ក្តៅ! សាម​សុង​ទើប​ចេញ Teaser ថ្មី ខណៈដែល​កំពុង​ត្រៀមខ្លួន​បង្ហាញ​រូបរាង​ទូរស័ព្ទដៃ Galaxy ស៊េរី​ថ្មី​នៅ​ខែ​ក្រោយនេះ!

នៅក្នុង​វេ​ប​សាយ​ផ្លូវការ​របស់​ក្រុមហ៊ុន​សាម​សុង ទើប​បង្ហោះ​ចេញ​នូវ​វីដេអូ Teaser ថ្មី​មួយ ដែល​ទំនងជា​ចង់​បង្ហើប​ពី​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់​ត្រកូល Galaxy ស៊េរី​ទំនើប​ដែល​មិនទាន់​បានដាក់​បង្ហាញ​ពី​រូបរាង​ច្បាស់​នៅឡើយ​ទេ តែ​ក៏​នឹងមាន​គម្រោង​បង្ហាញ​ជា​ផ្លូវការ​នាពេលឆាប់ៗនេះ​នៅក្នុង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ (San Francisco) រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ពុធ ទី២០ កុម្ភៈ ត្រូវ​នឹង ទី២១ កុម្ភៈ​នៅ​កម្ពុជា។

នៅក្នុង​វីដេអូ Teaser ខ្លី​នេះដែរ​បានធ្វើ​ឲ្យ​អ្នកលេង​អ៊ី​ន​ធឺ​ណែ​ត​ភាគច្រើន​បាននាំគ្នា​ទស្សន៍ទាយ​ថា​ជា​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ស៊េរី Galaxy ថ្មី​មួយទៀត​ដែល​គ្រោង​នឹង​បង្ហាញ​រូបរាង​នា​ខែក្រោយ​នេះ ដោយ​បង្ហាញ​លេខ10 ធំៗ ដែល​បញ្ជាក់​ពី​ការអបអរសាទរ​ខួប 10ឆ្នាំ​របស់​Samsung Galaxy ដូច្នេះ​អ្នកគាំទ្រ​សាម​សុង​កំពុង​រងចាំ​មើលថា​តើ ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន Galaxy ជំនាន់​ថ្មី​នឹង​ភ្ជាប់​មកជា​មួយ​នូវ​លក្ខណៈពិសេស​អ្វីខ្លះ។ ចុះ​ចំណែក​អ្នក​វិញ អ្នក​យល់​យ៉ាងណាដែរ​ចំពោះ​រូបរាង​ទូរស័ព្ទ​ដែល​កំពុង​បង្ហាញ​នៅក្នុង​វីដេអូ​នេះ?

ប្រសិនបើ​លោកអ្នក​ចង់ដឹង​ច្បាស់ ថា​ Galaxy ស៊េរី​ទំនើប​នេះ​មាន​ភាព​អស្ចារ្យ​កំរិតណា សូមកុំ​ភ្លេច​រង់ចាំ​ទស្សនា​ការផ្សាយ​ផ្ទាល់ តាមរយៈ www.samsungmobilepress.com , www.samsung.com/galaxy  ឫ www.samsung.com ។

Advertisement