ព្រឹកមិញនៅមុខហាង Adidas ម៉េចក៏មានមនុស្សកុះករម្ល៉េះ

ភ្នំពេញ៖ ព្រឹក​ថ្ងៃទី27 ខែធ្នូ ឆ្នាំ 2018 នៅ​ព្រឹក​ព្រលឹម​ព្រះអាទិត្យ​រះ​មិនទាន់​ច្បាស់​នៅឡើយ គេ​ស​ង្គេ​ត​ឃើញ​នៅមុខ​ហាង Adidas នៅលើ​បណ្តោយ​ផ្លូវ​ព្រះសីហនុ មាន​ភ្ញៀវ​ជាច្រើន​បាន​ឈរ​ជុំគ្នា​ហាក់បីដូចជា​កំពុង​រងចាំ​អ្វីមួយ​ដែល​នឹង​លេចខ្លួន​ឡើង។

តាម​ការ​ឱ្យដឹងពី​ថ្នាក់ដឹកនាំ​ម៉ាក Adidas ប្រចាំ​ប្រទេស​កម្ពុជា បានឱ្យដឹងថា ការ​ដែលមាន​មនុស្ស​ជាច្រើន​មកឈរ​តម្រង់​ជួរ​នៅ​ទីនោះ គឺ​ដោយសារតែ​ពួកគាត់​រងចាំ​ជាវ​ស្បែកជើង Yeezy Boost 350 V2 Static ដែលជា​ស្បែកជើង​ម៉ូត​ថ្មី​ក្នុង​ត្រកូល​របស់​ម៉ាក Adidas ហើយ​ជាពិសេស​គឺ​ស្បែកជើង​នេះ​គឺ​រចនា​ដោយ  Kanye West ជា​អ្នក​ឌី​ស្សាញ និង ជាតា​រា​រ៉េ​ប​ដ៏​ល្បី​របស់​អា​មេ​រិច។

Yeezy Boost 350 V2 Static ត្រូវបាន​ប្រកាស​លក់​ជា​ផ្លូវការ​លើកដំបូង​បង្អស់​នៅ​លើក​ទីផ្សារ​ប្រទេស​កម្ពុជា​ព្រឹក​នេះ​ចាប់ផ្តើម​ពី​ម៉ោង 8ព្រឹក នៅ​ហាង Adidas សាខា​ផ្លូវ​ព្រះសីហនុ។ គូរ​បញ្ជាក់ថា​គឺមាន​ភ្ញៀវ​ជាច្រើន​បានធ្វើ​ការរង់ចាំ និង តម្រង់​ជា​ជួរ​ចាប់តាំងពី​ម៉ោង 11យប់ នា​ថ្ងៃទី26 ខែធ្នូ ឆ្នាំ2018 ដើម្បី​ជាវ​ស្បែកជើង​ម៉ាក Yeezy Boost 350 V2 Static នេះ។ អ្វីដែល​អស្ចារ្យ​ជាងនេះទៀត​គឺ​ស្បែកជើង​ម៉ាក Yeezy Boost 350 V2 Static ត្រូវបាន​លក់​អស់ពី​ហាង​ក្នុង​រយៈពេល​តែ 2ម៉ោង​ប៉ុណ្ណោះ។

ចំណុច​ពិសេស​របស់ Yeezy Boost 350 V2 Static គឺ​ផ្នែក​ខាងលើ​នៃ​ស្បែកជើង​ជា​ប្រភេទ​សាច់​ក្រណាត់​ចាក់ (Primeknit) ដែលមាន​ពណ៌​ស លាយ​ពណ៌​ប្រផេះ ជា​ពិស​សេ​គឺ​ឆ្នូត​នៅ​ចំហៀង​ត្រូវបាន​ត្បាញ​ជាប់​ទៅនឹង​ផ្នែក​ខាងលើ និង​រួម​ចូលគ្នា​តែមួយ (Monofilament) ចំណែកឯ​ផ្នែក​កែង​នៃ​ស្បែកជើង (Midsole) ត្រូវបាន​ជ្រើសរើស​បច្ចេក​វិទ្យា​ចុងក្រោយ​របស់ Adidas គឺ​បច្ចេកវិទ្យា Innovative Boot ™ Technology៕

Advertisement