្ពុជាបានរៀបចំឡើងនូវដំណើរកម្សាន្តបោះជំរុំរបស់មហាគ្រួសារអតិថិជនរថយន្ត FORD ហើយអ្វីដែលកាន់តែអស្ចារ្យនោះគឺ ដំណើរកម្សាន្តនៃមហាគ្រួសារអតិថិជនរថយន្ត FORD ពីមួយឆ្នាំទៅមួយឆ្នាំ គឺកាន់តែធំជាងមុន ដោយដំណើរកម្សាន្តមហាគ្រួសារអតិថិជនរថយន្ត FORD ក្នុងឆ្នាំ2022នេះ ក្រុមហ៊ុនបានបំបែកឯកត្តកម្មថ្មីតែម្តង គឺមានរថយន្ត FORD គ្រប់ម៉ូដែលចូលរួមនៅក្នុងដំណើរកម្សាន្តលើកទី15នេះរហូតដល់ជាង200គ្រឿង ដែលសរុបអ្នកចូលរួមទាំងអស់ប្រមាណជាជាង1000នាក់ ដោយធ្វើដំណើរជាក្បួនដ៏ឱឡារិកពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តប៉ាតាយ៉ា ប្រទេសថៃ ដែលមានរយៈពេល3យប់4ថ្ងៃ គឺពីថ្ងៃទី15ដល់ថ្ងៃទី18 ខែធ្នូ ឆ្នាំ2022។ ដំណើរកម្សាន្តជាលក្ខណៈមហាគ្រួសារមួយនេះបានចេញដំណើរពីរាជធានីភ្នំពេញនាព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ទី15 ខែធ្នូនេះ ឆ្ពោះទៅខេត្តកោះកុង ដោយបោះជំរុំស្នាក់នៅក្នុងខេត្តកោះកុងរយៈពេល1យប់ រួចក្បួនរថយន្ត FORD ដ៏ច្រើនឥតគណនានេះក៏បានបន្តដំណើរឆ្ពោះទៅកាន់ខេត្តរ៉ាក់យ៉ង និងខេត្តប៉ាតាយ៉ា ប្រទេសថៃ ដោយបោះជំរុំស្នាក់នៅទីនោះរយៈពេល2យប់។

ដំណើរកម្សាន្តដ៏រីករាយនេះបានរៀបចំឡើងដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដោយ​សហការជាមួយធនាគារ KB Daehan (KB Daehan Specialized Bank Plc) ជាធនាគារដែលផ្តល់នូវសេវាហិរញ្ញវត្ថុដ៏ល្អនៅក្នុងប្រទេសកម្ពុជា ជាពិសេសឥណទានទិញរថយន្តថ្មី ក្រុមហ៊ុនធានារ៉ាប់រង FWD ស្រាបៀរហនុមាន ព្រមទាំងក្រុមហ៊ុនប្រេងឥន្ទៈ PTT ផងដែរ។ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុនមានគោលបំណងរៀបចំកម្មវិធីនេះឡើងដើម្បីជាការថ្លែងអំណរគុណទៅដល់អតិថិជនរថយន្ត FORD ទាំងអស់ ដែលតែងតែគាំទ្រដល់ក្រុមហ៊ុន ហើយក្រុមហ៊ុនក៏ចង់ឱ្យអ្នកចូលរួមទាំងអស់ដែលជាសមាជិកគ្រួសាររថយន្ត FORD បានជួបជុំគ្នាជាលក្ខណៈគ្រួសារធំ បានស្គាល់គ្នា និងអាចផ្លាស់ប្តូរធួរកិច្ចគ្នាទៅវិញទៅមក ព្រមទាំងទទួលបាននូវបទពិសោធន៍ធ្វើដំណើរជាក្បួនរថយន្តជាច្រើនរហូតដល់ជាង200គ្រឿង និងបទពិសោធន៍នៃការបោះជំរុំគេងជុំគ្នា។

