ក្រុមហ៊ុន​អចលនទ្រព្យ​អា​ម៉ូ​រី​សម្ពោធ​បើក​លក់​គម្រោង​ថ្មី «អា​ម៉ូ​រី​ប្រាំពីរ​មករា»

ភ្នំពេញ៖ ៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី19 ខែមករា ឆ្នាំ2019 ក្រុមហ៊ុន​អចលនទ្រព្យ​អា​ម៉ូ​រី បាន​ប្រារព្ធ​ពិធី​សម្ពោធ​បើក​លក់​ជា​ផ្លូវការ គម្រោង​ដ៏​ថ្មី​សន្លាង​របស់ខ្លួន ដែលមាន​ឈ្មោះថា “អា​ម៉ូ​រី 7មករា។ ពិធី​សម្ពោធ​នេះ ប្រព្រឹត្តទៅ​នៅ​ភោជនីយដ្ឋាន​នាគ​ក្រហម ក្រោម​អធិបតីភាព លោក សួន វិ​រៈ​តារា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អា​ម៉ូ​រី និង​ត្រូវបាន​អញ្ជើញ​ចូលរួម​ដោយ​ភ្ញៀវ​ប្រមាណ 100នាក់ ដែលជា​អតិថិជន​សក្តានុពលរ​បស់​ក្រុមហ៊ុន។

លោក សួន វិ​រៈ​តារា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អា​ម៉ូ​រី បាន​មានប្រសាសន៍ថា៖ “នៅពេលដែល​ប្រទេសជាតិ​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ ប្រជាជន​របស់​យើង​ក៏​នឹង​ទទួលបាន​នូវ​កំណើនសេដ្ឋកិច្ច​ក្នុង​គ្រួសារ ដែល​បាន​ជំរុញ​ឱ្យ មាន​កំណើន​អ្នកមាន​ជីវភាព​ធូរធារ​កើនឡើង។ ដោយហេតុនេះ​ក្រុមហ៊ុន អា​ម៉ូ​រី បាន​ឈានជើងដើរ​តួយ៉ាង​សំខាន់​ជួយ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែលមាន​លទ្ធភាព​ក្នុងការ​វិនិយោគ​ទៅលើ​វិស័យ​អចលនទ្រព្យ​ខ្នាតតូច និង​មធ្យម”។

ដោយឡែក​ចំពោះ​គម្រោង​ដំបូង​របស់ “អា​ម៉ូ​រី 7មករា” លោក​អគ្គនាយក​បាន​ប្រាប់​ឱ្យដឹងថា ទីតាំង​នៃ​គម្រោង​នេះ​បង្ហាញខ្លួន​ស្ថិតនៅ​ចំ​ទី​ប្រសព្វ​សក្តានុពល​សេដ្ឋកិច្ច​រវាង​តំបន់​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន តំបន់​អភិវឌ្ឍន៍​ដ៏ទៃទៀត​ស្ថិតនៅ​ជុំវិញ និង​មាន​ដងព្រែក​ធម្មជាតិ ដែល​ញ៉ាំង​ឲ្យ​គម្រោង​មាន​ទេសភាព​ដ៏​ស្រស់ត្រកាល ហើយ​គម្រោង​នឹង​បញ្ចប់​ការសាងសង​ក្នុង​រយៈពេល 2ឆ្នាំ​ខាងមុខនេះ។

