ក្រុម​ ​TN​ ​Kandal​ ​“​A​”​ ​ដឹកដៃ​ជើងខ្លាំង៣ក្រុម​ទៀត​ ​នៃ​ទីលាន​ ​Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ភ្នំពេញ​

ខេត្តកណ្តាល​ ​៖​ ​ព្រឹត្តិ​ការណ៍​ការប្រកួត​នៃ​ក្របខណ្ឌ​ពានរង្វាន់​ ​Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​បាន​រក​ឃើញ​បេក្ខជន៤ក្រុម​ទៀត​ ​ខណៈ​ក្រុម​ ​TN​ ​Kandal​ ​“​A​”​ ​រក្សា​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តកណ្តាល​ ​បន្ទាប់​យកឈ្នះ​លើ​ក្រុម​ ​SERV​ ​“​A​”​ ​៣​ ​ទល់​ ​២​ ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ ​នា​យប់​ថ្ងៃទី៣​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​នេះ​នៅ​មណ្ឌល​ទី៨​ ​នា​សួនច្បារ​ច្រមុះជ្រូក​មាត់ទន្លេ​ ​ក្រុង​តាខ្មៅ​ ​ខេត្តកណ្តាល​ ​ដោយ​ការប្រកួត​មាន៤៦ក្រុម​។​

​សម្រាប់​ក្រុម​ ​TN​ ​Kandal​ ​“​A​”​ ​មុននឹង​បាន​គ្រង​តំណែង​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តកណ្តាល​ដោយ​យកឈ្នះ​ក្រុម​ ​Blue​ ​Moon​ ​“​A​”​ ​លទ្ធផល​ ​៥ទល់២​ ​និង​ក្រុម​ ​SERV​ ​“​A​”​ ​យកឈ្នះ​ក្រុម​ព្រែកប្រា​កីឡា​ ​“​A​”​ ​លទ្ធផល​ ​៤ទល់៣​ ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ​។​ ​ចំពោះ​ផ្តាច់ព្រ័ត្រ​ក្រុម​ ​TN​ ​Kandal​ ​“​A​”​ ​យកឈ្នះ​លើ​ក្រុម​ ​SERV​ ​“​A​”​ ​៣ទល់២​ ​ហើយ​ក្រុម​ព្រែកប្រា​កីឡា​ ​“​A​”​ ​ដណ្តើម​បាន​ចំណាត់ថ្នាក់​លេខ៣​ ​ក្រោយ​ឈ្នះ​ក្រុម​ក្រុម​ ​Blue​ ​Moon​ ​“​A​”​ ​លទ្ធផល៣ទល់២​ ​។​ ​

​ចំពោះ​រង្វាន់​ក្រុម​ជើងឯក​មណ្ឌល​កណ្តាល​ ​គឺ​ក្រុម​ ​TN​ ​Kandal​ ​“​A​”​ ​ទទួល​បាន​ប្រាក់​រង្វាន់១,០០០ដុល្លារ​ ​ក្រុម​ជើងឯក​រង​បាន​ទៅលើ​ក្រុម​ ​SERV​ ​“​A​”​ ​ប្រាក់​រង្វាន់៧០០ដុល្លារ​ ​ក្រុម​ចំណាត់ថ្នាក់​លេខ៣បាន​ទៅ​ ​លើ​ក្រុម​ព្រែកប្រា​កីឡា​ ​“​A​”​ប្រាក់​រង្វាន់៣៥០ដុល្លារ​ ​ក្រុម​ចំណាត់ថ្នាក់​លេខ៤​ ​បាន​ទៅលើ​ក្រុម​ ​Blue​ ​Moon​ ​“​A​”​ ​ទទួល​បាន​ប្រាក់​រង្វាន់១៥០ដុល្លារ​ ​។​ ​ដោយឡែក​មណ្ឌល​ខេត្តកណ្តាល​ដែល​ជា​មណ្ឌល​ទី៨នេះ​គណៈកម្មាធិការ​រៀបចំ​ការប្រកួត​យក៤ក្រុម​ដើម្បី​ទៅ​ ​ចូលរួម​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំង​ប្រទេស​នៅ​រាជធានី​ភ្នំពេញ​ ​ថ្ងៃទី១៦​ ​និង​ទី១៧​ ​មីនា​ ​២០១៩​ ​ខាងមុខនេះ​ ​ជាពិសេស​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​ពិភពលោក​គឺ​កីឡាករ​បាល់ទាត់​ ​Ronaldinho​។​

​បន្ទាប់ពី​ការប្រកួត​បាន​បញ្ចប់​ក៏​មានការ​ប្រគំតន្ត្រី​ដ៏​អស្ចារ្យ​ ​នា​ពេល​រាត្រី​ដោយមាន​ការចូលរួម​ពីសំណាក់​ ​កំពូល​តារា​ចម្រៀង​ល្បី​ៗ​ជាច្រើន​រូប​ក្នុង​ប្រទេស​កម្ពុជា​រួមមាន​ ​លោក​ ​ព្រាប​ ​សុវត្ថិ​ ​កញ្ញា​ ​ពេជ្រ​ ​សោភា​ ​លោក​ ​នី​ ​រតនា​ ​កញ្ញា​ ​ឈិន​ ​ម៉ា​និច​ ​កញ្ញា​ ​រ៉េ​ត​ ​ស៊ូ​ហ្សា​ណា​ ​និង​ឌី​ជេ​ ​Maily​ ​។​ ​ហើយ​តារាចម្រៀង​ទាំងអស់​បាន​ ​លើកយក​សុទ្ធសឹង​ ​ជា​បទ​ញ៉ាក់​កន្ត្រាក់​អារម្មណ៍​ ​ជាហេតុ​ធ្វើឲ្យ​ ​អ្នកគាំទ្រ​ ​នៅ​ក្រុង​តាខ្មៅ​សប្បាយរីករាយ​ ​និង​រាំ​កម្សាន្ត​ទៅតាម​ចង្វាក់ភ្លេង​ ​យ៉ាង​សប្បាយរីករាយ​ ​គ្រប់គ្នា​ពេញ​ខាងមុខ​ឆាក​តន្រ្តី​។​ ​

​ស្រា​បៀ​រថៃហ្គ័រ​ជា​ស្រាបៀ​រដែ​លមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​ដើមកំណើត​តាំងពី​ឆ្នាំ១៩៣២នៅ​ប្រទេស​សិង្ហបុរី​ ​និង​មាន​លក់​នៅ​ច្រើនជាង៧០ប្រទេស​នៅ​ទូទាំង​ពិភពលោក​ ​ហើយ​ស្រា​បៀ​រថៃហ្គ័រ​ឈ្នះ​ ​ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើនជាង៤០មេដាយ​ផ្នែក​រសជាតិ​ ​និង​គុណភាព​។​

​សូម​ចូល​ទៅកាន់​ទំព័រ​ហ្វេ​សប៊ុ​ក​ផ្លូវការ​ ​របស់​ស្រា​បៀ​រថៃហ្គ័រ​៖​ ​www.facebook.com​/​TigerBeerKH​
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕​


Advertisement