មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង បើក​សន្និសីទកាសែត​ព​ង្រី​ក​សាខា​ថ្មី​នៅ​សង្កាត់​ចោមចៅ

រាជធានី​ភ្នំពេញ៖ នៅ​ថ្ងៃទី 30 ខែមករា ឆ្នាំ 2019 មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង បាន​បើក​កម្ម​វី​ធី​សន្និសីទកាសែត​ស្តីអំពី​ការពង្រីក​សាខា​ថ្មី​នៅ​សង្កាត់​ចោមចៅ​ក្រោម​អធិបតីភាព​របស់លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ជា​ស្ថា​និក ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​ប្រតិបត្តិ។

មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង បង្កើតឡើង​ក្នុង​ឆ្នាំ 2005 ក្រោម​គំនិត​ផ្តួចផ្តើម ដោយ លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី។ មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ ដែល​ចាប់​ផ្តើមដំបូង​មាន​សិស្ស​ត្រឹមតែ 4នាក់ តែប៉ុណ្ណោះ​រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ​ចំនួន​សិស្ស​កើនឡើង​ដល់​ជាង 1,1000នាក់។

សព្វថ្ងៃនេះ​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង មិន​ត្រឹមតែ​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ទទួលបាន​ការទទួលស្គាល់ និង​ល្បីល្បាញ​ជា​អន្តរជាតិ​តាមរយៈ​ការទទួល​ពានរង្វាន់ លក្ខណៈ​អន្តរជាតិ​ពី​បណ្តា​ប្រទេសផ្សេងៗដូចជា សិង្ហ​បុរី បារាំង អារ៉ាប់​រួម(ឌូ​បៃ) ស្វី​ស អង់គ្លេស សហរដ្ឋអាមេរិក ព្រុយ​ណេ ប៊ែ​ល​ហ្សិ​ក ចិន (ហុងកុង) និង​ប្រេ​សីល​ជាដើម។

មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង បច្ចុប្បន្ន​មាន 3ទីតាំង គឺ​ការិយាល័យ​កណ្តាល​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ម៉ៅ​សេទុង សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន សាខា​ទួលគោក​ស្ថិតនៅ ផ្លូវ​លេខ289 សង្កាត់​បឹងកក់​ទី1 ខណ្ឌទួលគោក (ទល់មុខ​សាលា​បឋម សិក្សា​ទួលគោក) និង​សាខា​ចាក់អង្រែ​ស្ថិតនៅ​ផ្លូវជាតិ​លេខ2 សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ (ទល់មុខ​រង្វង់​មូល​ព្រះ​នរាយ​ក្រុង​តាខ្មៅ ឬ​សាខា​ខេត្តកណ្តាល) រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា។

លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី បាន​មាន​អោយដឹងថា   «មូលហេតុ​ដែល​បាន​ជំរុញ​អោយ​បើក​ដំណើរការ​សាខា​ថ្មី​គឺ​ដោយសារតែ​ស្ថេរភាព​នយោបាយ កំណើនសេដ្ឋកិច្ច និង​មានកេរ្តិ៍ឈ្មោះ​សាលា​មាន​ភាព​ល្បី​រន្ទឺ ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក  ព្រមទាំង​ដើម្បី​រួមចំណែក​ក្នុង​ការផ្តល់សេវា​អប់រំ​ប្រកបដោយ​គុណភាព និង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ និង​សំណូមពរ​ជាច្រើន​ពី​សំណាក់​មាតាបិតា អ្នកអាណាព្យាបាល និង​សិស្សានុសិស្ស​ពី​គ្រប់​មជ្ឈដ្ឋាន អំពី​គុណភាព វិន័យ និង​សេវាកម្ម។ មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ បាន​បើក​ដំណើរការ​សាខា​ចោមចៅ ដែល​មា​អាសយដ្ឋាន​អគារ​លេខ222 លើផ្លូវ វេ​ង​ស្រេង ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ ទី13 ខែកុម្ភៈ ឆ្នាំ2019 តទៅ។ មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ បានចាប់ផ្តើម​ទទួល​ចុះឈ្មោះ​សិស្ស​សម្រាប់​វគ្គ​សិក្សា​ថ្មី​ចូលរៀន នៅ​ថ្ងៃទី13 ខែកុម្ភៈ ឆ្នាំ2019។ អគារសិក្សា​ថ្មី សាខា​ចោមចៅ​នេះ​មាន​កម្ពស់ 7ជាន់ សាងសង់​នៅលើ​ផ្ទៃដី 656.5 ម៉ែត្រការ៉េ ដែល​ស្ថិតនៅ​មហាវិថី វេ​ង​ស្រេង មាន​បរិវេណ​ធំ​លូ​លាយ​សម្រាប់​សិស្សានុសិស្ស បំពាក់​ទៅដោយ​សម្ភារ​សិក្សាទំនើបៗ បន្ទប់​មាន      ផាសុកភាព អនាម័យ និង​បរិសុទ្ធ​ចេញចូល គ្រប់គ្រាន់ និង​មាន​សុវត្ថិភាព​ដល់​សិស្សានុសិស្ស​ក្នុងការ​សិក្សា ប្រកបដោយ​ប្រសិទ្ធិភាព និង​គុណភាព តាម​ស្តង់ដា​អន្តរជាតិ»

លោក​បានលើកឡើង​ទៀតថា «យើង​មាន​ចក្ខុវិស័យ និង​បេសកកម្ម​ច្បាស់លាស់​ក្នុងការ​ពង្រីក​សាខា ចោមចៅ​គឺជា​ទីតាំង​យុទ្ធសាស្ត្រ​មួយ​របស់​យើង​ក្រៅពី​សាខា​ម៉ៅ​សេទុង សាខា​ទួលគោក និង​សាខា​ចាក់អង្រែ។ នៅ​តំបន់​នេះ និង​តំបន់​ជុំវិញ​ចោមចៅ កំពុងមាន​ការអភិវឌ្ឍ​យ៉ាងខ្លាំង ដែល​ធ្វើឱ្យមាន​កំណើន ប្រជាជន និង​សំណង់​អគារធំៗ ជាច្រើន​កំពុង​រើ​ក​ដុះដាល»។

មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ មាន​គម្រោង​ពង្រីក​សាខា​ថ្មី​ចំនួន3 បន្ថែមទៀត ដែលមាន​ទីតាំង​ដូចខាងក្រោម៖

  • សាខា​ផ្សារ​ថ្មី នឹង​បើក​ដំណើរការ​ក្នុង​វគ្គ​សិក្សា​ទី61 ហើយ​យើង​ក៏​កំពុង សម្លឹងមើល​ទីតាំង​ថ្មី​មួយ​បន្ថែមទៀត​នៅ​ម្តុំ​ផ្សារ​ថ្មី​ដើម្បី​បើក​សាលារៀន អន្តរទ្វីប អា​រិ​កាំ​ង ឬ យើង​អាច​ប្រើប្រាស់​អគារ Aii-PT សម្រាប់​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អា​រិ​កាំ​ង​សម្រាប់​ឆ្នាំ​សិក្សា 2019 – 2010 តែម្តង។
  • សាខា​សែន​សុខ ដែលមាន​ទំហំ​ដី 3ហិកតា សម្រាប់​បើក មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អា​រិ​កាំ​ង និង​មាន​ទីតាំង​លេង​កីឡា និង MJQE Square នៅ​សាខា​សែន សុខ។
  • សាខា​ទួល​សង្កែ ដែលមាន​ទំហំ​ដី 7000 ម៉ែត្រការ៉េ សម្រាប់​បើក មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អា​រិ​កាំ​ង។

មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ មាន​យុទ្ធសាស្ត្រ និង​មាន​គំ​ម្រោ​ង​បើក​សាខា​ថ្មី​មាន​ដូចខាងក្រោម៖

  1. សាខា​ច្បារអំពៅ
  2. សាខា​ជ្រោយចង្វារ
  3. សាខា​ទឹកថ្លា
  4. សាខា​ភ្នំពេញ​ថ្មី
  5. សាខា​ទេព​ផន
  6. សាខា​ព្រែក​ភ្នៅ
  7. សាខា​ខេត្តកំពង់ស្ពឺ
  8. សាខា​ខេត្តកំពង់ចាម
  9. សាខា​ខេត្តសៀមរាប
  10. សាខា​ខេត្តបាត់ដំបង

មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ​មាន​កម្មវិធីសិក្សា​ដូចជា​វគ្គ​បណ្តុះបណ្តាល​ផ្នែក​ភាសា​អង់គ្លេស និង​ភាសា​ចិន គ្រប់​កម្រិត វគ្គ​បណ្តុះបណ្តាល TESOL ថ្នាក់​ត្រៀមប្រឡង TOEFL ព្រមទាំង កុំព្យូទ័រ​គ្រប់​ជំនាញ សម្រាប់​សិស្សានុសិស្ស​គ្រប់​វ័យ។ ក្រៅពីនេះ​ផងដែរ ដើម្បី​ផ្តល់នូវ​ឱកាស​សម្រាប់​យុវជន​ឱ្យទទួល​បានការ​បណ្តុះបណ្តាល​ល្អ និង ទទួលបាន​នូវ​បទពិសោធ​សម្រាប់​អាជីព​នាពេល​អនាគត​របស់​ពួកគេ​មជ្ឈមណ្ឌល និង​សាលា​រៀនមាន​មជ្ឈមណ្ឌល​រៀបចំ​ផែនការ​អាជីព និង​ស្វែងរក​ការងារ​ធ្វើ (Career Planning and Placement Center) និង​កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈខ្លីៗសម្រាប់​សិស្ស និស្សិត ដែល​កំពុង​សិក្សា​នៅតាម មហាវិទ្យាល័យ​ដែល​ត្រូវការ​បទពិសោធ និង​ប្រាក់ឧបត្ថម្ភ​សម្រាប់​ការសិក្សា។

មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ​បាន​ផ្តល់ជូន​នូវ៖

  • គុណភាព វិន័យ និង​សេវាកម្ម​ល្អ
  • លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ គរុកោសល្យ និង​បទពិសោធន៍​ខ្ពស់​ក្នុង​ការបង្រៀន​ទាំង​គ្រូ​សញ្ជាតិ​ខ្មែរ និង​គ្រូ​បរទេស។
  • វិធីសាស្ត្រ​ក្នុងការ​បង្រៀន​តាមបែប​បច្ចេកវិទ្យា​ទំនើប ដើម្បី​ឱ្យទាន់​សម័យកាល​សតវត្សរ៍​ទី21
  • ការគ្រប់គ្រង​ប្រកបដោយ​តម្លាភាព (គ្មាន​ការលួចចម្លង​គ្នា គ្មាន​ការ​សូកប៉ាន់ ជាដើម)
  • មាន​ប្រព័ន្ធ​តាមដាន (ការហៅ​អវត្តមាន, ការជូនដំណឹង​អំពី​ការ​មក​ចូលរៀន​យឺត, ជំនួប​រវាង អាណាព្យាបាល ជាមួយនឹង​លោកគ្រូ អ្នកគ្រូ (PTA), ការជូនដំណឹង​ជា​ទៀងទាត់​ទៅកាន់​មាតាបិតា ឬ អាណាព្យាបាល​សិស្ស។ ល។ )
  • ការវាយតម្លៃ​ជាប្រចាំ​អំពី​វឌ្ឍនភាព​របស់​សិស្ស (ការធ្វើ​កិច្ចការ​ផ្ទះ/ កិច្ចការ​ស្រាវជ្រាវ/ ការប្រឡង។ល។
  • ចូលរួម​សកម្មភាពផ្សេងៗ (សិក្ខាសាលា, កម្មវិធី​ប្រកួតប្រជែង, ទស្សនកិច្ច​សិក្សា) ដើម្បី​បញ្ជ្រាប​នូវ​ចំណេះដឹង​បន្ថែម និង​ផ្សារភ្ជាប់​ទ្រឹស្តី​នឹង​ការអនុវត្ត
  • ទីតាំងនៅ​ជិត​លំនៅដ្ឋាន​សិស្សានុសិស្ស ងាយស្រួល​ក្នុងការ​ធ្វើដំណើរ ចំណេញ​ពេលវេលា ចំណេញ​ថវិកា ព្រមទាំង​បន្ទប់​សិក្សា​បំពាក់​ដោយ​គ្រឿង​បរិក្ខារទំនើបៗ និង​មាន​ផាសុកភាព
  • បណ្ណាល័យ​ស្រាវជ្រាវ ពោរពេញ​ដោយ​ឯកសារ​គ្រប់​កម្រិត និង​គ្រប់​ជំនាញ
  • សេវាកម្ម​ដឹកជញ្ជូន​ប្រកបដោយ​ដោយ​សុវត្ថិភាព និង​ផាសុកភាព
  • សេវាកម្ម​ប្រឹក្សា ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ
  • សិស្សានុសិស្ស​មាន​ភាពងាយស្រួល​ក្នុងការ​ផ្លាស់ប្តូរ​ម៉ោង​សិក្សា
  • កម្មវិធីសិក្សា​ច្បាស់លាស់ និង​សម្បូរបែប​ចាប់ពី​ថ្នាក់ក្រោម​ម​ត្តេ​យ្យ​សិក្សា រហូតដល់​ថ្នាក់ មនុស្សពេញវ័យ
  • សេវាកម្ម​ប្រឹក្សា និង​ណែនាំ​អំពី​ផ្នែក​អប់រំ
  • សិក្សា​ភាសា​អង់គ្លេស និង​ភាសា​ចិន នៅ​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ ធ្វើឱ្យ​សិស្សានុសិស្ស​ឆាប់​ចេះ​ក្នុង​រយៈពេល​ដ៏​ខ្លី ពោល​គឺអាច​ស្តាប់ និយាយ អាន និង​សរសេរ​បាន ស្ទាត់ជំនាញ
  • សិស្សានុសិស្ស និង​មាតាបិតា ឬ​អាណាព្យាបាល​មួយចំនួនធំ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ ថា​ជា​សាលា​ប្រកបដោយ​គុណភាព ឧត្តមភាព និង​ជា​មាគ៌ា​ដឹកនាំ​សិស្សានុសិស្ស​ទៅរក​អនាគត​ដ៏​ភ្លឺស្វាង។

គ្រាន់តែ​ចុះឈ្មោះ​សិក្សា​នៅ​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ សាខា​ចោមចៅ​នឹង​ទទួលបាន​អាហារូបករណ៍​ដូចខាងក្រោម​កម្មវិធីសិក្សា​ភាសា​អង់គ្លេស (ESL Program)៖

