ភេសជ្ជៈ​ខា​រ៉ា​បាវ ចំណាយ​ជាង 3ពាន់​លាន​រៀល សម្រាប់​កម្មវិធី​ផ្តល់រ​ង្វាន់​ជូន​ដល់​អតិថិជន

សម្រាប់​អតិថិជន​ទី1 ដែលមាន​សំណាង​ទទួលបាន​រង្វាន់50លាន​រៀល ពី​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ត្រូវបាន​ទៅលើ​អ្នករស់នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ខណៈដែល​អតិថិជន​រូ​ប​នោះ​គ្រាន់តែ​ទិញ​ភេសជ្ជៈ​មក​ទទួលទាន​ត្រឹម​តែមួយ​កំប៉ុង ហើយ​ពិនិត្យមើល​ក្រវិល​កំប៉ុង​ក៏​ឃើញ​រង្វាន់​ធំ​តែម្ដង។ ជាមួយគ្នានេះ នៅក្នុង​ឱកាស​ប្រគល់​ទឹកប្រាក់​រង្វាន់​ជូន​ដល់​អ្នក​មានសំណាង​ខាងលើនេះ ក្រុមហ៊ុន​ខា​រ៉ា​បាវ ក៏បាន​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន 5លាន​រៀល​ដល់​អ្នក​ដែល​លក់​ជូន​អតិថិជន​ណា​ដែល​ត្រូវ​រង្វាន់50 លាន​រៀល​នេះដែរ រួមជាមួយ​ការផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​អ្នក​ដាក់តាំង​លក់​ស្អាត​ជាងគេ​នៅពេលដែល​ក្រុមការងារ​ចុះទៅ​ឃើញ​នូវ​ចំនួន​ទឹកប្រាក់50ម៉ឺន​រៀល​ផងដែរ ។

លោក​អគ្គនាយក​ក្រុមហ៊ុន​ខា​រ៉ា​បាវ បាន​ថ្លែងប្រាប់​បណ្តា​អ្នកសារព័ត៌មាន​ឱ្យដឹងថា ដោយសារ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល13ឆ្នាំ​មកហើយ​នោះ ក្រុមហ៊ុន​បានគិត​ឃើញថា ដើម្បី​ជាការ​តបស្នង​ដល់​អតិថិជន ដែល​គាំទ្រ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ ក្រុមហ៊ុន​ក៏បាន​រៀបចំ​អោយមាន​រង្វាន់​នៅក្នុង​ក្រវិល​កំប៉ុង ក៏ដូចជា​នៅ​ស្ទីក​គ័​រលើ​សម្បក​កំប៉ុង​ជូន​អតិថិជន ដើម្បីអោយ​ជីវភាព​អតិថិជន​កាន់តែ​ប្រសើរ​ជាង​មុន​ថែមទៀត ។ លោក​បន្តថា រង្វាន់​ទឹកប្រាក់ 50លាន​រៀល ដែល​ក្រុមហ៊ុន​បានដាក់​នៅលើ​ក្រវិល​កំប៉ុង ក៏ដូចជា​នៅ​ស្ទីក​គ័​រលើ​សម្បក​កំប៉ុង​ភេសជ្ជៈ​ខា​រ៉ា​បាវ​នេះ នៅមាន​ច្រើន​ទៀត ហើយ​នេះ​ទើបតែ​ជា​អតិថិជន​ទី1 ប៉ុណ្ណោះ ដែលមាន​សំណាង​ឈ្នះ​រង្វាន់ 50លាន​រៀល​នេះ ដូចនេះ រង្វាន់​ជាច្រើន​ទៀត​នឹង​រង់ចាំ​ប្រជាពលរដ្ឋ​កម្ពុជា ដែលមាន​សំណាង។ ក្រៅពី​រង្វាន់ 50លាន​រៀល ខា​រ៉ា​បាវ​ក៏បាន​ដាក់​រង្វាន់​ផ្សេងទៀត​ដូចជា​ម៉ូតូ ទូរស័ព្ទ និង​រង្វាន់​ខា​រ៉ា​បាវ ជាច្រើន​កំប៉ុង សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជាង 3ពាន់​លាន​រៀល ។

