សាលា Canadian International Schools បង្កើត​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជា​លើកដំបូង

ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ និង​ជា​លើកដំបូង​របស់​សាលា Canadian International Schools ដែល​បាន​បង្កើតឱ្យមាន​ការប្រកួត​កីឡាបាល់បោះ (Basketball) កីឡា​វាយ​កូន​បាល់ (Floor hockey) និង​បាល់ទាត់​ក្រុម​តូច (Futsa) ក្រោម​ការចូលរួម​ពី​សំណាក់​ក្រុមកីឡា​ដែលជា​សិស្ស​កំពុង​សិក្សា​នៅក្នុង​សាលា​ចំនួន5ផ្សេងគ្នា មកពី៥ប្រទេស រួមមាន​ដូចជា សាលា The International School of Macao, The British Columbia International School of Bangkok, CIS  Guangzhou, Sunway International School Kuala Lumpur និង​សាលា Canadian International Schools រាជធានី​ភ្នំពេញ ដែល​ធ្វើជា​ម្ចាស់ផ្ទះ​ទីលាន​ប្រកួត ។

នៅក្នុង​ការប្រកួត​ជ្រើស​រក​ជើងឯក​ដើម្បី​ទទួលពាន​ក្នុង​រយៈពេល3ថ្ងៃ ដោយ​ចាប់ផ្តើម​ពី​រសៀល​ថ្ងៃទី26 ដល់​ព្រឹក​ថ្ងៃទី28 ខែមេសា ឆ្នាំ2018 នៅ​ទីលាន​ប្រកួត​ក្នុង​សាលា Canadian International Schools រាជធានី​ភ្នំពេញ រាល់​សិស្សានុសិស្ស​ដែលជា​ជា​ក្រុមកីឡា​ទាំងអស់​ក្រៅពី​បានបង្ហាញ​ពី​សមត្ថភាព​របស់ខ្លួន ថែមទាំង​ទទួលបាន​បទពិសោធន៍ថ្មីៗពាក់ព័ន្ធ​ជាមួយ​វិស័យ​កីឡា​ដែលជា​ជំនាញ​របស់ខ្លួន រួមជាមួយ​នឹង​ការ​ចង់ក្រង​នូវ​ទំនាក់ទំនង​ក្នុង​លក្ខណៈ​មិត្តភាព​ផងដែរ។

បន្ថែម​ពីនេះ រាល់​សិស្សានុសិស្ស ដែលជា​សមាសភាព​ស្ថិតនៅក្នុង​ក្រុមកីឡា ក៏ដូចជា​គ្រូបង្វឹក​ទាំងអស់​ក៏បាន​រីករាយ​ជាមួយ​កម្មវិធី​ជប់លៀង​នាពេល​រសៀល​យ៉ាង​សប្បាយ​ប្រកបដោយ​ភាពស្និទ្ធស្នាល នាពេល​ល្ងាច​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​ផងដែរ។

គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​ពេលវេលា​នៃ​ការបើក​វគ្គ​ប្រកួត​នា​ឆ្នាំ​ក្រោយនេះ សាលា Canadian International Schools បានសម្រេច​កំណត់​ថ្ងៃ​រួចរាល់​ហើយ ដោយ​ជ្រើស​យក​ទីតាំង​ប្រកួត​នៅ​សាលា Canadian International Schools ក្រុង​ម៉ា​កាវ វិញ​ម្ដង ៕

 

Advertisement