ទឹកប្រាក់១០០លាន​រៀល​ ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ខា​រ៉ា​បាវ​ បាន​បន្ត​ធ្លាក់​ដល់ដៃ​នារី២នាក់​ជា​បងប្អូន​នឹងគ្នា​

ទឹកប្រាក់​ ១០០លាន​រៀល​ របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ខា​រ៉ា​បាវ​ បន្ទាប់​ត្រូវ​បាន​ទៅដល់​នារី២នាក់​ ដែល​ជា​បងប្អូន​នឹងគ្នា​ ដោយ​ម្នាក់​មានឈ្មោះ​ រឿន​ សុខ​ចាន់​ អាយុ៣៤ឆ្នាំ​ ត្រូវជា​បងស្រី​ ហើយ​ម្នាក់ទៀត​ឈ្មោះ​ ហង្ស​ សុខ​នី​ អាយុ​ ១៧​ ឆ្នាំ​ ត្រូវជា​ប្អូនស្រី​ ស្នាក់នៅ​បន្ទប់​ជួល​ក្នុង​ភូមិ១៤​ សង្កាត់​ស្រះចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ និង​មានមុខ​របរ​ជា​អ្នកលក់​បាយ​ឱ្យ​គេ​។ ​

នៅចំពោះមុខ​ក្រុមការងារ​ ជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះទៅ​ប្រគល់​ទឹកប្រាក់​ចំនួន​ ១០០លាន​រៀល​ ដល់កន្លែង​ស្នាក់នៅ​ ដែល​ស្ថិតនៅ​ទីតាំង​ភូមិសាស្ត្រ​ខាងលើ​នេះ​ កញ្ញា​ ហង្ស​ សុខ​នី​ បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា​ កាលពី​សប្ដាហ៍​កន្លងទៅ​នេះ​ នៅពេល​បងស្រី​ដែល​មានឈ្មោះ​ រឿន​ សុខ​ចាន់​ ដែល​រស់នៅ​ខេត្ត​ត្បូងឃ្មុំ​ ដែល​មានមុខ​របរ​ជា​កម្មករ​ចៀរ​ជ័រកៅស៊ូ​ ឡើង​មកលេង​ភ្នំពេញ​ កញ្ញា​បាន​ទិញ​ចំណី​ និង​ភេសជ្ជៈ២​-៣ មុខ​ ឱ្យ​បងស្រី​ទទួលទាន​ លុះ​ពេល​បងស្រី​ដែល​មានឈ្មោះ​ រឿន​ សុខ​ចាន់​ យក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​មក​គាស់​ទទួលទាន​ ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់១០០នៅនឹង​ក្រវិល​កំប៉ុង​តែម្ដង​។ ភ្លាម​នោះ​ទាំង​បងស្រី​ ក៏ដូចជា​កញ្ញា​មាន​អារម្មណ៍​រំភើប​រី​កា​រយ​ជា​ខ្លាំង​ ហើយក៏​បាន​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តែម្ដង​ ។ កញ្ញា​បាន​បញ្ជាក់​ប្រាប់​ថាស​ព្វ​ថ្ងៃនេះ​បើ​និយាយ​ពី​កម្រិតជីវភាព​គ្រួសារ​គឺ​មាន​ភាព​លំបាក​គួរសម​ ព្រោះ​ក្រៅពី​ជួយ​លក់​បាយ​ឱ្យ​គេ​ដើម្បី​ទទួល​បាន​ចំណូល​គ្រាន់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​តែប៉ុណ្ណោះ​។

ដោយឡែក​សម្រាប់​ការ​ឈ្នះ​រង្វាន់​ធំ​ពី​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ខា​រ៉ា​បាវ​ នា​ពេលនេះ​ក៏​ជា​រឿង​ចៃដន្យ​បំផុត​ផង​ដែរ​ ព្រោះ​តាំងពី​ដើម​រៀងមក​ខ្លួន​មិនធ្លាប់​គិត​ឡើយ​ថា​ នឹងអាច​មានសំណាង​បាន​ឈ្នះ​រង្វាន់​ពី​ខា​រ៉ា​បាវ​នោះ​ទេ​ បើ​ទោះជា​ធ្លាប់​បានឃើញ​មាន​អ្នក​ត្រូវ​រង្វាន់​ឡើង​ទទួល​ប្រាក់​លាន​នៅ​លើ​ស្ថានីយ៍​ទូរទស្សន៍​ជា​ញឹកញាប់​ក៏ដោយ​។ ប៉ុន្តែ​ពេលនេះ​ កញ្ញា​ រួម​ជាមួយ​បងស្រី​ បាន​ក្លាយជា​អ្នកមាន​សំណាង​ដូច​គេ​ដែរ​ហើយ​។ កញ្ញា​បាន​បញ្ជាក់​ថា​ ក្រោយពី​ទទួល​បាន​ប្រាក់​រង្វាន់​ធំ​ ១០០លាន​រៀល​នេះ​ កញ្ញា​ និង​បងស្រី​ នឹង​យក​ទៅ​សង់ផ្ទះ​ជូន​ម្ដាយ​នៅ​ស្រុក​ ហើយ​ទុក​មួយចំនួន​ទៀត​សម្រាប់​បង្កើត​អាជីវកម្ម​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​ ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ជា​ការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ ក្រុមហ៊ុន​ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ខា​រ៉ា​បាវ​ បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹក​សន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ​រហូតដល់​ ១០០លាន​រៀល​ ចំនួន៦០​ រង្វាន់​ , ម៉ូតូ​ Scoopy​ i ចំនួន៦០​ រង្វាន់​ , ទូរស័ព្ទ​ដៃ​ iPhone​ XS​ ចំនួន៦០​ រង្វាន់​ រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់1ក​ប៉ុង​ រាប់​លាន​កំប៉ុង​ ដោយ​គ្មាន​ការកំណត់​នោះ​ទេ​ ។ សូម​ចំណាំ​ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ​ គឺ​មានតែ​នៅ​សម្បក​កំប៉ុង​ ដែល​មាន​អក្សរខ្មែរ​ជា​សញ្ញាសម្គាល់​តែប៉ុណ្ណោះ​ ៕

Advertisement