លោក គុច ខេមរា អ្នកឈ្នះ​រង្វាន់50លាន​រៀល​ពី​ខា​រ៉ា​បាវ បានអោយដឹងថា លោក​ពិតជា​ត្រូវ​រង្វាន់​ពី​ភេសជ្ជៈ​ខា​រ៉ា​បាវ​នេះ​មែន ហើយ​វា​មិនមែនជា​ការជួល​អោយ​សម្ដែង​នោះទេ ព្រោះ​ទឹកប្រាក់​នោះ ក្រុមហ៊ុន​បាន​បញ្ចូល​ទៅក្នុង​គណនី​ធនាគារ និង​អាច​ចាយវាយ​បាន​ផងដែរ ។ លោក​បន្តថា កាលពី​ដំបូង​លោក​មិន​គិតថា​លោក​បានទទួល​រង្វាន់​យ៉ាងច្រើន​បែបនេះ​ទេ ពេលនោះ​លោក​មាន​អារម្មណ៍​ថា​ស្រេកទឹក ហើយ​លោក​ក៏បាន​ដើរ​សំដៅ ទៅ​តូប​ចាប់ហួយ រួច​ទិញ​ភេសជ្ជៈ​ខា​រ៉ា​បាវ​មួយ​កំប៉ុង ពេលដែល​លោក​គាស់​កំប៉ុង​ស្រាប់តែ​ឃើញ​គេ​ដាក់50លាន​រៀល និង​លេខ​ទូរ​សព្ទ​ទំនាក់ទំនង​នៅ​ក្រវិល​កំប៉ុង លោក​ក៏បាន​ទាក់ទង​សួរ ហើយ​អ្នក​លើក​ទូរ​សព្ទ​ប្រាប់ថា​លោក​បានឈ្នះ50លាន​រៀល​មែន ពេលនោះ លោក​ពិតជា​រំភើប​គ្មានអ្វី​ប្រៀប​នោះទេ ។ លោក​សូម​ផ្ដាំ​ទៅ​អតិថិជន​ខា​រ៉ា​បាវ​ទាំងអស់​សូមកុំ​ភ្លេច​មើល​ក្រវិល​កំប៉ុង ក៏ដូចជា​កោស​នៅលើ​ស្ទីក​គ័​រ ដែលមាន​នៅលើ​សម្បក​កំប៉ុង​នៅពេល​ទិញ​ភេសជ្ជៈ​ខា​រ៉ា​បាវ​ទទួល ព្រោះ​ក្រុមហ៊ុន​ពិតជា​បាន​ចែក​រង្វាន់ពិតៗដល់​អតិថិជន​យ៉ាងពិត​ប្រាកដ​មែន ។

សូមបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ នៅតែ​បន្ត​ការចែកជូន និង​ផ្តល់​សំណាង​ដល់​អតិថិជន​របស់ខ្លួន​ជានិច្ច ដែល​ក្នុងនោះ​រួមមាន​ទឹកប្រាក់​ចំនួន 50 លាន​រៀល ចំនួន40រង្វាន់ , ម៉ូតូ HONDA Dream 125 ស៊េរី​ឆ្នាំ 2017 ចំនួន40រង្វាន់ , ទូរស័ព្ទដៃ iPhone7 ចំនួន40រង្វាន់ រួមជាមួយ​ការផ្តល់ជូន​រង្វាន់1ក​ប៉ុង រាប់លាន​កំប៉ុង និង​គ្មាន​ការកំណត់​កាលបរិច្ឆេទ​នោះទេ ។ អ្នក​ទទួលទាន​អាចមាន​សំណាង​បានឈ្នះ​រង្វាន់​ធំ , អ្នកលក់​ឱ្យគេ​ត្រូវ​រង្វាន់​ធំ​នឹងមាន​សំណាង​បានទទួល​រង្វាន់5លាន​រៀល ដោយឡែក​សម្រាប់​អ្នក​តាំង​លក់​ស្អាត​ជាងគេ​នៅពេល​ក្រុមការងារ​ចុះទៅ​ឃើញ នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន50ម៉ឺន​រៀល ។ សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺមាន​តែ​នៅ​សម្បក​កំប៉ុង ដែលមាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែប៉ុណ្ណោះ ៕

Advertisement