ដំណើរកម្សាន្តមហាគ្រួសារអតិថិជនរថយន្ត FORD ឬ FORD Adventure ឆ្នាំ2022នេះ ពិតជាធំ និងមានអ្នកចូលរួមច្រើនកុះករខ្លាំងណាស់ ដោយគ្រប់អតិថិជនរបស់រថយន្ត FORD ទាំងអស់សុទ្ធតែមានសិទ្ធិក្នុងការចូលរួមនៅក្នុងកម្មវិធីដំណើរកម្សាន្តដ៏រីករាយនេះ ដោយគ្រាន់តែលោកអ្នកធ្វើការចុះឈ្មោះចូលរួមឱ្យបានទាន់ពេលវេលា នោះលោកអ្នក និងក្រុមគ្រួសារនឹងទទួលបាននូវបទពិសោធន៍ល្អៗ និងថ្មីៗជាច្រើនការបើកបររយន្ត FORD ឆ្លងប្រទេសយ៉ាងមានទំនុកចិត្ត និងមានសុវត្ថភាពជាមួយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ហើយលើកនេះត្រឹមរយៈពេល3ថ្ងៃប៉ុណ្ណោះមានអតិថិជនចុះឈ្មោះចូលរួមនៅក្នុងកម្មវិធីដំណើរកម្សាន្តចុងឆ្នាំនេះរហូតដល់ជាង200រថយន្ត ពិតជាអស្ចារ្យខ្លាំងណាស់។ កម្មវិធីកម្សាន្ត ដែលមាននៅក្នុងដំណើរកម្សាន្តមហាគ្រួសារអតិថិជនរថយន្ត FORD ក្នុងឆ្នាំ2022នេះមានដូចជា ការបោះជំរុំគេងជុំគ្នា ការជិះរថយន្ត FORD ជាក្បួនដ៏អស្ចារ្យឆ្លងប្រទេស ហើយតាមរយៈការធ្វើដំណើរលើកនេះ អតិថិជន FORD ទាំងអស់ក៏ទទួលបាននូវបទពិសោធថ្មីក្នុងការបើកបរលើប្រភេទផ្លូវដែលមានភាពបត់បែនច្រើន ផ្លូវគ្រួស និងជាពិសេសបទពិសោធន៍នៃការបើកបរដោយផ្ទាល់នៅក្នុងទឹកដីប្រទេសថៃ ដែលជាប្រទេសប្រកាន់ការបើកបរផ្ទុយពីប្រទេសកម្ពុជាយើង គឺការបើកបរដោយប្រកាន់ខាងឆ្វេង។ នៅក្នុងដំណើរកម្សាន្តប្រចាំឆ្នាំ​2022​នេះផងដែរ អ្នកចូលរួមទាំងអស់ក៏បានទៅទស្សនានៅក្នុងតំបន់ទេសចរណ៍ដ៏ល្បីនៅលើទឹកដីខេត្តប៉ាតាយ៉ា ប្រទេសថៃផងដែរ គឺសួនណុងនុច ដែលជាសួនកម្សាន្តដ៏ស្រស់ស្អាតបំផុតក្នុងចំណោមសួនកម្សាន្តដែលស្រស់ស្អាតជាងគេនៅលើពិភពលោក និងការដើរទិញទំនិញនៅក្នុងប្រទេសថៃយ៉ាងសប្បាយរីករាយ។ មិនទាន់អស់នោះទេ អ្វីដែលកាន់តែពិសេស និងជាការចងចាំមិនអាចបំភ្លេចបានរបស់សមាជិកគ្រួសារ FORD ទាំងអស់នោះគឺ កម្មវិធីកម្សាន្តជួបជុំគ្នានាពេលរាត្រី ដោយមានការច្រៀងរាំកម្សាន្តជួបជុំគ្នាយ៉ាងសប្បាយរីករាយ ពេញដោយភាពស្និតស្នាល និងពោរពេញដោយការចងចាំល្អៗមិនអាចបំភ្លេចបាន។

គួររំឭកផងដែរថា គ្រប់កម្មវិធីដំណើរកម្សាន្តមហាគ្រួសារអតិថិជនរថយន្ត FORD ជារៀងរាល់លើកគឺគ្រុមហ៊ុនមិនដែលរំលងនោះទេ ក្រុមហ៊ុនតែងតែផ្សារភ្ជាប់ជាមួយនឹងកម្មវិធីសប្បុរសធម៌ជានិច្ច ដើម្បីជាការចូលរួមជួយដល់ប្រទេសជាតិ និងជួយទៅដល់ជនទុរគត ដែល​កំពុងជួបការលំបាកនៅក្នុងជីវភាពរស់នៅរបស់ពួកគេ។ ការផ្សារភ្ជាប់ភាពរីករាយនៃដំណើរកម្សាន្ត ជាមួយនឹងការងារសប្បុរធម៌បែបនេះ គឺជាការបណ្តុះគំនិតដល់យុវជនខ្មែរជំនាន់ក្រោយឱ្យចេះជួយគ្នាទៅវិញទៅមក ឱ្យមានសេចក្តីសន្តោសប្រណីដល់ជនទីទាល់ក្រ និងឱ្យពួកគេចេះស្រឡាញ់រាប់អានគ្នាដោយមិនរើសអើងឋានៈទាបខ្ពស់។

ព្រឹត្តិការណ៍ដំណើរកម្សាន្តមហាគ្រួសារអតិថិជនរថយន្ត FORD ឬ FORD Adventure ឆ្នាំ2022នេះ គឺពិតជាអស្ចារ្យ និងធំខ្លាំងណាស់ ហើយអ្នកចូលរួមទាំងអស់ក៏ពេញចិត្តចំពោះការរៀនចំ និងការស្វាគមន៍ដ៏កក់ក្តៅរបស់ក្រុមការងារនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ជាខ្លាំងផងដែរ ទាំងកន្លែងដើរលេងកម្សាន្ត ទាំងកន្លែងស្នាក់នៅ ទាំងអាហារហូបចុក ព្រមទាំងកម្មវិធីកម្សាន្តផ្សេងៗពេញរយៈពេល4ថ្ងៃ 3យប់នេះ គឺពិតជាសប្បាយរីករាយ និងទទួលបាននូវបទពិសោធន៍ថ្មីៗជាច្រើន នេះគឺជាកាដូដ៏មានអត្ថន័យបំផុតរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ជូនទៅដល់អតិថិជនដែលតែងតែគាំទ្ររថយន្ត FORD ក្នុងឆ្នាំថ្មីនេះ៕

Advertisement