អបអរសាទរ​គម្រប់​ខួប 100ឆ្នាំ​នាឡិកា MIDO

មជ្ឈមណ្ឌល​នាឡិកា​ស្វ៊ី​ស និង​ជប៉ុន រួម​ជាមួយនឹង​ក្រុមហ៊ុន​នាឡិកា MIDO បាន​ប្រារព្ធ​ពិធី​អបអរសាទរ​គម្រប់​ខួប 100ឆ្នាំ​របស់​នាឡិកា MIDO ដែលមាន​ឈ្មោះថា “MIDO 100th Anniversary” កាលពី​ថ្ងៃទី26-27 ខែវិច្ឆិកា ឆ្នាំ2018 កន្លងទៅ​នៅ​ផ្សារ​ទំនើប អ៊ី​អន ម៉​ល សែន​សុខ ដើម្បី​អបអរសាទរ​វត្តមាន​របស់​នាឡិកា​ស្វ៊ី​ស MIDO នៅលើ​ទីផ្សារ​ពិភពលោក​អស់​រយៈពេល 100ឆ្នាំ​យ៉ាង​ជោគជ័យ និង​ទទួលបាន​ការគាំទ្រ​ជាខ្លាំង​ពី​សំណាក់​អតិថិជន​គ្រប់​ជាតិ​សាសន៍ និង​គ្រប់​វ័យ។

នៅក្នុង​កម្មវិធី​ដ៏​រីករាយ​នោះដែរ ក៏មាន​វត្តមាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ចូលរួម និង​អបអរសាទរ ដែល​រួមមាន​ទាំង​ថ្នាក់ដឹកនាំ​របស់​មជ្ឈមណ្ឌល​នាឡិកា​ស្វ៊ី​ស និង​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា លោក គួច ណាវ លោកស្រី គួច ណាវី ព្រមទាំង​ថ្នាក់ដឹកនាំសំខាន់ៗជាច្រើន​ទៀត និង​តំណាង​មកពី​ក្រុមហ៊ុន​នាឡិកា MIDO ប្រទេស​ស្វ៊ី​ស លោក Pjillippe Antille ផងដែរ។

ក្រៅពីនោះ​ក៏មាន​វត្តមាន​អ្នក​សា​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​ចូលរួម​យ៉ាងច្រើន​កុះករ និង​មាន​ការដើរ​បង្ហាញ​ម៉ូដ​ពី​សំណាក់​តារា​បង្ហាញ​ម៉ូដ​ដ៏​ស្រស់​សោភា និង​ស្រស់​សង្ហា​ដែល​បង្ហាញ​ពី​ម៉ូដ​នាឡិកា​ម៉ូ​ដែល​ថ្មី​របស់​ក្រុមហ៊ុន​នាឡិកា MIDO និង​មានការ​សម្តែង​ជាច្រើន រួមទាំង​មាន​វត្តមាន​តំណាង​ចែកចាយ​ដុំ និង​រាយ​របស់​នាឡិកា MIDOនៅ​កម្ពុជា និង​អតិថិជន​របស់​នាឡិកា MIDOជាច្រើនរូប​ដែល​ធ្វើឱ្យ​កម្មវិធី​ទាំងមូល​មាន​ភាព​អធិកអធម​ក្រៃលែង។

នៅ​ថ្ងៃទី26 ខែវិច្ឆិកា​នោះ​ផងដែរ ថ្នាក់ដឹកនាំ​នៃ​មជ្ឈមណ្ឌល​នាឡិកា​ស្វ៊ី​ស និង​ជប៉ុន​ក៏បាន​រៀបចំ​កម្មវិធី​កាត់​នំ Cake អបអរសាទរ​ថ្ងៃ​គ្រប់​ខួប 100ឆ្នាំ​របស់​នាឡិកា​ស្វ៊ី​ស MIDO ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​កម្មវិធី​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ទូទាំង​ពិភពលោក​ក្នុង​បណ្តា​ប្រទេស​ដែលមាន​លក់​នាឡិកា​MIDO ផងដែរ៕

Advertisement