ក្រុមហ៊ុន Jaya Catering & Events Services មាន​កិត្តិយស​ផ្តល់​សេវាកម្ម​ម្ហូបអាហារ​ជូន​ដល់ ACC & ICAPP

នៅ​ថ្ងៃ​អង្គារ ទី15 ខែមករា ឆ្នាំ2019 ពន្លឺព្រះអាទិត្យ​ពណ៌​មាស​បានចាប់ផ្តើម​រំកិល​ខ្លួន​ហៀបនឹង​លិច​ម្តងបន្តិចៗនៅឯ​ទី​លានជល់ដំរី ដែល​ស្ថិតនៅ​លើទឹក​អង្គរ​ក្នុង​ទីក្រុង​សៀមរាប នៅពេល​នោះគេ​សង្កេតឃើញ​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន Jaya Catering & Events Services ក៏ដូចជា​បុគ្គលិក​ទាំងអស់​ប្រមាណ​ជាង 350នាក់ ដែល​ស្លៀកពាក់​ឯកសណ្ឋាន​ក្នុងនាម​ជា​អ្នកផ្តល់​សេវាកម្ម​ម្ហូបអាហារ​លក្ខណៈ​ស្តង់ដា ហើយ​អី្វ​ដែលជា​ចំណុច​ពិសេស​ជាងនេះទៅទៀត​នោះ គឺ​ការផ្តល់​សេវាកម្ម​ប្រភេទ វី វី អាយ ភី (VVIP) ជូន​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​កិច្ចប្រជុំ​ជា​ផ្លូវការ​របស់​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (The Asian Cultural Council – ACC) និង​កម្មវិធី​សន្និសីទ​អន្តរជាតិ​នៃ​គណបក្សនយោបាយ​នៅ​តំបន់​អាស៊ី(The International Conference of Asian Political Parties- ICAPP)។

នៅក្នុង​ពិធី​លៀង​សាយភោជន៍​នាពេល​ល្ងាច​នៅមុខ​ទី​លានជល់ដំរី​នេះ មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រធាន​ស្ថាបនិក​កិត្តិយស​របស់(The Asian Cultural Council – ACC)  សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​គណៈប្រតិភូ​អន្តរជាតិ ជាពិសេស​វត្តមាន​រប​ស់​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​មកពី 26ប្រទេស​ទូទាំង​ទ្វីបអាស៊ី​ប្រមាណ​ជា 800នាក់​ទៀត។ នៅក្នុង​ឱកាស​នោះ ក្រុមហ៊ុន Jaya Catering & Events Services មាន​កិត្តិយស​ក្នុងការ​ផ្តល់ជូន​សេវាកម្ម​ម្ហូបអាហារ​ដែល​បាន​ចម្អិន​ជា​អាហារ​ដែលជា​អត្តសញ្ញាណ​របស់​ខ្មែរ​មានដូចជា៖

1: ញាំ​ស្វាយ​ត្រីឆ្អើរ​បង្គាក្រៀម និង​ស្កា​ឡុ​ប​ទឹក​អម្ពិល (Green Mango Salad with Smoked Fish, Dried Shrimps & Scallop with Tamarind Sauce)

Advertisement

2: ស៊ុប​ក្រវាញ​មាន់​ខ្មៅ (Black Chicken Soup with Cardamom)

3: គ្រាប់​ជីរ​ទឹកដូង (Basil Seeds with Coconut Juice)

4: សាច់​គោដុត ត្រី​ស៊ី​បាស់​ចៀន បន្លែ​សរីរាង្គ និង​បាយ​ឆា (Roasted Beef Tenderloin, Pan-Fried Sea Bass, Organic Vegetables & Fried Rice)

5: បបរ​ត្នោត និង​ផ្លែឈើ​ស្រស់ (Palm Seeds Pudding & Fresh Fruits)

គួរបញ្ជាក់​ផងដែរ​ថា កម្មវិធី​កិច្ចប្រជុំ​លើកដំបូង​បង្អស់​របស់​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (The Asian Cultural Council – ACC) ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ2018 ដោយ​សន្និសីទ​អន្តរជាតិ​នៃ​គណបក្សនយោបាយ​តំបន់​អាស៊ី (The International Conference of Asian Political Parties – ICAPP) និង​មាន​តំណាង​មកពី​គណបក្សនយោបាយ​ជាង 350 មកពី 52ប្រទេស​នៅ​ទូទាំង​តំបន់ ហើយ​ក្រុមប្រឹក្សា​នេះ​ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ​យូណេស្កូ (UNESCO) បន្ទាប់ពី​កិច្ចព្រមព្រៀង​ត្រីភាគី​រវាង​អង្គការ​យូណេស្កូ ICAPP និង ACC ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី4 ខែធ្នូ ឆ្នាំ2018 នៅ​ខេត្តសៀមរាប។

តាងនាម​ឱ្យ​ក្រុមហ៊ុន Jaya Catering & Events Services សូម​ថ្លៃ​ង​អំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី(The Asian Cultural Council – ACC) ដែល​បានជ្រើសរើស និង​គ្រាំទ្រ​សេវាកម្ម​ម្ហូបអាហារ​របស់ Jaya Catering & Events Services  ជូន​ដល់​គណៈប្រតិភូ​ជាន់ខ្ពស់​ក្នុង​កម្មវិធី ACC និង ICAPP នា​ល្ងាច​ថ្ងៃ​អង្គារ ទី15 ខែមករា ឆ្នាំ2019 នៅឯ​ទី​លានជល់ដំរី ដែល​ស្ថិតនៅ​លើទឹក​អង្គរ​ក្នុង​ទីក្រុង​សៀមរាប៕

Facebook Page៖ Jaya Catering & Events Management
លេខទូស័ព្ទ៖ 089 998 338 និង 069 888 034
អ៊ីម៉ែល៖ sales@jayacateringevents.com

Advertisement