ចង់បានការងារល្អ ប្រាក់បៀវត្សរ៍ខ្ពស់ សូមទៅសិក្សានៅសាលាអន្ដរជាតិ ប៊ីមៀ ( IBMEA )

នៅព្រឹកថ្ងៃទី 25 ខែតុលា ឆ្នាំ 2018​ កន្លងទៅនេះ សាលាអន្ដរជាតិ ប៊ីមៀ ( IBMEA ) បានរៀបចំសិក្ខាសាលាបើកបង្ហាញកម្មវិធីពិព័រណ៍សិក្សា និងជំនួបអាណាព្យាបាលសិស្ស នៅក្នុងបរិវេណសាលប្រជុំមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ CKCC នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមការធ្វើបទបង្ហាញពីសំណាក់លោក ហ្សា ទីនី ជាប្រធានតំបន់អាស៊ីផ្នែកគុណភាពកម្មវិធីសិក្សា លោក ប៉ុល គិរីសម្បត្តិ​ ជាសហស្ថាបនិក និងជានាយកសាលាអន្ដរជាតិ ប៊ីមៀ ( IBMEA ) រួមជាមួយ អ្នកជំនាញមួយចំនួនទៀត។

លោក ប៉ុល គិរីសម្បត្តិ ជាសហស្ថាបនិក និងជានាយកសាលាអន្ដរជាតិ ប៊ីមៀ ( IBMEA ) បានឲ្យដឹងថា កម្មវិធីនេះ​ធ្វើឡើងក្នុងគោលបំណងឲ្យអាណាព្យាបាលទាំងអស់ ស្វែងយល់កាន់តែច្បាស់ពីកម្មវិធីសិក្សា និងការអភិវឌ្ឍ ព្រមទាំង​គម្រោងនាថ្ងៃអនាគត ទៅលើការពង្រឹង និងការបញ្ចេញសមត្ថភាពកូនៗរបស់ពួកគាត់ ដែលបានសិក្សានៅសាលាអន្ដរជាតិ ប៊ីមៀ ( IBMEA ) កន្លងមក។ ដោយសម្លឹងឃើញពីតម្រូវការនៃទីផ្សារការងារនាពេលបច្ចុប្បន្ន ក៏ដូចទៅថ្ងៃអនាគត ដែលទាមទារឱ្យមានគុណភាពនៃធនធានមនុស្ស ដើម្បីអាចទទួលបានគុណប្រយោជន៍នៃការងារ និងប្រាក់បៀវត្សរ៍ខ្ពស់ សាលាអន្ដរជាតិ ប៊ីមៀ ( IBMEA ) បានរៀបចំគម្រោង និងកម្មវិធីសិក្សាជាពិសេស ស្របតាមស្ដងដារអន្តរជាតិជាសាកល ដោយរួមមានការប្រលងយកសញ្ញាបត្រ PearSon ក្នុងការស្វែងរកការងារធ្វើនៅក្រៅប្រទេស ដែលអាចប្រើប្រាស់បាននៅទូទាំងពិភពលោក ជាអាទិ៍នៅក្នុងតំបន់ប្រទេស ACE រួមមាន ប្រទេស សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ និងវៀតណាមជាដើម។​

សាលាអន្ដរជាតិមួយនេះ បានអញ្ចើញគ្រូបរទេស ដែលមានបទពិសោធន៍ និងវិជ្ជាជីវៈខ្ពស់មកបង្រៀនដល់សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជាដោយផ្ទាល់ ដោយមិនចាំបាច់ចំណាយពេល និងថវិកាទៅសិក្សានៅបរទេសទៀតឡើយ ពោលគឺ សិក្សានៅទីនេះហើយ ក៏មានឱកាសទៅធ្វើការងារនៅក្រៅប្រទេស ដែលទទួលបានប្រាក់បៀវត្សរ៍ មិនតិចជាង 2000 ដុល្លារនៅក្នុងមួយខែ។ ស្របជាមួយកម្មវិធីសិក្សាល្អហើយនោះ សាលាអន្ដរជាតិ ប៊ីមៀ ( IBMEA ) ក៏បានផ្ដល់ជូនសិស្សានុសិស្សទាំងអស់ នូវសេវាធានារ៉ាប់រងគ្រោះថ្នាក់ថែមទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា ​ សាលាអន្ដរជាតិ ប៊ីមៀ ( IBMEA ) មានរៀបចំកម្មវិធីសិក្សាដូចជា ថ្នាក់ចំណេះទូទៅ អង់គ្លេស ខ្មែរ ចិន ថ្នាក់ភាសាអង់គ្លេសទូទៅ និងថ្នាក់ភាសាអង់គ្លេសជាន់ខ្ពស់។ កាន់តែពិសេស សាលាអន្ដរជាតិកម្រិតស្ដង់ដាមួយនេះ ក៏ផ្ដោតសំខាន់ទៅលើមុខវិជ្ជាសិក្សាទទួលបានសញ្ញាប័ត្រ Pearson-LCCI ភាសាអង់គ្លេសសម្រាប់ឯកទេសពាណិជ្ជកម្ម ដែលទទួលស្គាល់ដោយបណ្ដាស្ថានប័ន និងក្រុមហ៊ុនធំៗនានានៅលើពិភពលោក។ សូមអញ្ជើញសិស្សានុសិស្សមកធ្វើតេស្ដ និងចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅ និងទទួលបាននូវការបញ្ជុះតម្លៃជាពិសេស ធានារ៉ាប់រងសុខភាព និងសម្ភារៈសិក្សា ចំពោះសិស្សចំនួន 200 នាក់ដំបូង ដែលចាប់ទទួលសិស្សពីអាយុ 4 ឆ្នាំឡើងទៅ។

លោកអ្នកអាចទំនាក់ទំនងដោយផ្ទាល់ជាមួយសាលាអន្ដរជាតិ IBMEA ដែលមានទីតាំងនៅផ្ទះលេខ #13Eo បុរីប៉េងហួត សង្កាត់ច្រាំងចំរេះទី 1 ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ឬតាមរយៈទូរស័ព្ទលេខ ៖ 012 299 844 / 016 333 954៕ 

Advertisement