ពិធីសម្ពោធហាងថ្មីរបស់ MISTERBREW COFFEE Cambodia – ពីកាហ្វេលក់លើឡាន ក្លាយជាហាងកាហ្វេក្នុងស្រុកដ៏ល្បីឈ្មោះ

MISTERBREW COFFEE Cambodia បានចាប់ផ្តើមបើកដំណើរការតាំងពីខែកក្កដា ឆ្នាំ2016 ដោយផ្តើមពីការលក់កាហ្វេនៅលើឡាន ដែលគេតែងនិយមហៅថា កាហ្វេចល័ត MISTERBREW COFFEE Cambodia មានទីតាំងលក់ដំបូងនៅតាមបណ្តោយមហាវិថីព្រះនរោត្តម នៅជិតវិទ្យាល័យព្រះស៊ីសុវត្ថិ។ MISTERBREW COFFEE Cambodia មានទស្សនវិស័យ ក្នុងការផ្តល់់ជូនអតិថិជនទាំងអស់នូវរសជាតិកាហ្វេដ៏ឆ្ងាញ់ពិសា មានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ។ MISTERBREW COFFEE Cambodia ត្រូវបានបង្តើតឡើងដោយស្ថានិកជាជនជាតិខ្មែរ 100% ដែលមានទឹកចិត្តស្រឡាញ់មុខរបរលក់កាហ្វេ និងចង់បង្ហាញទៅដល់មនុស្សទាំងអស់ឱ្យបានដឹងថា កាហ្វេរបស់ខ្មែរយើង គឺមិនចាញ់កាហ្វេប្រ៊េដន៍ ដែលមានតម្លៃថ្លៃនោះទេ MISTERBREW COFFEE Cambodia ផ្តល់នូវកាហ្វេដែលមានរសជាតិឆ្ងាញ់ ជាមួយនឹងតម្លៃសមរម្យ។

ជាមួយនឹងទស្សនវិស័យ “ផ្តល់នូវកាហ្វេមួយកែវដ៏ឆ្ងាញ់ និងមានតម្លៃសមរម្យ” បានធ្វើឱ្យ MISTERBREW COFFEE Cambodia ទទួលបាននូវការគាំទ្រជាខ្លាំងពីសំណាក់ប្រជាជនខ្មែរ និងជនបរទេស ហើយ MISTERBREW COFFEE Cambodia បានអភិវឌ្ឍខ្លួនពីហាងកាហ្វេតាមឡាន មកជាហាងកាហ្វេ ដែលមានទីតាំងច្បាស់លាស់ មានហាងជារបស់ខ្លួន មានកន្លែងអង្គុយញ៉ាំកាហ្វេធំទូលាយ ដើម្បីផ្តល់នូវផាកសុខភាព និងភាពរីករាយដល់អតិថិជនដែលតែងតែគាំទ្រ MISTERBREW COFFEE Cambodia។

នាព្រឹកថ្ងៃទី30 ខែមីនា ឆ្នាំ2019 នេះ MISTERBREW COFFEE Cambodia បានបើកសម្ពោធហាងកាហ្វេរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅតីតាំងចាស់ និងបានកែប្រែមុខមាត់ថ្មី ដែលស្ថិតនៅលើមហាវិថីព្រះនរោត្តម កែងនឹងផ្លូវ 172 (នៅជិតវិទ្យាល័យ ព្រះស៊ីសុវត្ថិ) ដោយមានការចូលរួមពីសំណាក់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិជាច្រើន ដែលតែងតែគាំទ្រ MISTERBREW COFFEE Cambodia។

នៅក្នុងឱកាសនោះផងដែរ លោក ដួង ដារ៉ា ស្ថាបនិក MISTERBREW COFFEE Cambodia បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ ដែលស្រឡាញ់ និងចូលចិត្តកាហ្វេរបស់ MISTERBREW COFFEE Cambodia។ លោកបានបន្ថែមថា “MISTERBREW COFFEE Cambodia អាចពង្រីកវិសាលភាពរបស់ខ្លួនបានដូចសព្វថ្ងៃនេះ គឺដោយសារតែកត្តា3គឺ ទី1 MISTERBREW COFFEE Cambodia តែងតែផ្តល់នូវកាហ្វេដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ និងមានតម្លៃសមរម្យ, ទី2 MISTERBREW COFFEE Cambodia មានក្រុមការងារដ៏ល្អ មានភាពរួសរាយរាក់ទាក់ និងផ្តល់​នូវសេវាកម្មដ៏ល្អ និងទី3 ទីតាំងរបស់ MISTERBREW COFFEE Cambodia គឺផ្តល់នូវភាពងាយស្រួលក្នុងការទិញ”។

ក្រៅពីកាហ្វេ MISTERBREW COFFEE Cambodia ក៏មានជាប្រភេទភេសជ្ជៈកំពុងពេញនិយមជាច្រើនទៀត ដូចជា ប្រភេទតែបៃតែង តែក្រហម ដែលប្រើប្រាស់ស្លឹកតែមានគុណភាពខ្ពស់នាំចូលពីបរទេស រួមទាំងទឹកផ្លែឈើស្រស់ជាច្រើនប្រភេទ មាននំច្រើនជម្រើស ច្រើនរសជាតិ និងបម្រើអាហារទាំង3ពេលផងដែរ ជាបិសេសមានបន្ទប់ប្រជុំធំទូលាយ។

អាស័យដ្ឋាន #56 មហាវិថីព្រោះនរោត្តម កែងផ្លូវ 172 សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ : 086 22 99 50៕

Advertisement