Advertisement

គម្រោង​នេះ​ត្រូវបានធ្វើ​នៅលើ​ផ្ទៃដី​ចំនួន 32ហិកតា ស្ថិតនៅតាម​បណ្តោយ​ផ្លូវ 7មករា ដែល​ត​ភ្ជាប់​ផ្លូវជាតិ​លេខ6 ទៅកាន់​ផ្លូវលោក​ឧកញ៉ា​លី​យ៉ុង​ផាត់ និង​ភ្ជាប់​បន្ថែម​ទៅកាន់​ផ្លូវជាតិ​លេខ5 ដែល​ពោ​ពេញ​ដោយ​សក្តានុពល​អភិវឌ្ឍ​ខ្ពស់ និង​ជាទី​ប្រជុំជន​ដ៏​កុះករ​បំផុត​ក្នុង​រាជធានី​ភ្នំពេញ។ ទីតាំង​គម្រោង​នេះ​ផងដែរ ក៏មាន​ទីតាំង​ស្ថិតនៅ​ជិត​សួន​សត្វសា​ហ្វា​រី​វើ​ល វិមាន​ឈ្នះ ឈ្នះ ពហុកីឡាដ្ឋាន​ជាតិ​ថ្មី និង​គម្រោង​បុរីល្បីៗជាច្រើន​ទៀត។ នៅក្នុង​គម្រោង​ថ្មី​នេះ អតិថិជន​នឹង​ទទួលបាន​នូវ​ការបញ្ចុះ​តម្លៃ​ដ៏​អស្ចារ្យ និង​មានការ​ថែម​ជូន​ពិសេស​មិន​ធ្លាប់មាន​ជាច្រើន​ដូចជា ទិញ​ផ្ទះមួយ​ល្វែង ថែម​ជូន​ដី​មួយ​ឡូ​តិ៍ ទិញ​ដី​មួយ​ឡូ​តិ៍ ថែម​ជូន​មួយ​ឡូ​តិ៍​បន្ថែមទៀត។

នៅ​ថ្ងៃទី19នេះ​ផងដែរ គម្រោង​នឹងធ្វើ​ការលក់​ជា​តំណាក់កាល ដែល​តំណាក់​ទី1 របស់​គម្រោង​នឹង​ផ្តល់ជូន​ចំនួន4ជម្រើស​ដូចជា៖ ជម្រើស​ទី1 ដី​ទំហំ 5ម​X2mម ជម្រើស​ទី2 ដី​ទំហំ 10មX20ម ជម្រើស​ទី3 ដី​ទំហំ 20មX30ម និង​ជម្រើស​ទី4 ផ្ទះ​វីឡា​កូនកាត់​ទំហំ 5មX12ម។

ក្រុមហ៊ុន​ក៏​ផ្តល់ជូន​នូវ​ជម្រើស​សមស្រប​ជាមួយនឹង​តម្លៃ​ដ៏​សមរម្យ​ដល់​អតិថិជន ដោយ​ផ្តល់នូវ​ការបង់ប្រាក់​ដោយ​គ្មាន​ការប្រាក់​រហូតដល់​រយះ​ពេល3ឆ្នាំ។ ឆ្លងកាត់​ការបើក​លក់​សាកល្បង​មួយ​សប្តាហ៍​កន្លងមកនេះ​ក្រុមហ៊ុន​បាន​លក់​អស់​ប្រមាណ50% លើសពី​ការរំពឹងទុក។ អតិថិជន​របស់​អា​ម៉ូ​រី​បានបង្ហាញ​ពី​ការ​សប្បាយចិត្ត​ដោយ​ទទួលបាន​នូវ​តម្លៃ​ពិសេស ហើយ​ថែមទាំង​ទទួល​បានការ​ប្រូ​មូ​សិន​ពិសេស ទិញ​ដី​មួយ​ឡូ​តិ៍ ថែម​ដី​មួយ​ឡូ​តិ៍​ផងដែរ។

គួរបញ្ជាក់​ផងដែរ​ថា អា​ម៉ូ​រី​គឺជា​ក្រុមហ៊ុន​ដែល​ផ្តល់​សេវាកម្ម​ទាំងស្រុង​ទៅលើ​វិស័យ​អចលនទ្រព្យ ដែល​រួមមាន​ការលក់ និង​ជួល​អចលនទ្រព្យ​សម្រាប់​លំនៅដ្ឋាន និង​ពាណិជ្ជកម្ម ការលក់​គម្រោង​វិនិយោគ ការវាយតម្លៃ​អចលនទ្រព្យ ការស្រាវជ្រាវ​លើ​វិស័យ​អចលនទ្រព្យ និង​ការពិគ្រោះ​យោបល់​លើ​វិស័យនេះ​ជាដើម។ល។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង៖ លោកស្រី ស៊ី ម៉ាន់​ឌី ជំនួយការ​អគ្គនាយក និង តាមរយៈ​លេខ​ទូរស័ព្ទ៖ 089 999 996

Advertisement