  • 50% សម្រាប់​សិស្សម្នាក់ៗ ពេល​ចុះឈ្មោះ 4នាក់​ឡើងទៅ ក្នុងពេល​តែមួយ
  • 35% សម្រាប់​សិស្សម្នាក់ៗ ពេល​ចុះឈ្មោះ 3នាក់ ក្នុងពេល​តែមួយ
  • 25 % សម្រាប់​សិស្សម្នាក់ៗ ពេល​ចុះឈ្មោះ 2នាក់ ក្នុងពេល​តែមួយនិង​កម្មវិធីសិក្សា​ភាសា​ចិន (CSL Program)៖
  • 50% សម្រាប់​សិស្សម្នាក់ៗ ពេល​ចុះឈ្មោះ 4នាក់​ឡើងទៅ ក្នុងពេល​តែមួយ
  • 35% សម្រាប់​សិស្សម្នាក់ៗ ពេល​ចុះឈ្មោះ 4នាក់ ក្នុងពេល​តែមួយ
  • 25% សម្រាប់​សិស្សម្នាក់ៗ ពេល​ចុះឈ្មោះ 2នាក់ ក្នុងពេល​តែមួយ
  • 15% រហូតដល់ 35% ពី​កម្មវិធី​បញ្ចុះតម្លៃ​សេវាកម្ម​រថយន្ត​ពីសា​លា

រចនា​សម្ពន្ធ​ក្រុមហ៊ុន​មានដូចជា៖

  • ក្រុមហ៊ុន ម៉េង​លី ជេ. គួច អេ​ឌ្យូ​ខេ​សិន (Mengly J. Quach Education)
  • មជ្ឍមណ្ឌល​ភាសា អេ អាយ អាយ (Aii Language Center)
  • សាលារៀន អន្តរទ្វីប អាមេរិកាំង (American Intercon School)
    • ក្រុមហ៊ុន ម៉េង​លី ជេ. គួច អេ​ឌ្យូ​ខេ​សិន សឺ​វី​ស (Mengly J. Quach Education Services)
  • អាហា​រដ្ឋា​ន អា​ឡិច គួច (Alex Food Court)
  • ហាង​កាហ្វេ​ឆា​តូ (Café Chateau)
  • សេវាកម្ម​ដឹកជញ្ជូន​សិស្ស អន្តរទ្វីប (Intercon Transportation Services)
  • បណ្ណាគារ អន្តរទ្វីប (Intercon Bookstore)
  • ស្មា​ត​ម៉ា​ត (Smart Mart)
  • មជ្ឈមណ្ឌល​សុខភាព​សិស្ស ម៉េង​លី ជេ. គួច (Mengly J. Quach Student Health Center)
  • TESOL House
  • The Intercon Rooster
  • MJQTV
  • Mengly J. Quach University Press
  • Mengly J. Quach Research Center
    • Mengly J. Quach Foundation
    • ប្រសិទ្ធភាព​ហ្វា​យ​នែ​ន (Prasethpheap Finance)

ពានរង្វាន់ និង​ការទទួលស្គាល់​គឺ​ពាន់រង្វាន់​ទទួលស្គាល់​ជា​អន្តរជាតិ​ទៅលើ គុណភាព ឧត្តមភាព  ការចូលរួមចំណែក​ក្នុងសង្គម (CSR)  ភាពជា​អ្នកដឹកនាំ​ពី​ប្រទេស​នានា​ជាច្រើន​ដូចជា៖ ប្រទេស​សិង្ហ​បុរី  ប្រទេស​បារាំង  សហព័ន្ធ​អារ៉ាប់ ប្រទេស​ស្វី​ស សហរដ្ឋ​អា​មេ​រិច ចក្រភព​អង់គ្លេស ប្រទេស​ប្រេ​ស៊ី​ល  ហុងកុង និង​ប្រទេស​ប្រ៊ុយណេ៕

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចោមចៅ​ បានចាប់ផ្តើមទទួលចុះឈ្មោះសិស្ស សម្រាប់វគ្គសិក្សាថ្មីចូលរៀន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ និងសាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សាខាចោមចៅ​ ទទួលចុះឈ្មោះសិស្សចូលរៀនថ្នាក់ចំណេះទូទៅភាសាខ្មែរ សម្រាប់ឆ្នាំសិក្សាថ្មី​២០១៩-២០២០ ចាប់ពីពេលនេះតទៅផងដែរ៕

Advertisement