ផ្សារទំនើបខ្នាតតូច Quick & Easy ទើបបើកថ្មី តែមានមហិច្ឆតាខ្ពស់ក្នុងទីផ្សារលក់រាយ

ដោយមើលឃើញពីតម្រូវការក្នុងទីផ្សារលក់រាយ ផ្សារទំនើបខ្នាតតូច Quick & Easy បានបើកសម្ពោធជាផ្លូវការនៅសង្កាត់បឹងកេងកង1 រាជធានីភ្នំពេញ ជាមួយនឹងមហិច្ឆតាពង្រីកបន្ថែមសាខា​កាន់តែច្រើន​បន្ត​បន្ទាប់​រហូត​ដល់ទៅ 100 សាខានៅពាសពេញផ្ទៃប្រទេសកម្ពុជា ជាពិសេសតាមតំបន់ផ្សេងៗ​នៅក្នុងរយៈពេល 2-3 ឆ្នាំខាងមុខទៀត ខណៈបច្ចប្បន្នក្រុមហ៊ុនបានបើកបាន 5 សាខាគិតត្រឹមថ្ងៃបើកសម្ពោធនេះ។

Quick & easy គឺជាហាងលក់ទំនិញទំនើបគ្រប់ប្រភេទ ជាមួយនឹងសាជីវកម្មអន្ដរជាតិ ដែលផ្ដល់ជូនអតិថិជនចម្រុះគ្រប់ស្រទាប់​តាមបែបយុវវ័យ សិស្សនិស្សិត អ្នកធ្វើការ ភ្ញៀវទេសចរ និងអ្នកដែលមមាញឹកនឹងការងារនៅក្នុងប្រទេសកម្ពុជា។ ហាងទំនើបនេះត្រូវបានគ្រោងទុកតាំងពីឆ្នាំ 2015 ប៉ុន្តែទើបតែដាក់ឱ្យដំណើរការជាផ្លូវការនៅឆ្នាំ 2018 ។ ហាង Quick & Easy មានគោលបំណង ដើម្បីផ្តល់ជូននូវជម្រើសលើមុខទំនេញដែលមានគុណភាពខ្ពស់ដែលនាំចូលមកទាំងក្នុង និងក្រៅ​ប្រទេសគ្រប់​ប្រភេទ ព្រមទាំងការផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះដល់អតិថិជនរបស់យើងផងដែរ។ ក្រុមហ៊ុនក៏ប្ដេជ្ញាថានឹងផ្ដល់ជូននូវ “កន្លែងធ្វើការដ៏ល្អបំផុត” សម្រាប់បុគ្គលិករបស់យើងក៏ដូចជាប្រជាជនកម្ពុជា និងជា “ហាងលក់ទំនិញល្អបំផុត” សម្រាប់អតិថិជនក្នុងស្រុក និងភ្ញៀវទេសចរដែលមកទស្សនានៅក្នុងប្រទេសកម្ពុជាផងដែរ។ លើសពីនេះទៅទៀត Quick & easy នឹងធ្វើការផ្ដល់ឱកាសក្នុងការផ្ដល់សិទ្ធិចែកចាយ​ប​ន្ត ទៅដល់វិនិយោគិន ដែលមានសក្ដានុពលនៅក្នុងប្រទេសកម្ពុជាដើម្បីបង្កើតនូវមុខជំនួញផ្ទាល់ខ្លួន ជាពិសេស ហាង Quick & easy ផ្តល់ជូននូវការបណ្តុះ​​បណ្តាលដ៏ល្អឥតខ្ចោះសំរាប់ផ្នែកអាជីវកម្ម ព្រមទាំងចំណេះដឹងមួយចំនួន ដើម្បីទទួលបាននូវភាពជោគជ័យក្នុងការបើកអាជីវកម្មមួយនេះដល់អ្នកដែលទទូលសិទ្ធិចែកចាយបន្តពីហាងរបស់យើងខ្ញុំ។ ជាមួយនឹងការគាំទ្រយ៉ាងម៉ុតមាំពីក្រុមការងាររបស់យើងខ្ញុំ​ដែលមានបទពិសោធន៍ខ្ពស់លើឆាក​អន្ដរជាតិក្នុងការចែកចាយបន្ត។​

ជាការ​ពិត​ណាស់ យើងមានមោទនភាពដែលអ្នកទិញសិទ្ធិបន្តទទួលបានការពេញចិត្ត និងការទទួលបានអត្ថប្រយោជន៍ពីការវិនិយោគរបស់ពួកគេ។ នៅពេលខាងមុខ ក្រុមហ៊ុននឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអាជីវកម្មក្នុង និងក្រៅស្រុកទាំងអស់ ដើម្បីលើកកម្ពស់អាជីវកម្មលក់រាយនៅក្នុងប្រទេសកម្ពុជា៕

Advertisement