ស្ត្រីជា​កសិករ​ម្នាក់​នៅ​ខេត្តតាកែវ​មានសំណាង​បាន​ឈ្នះ​រង្វាន់​ទឹកប្រាក់១០០លាន​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ខា​រ៉ា​បាវ​ 

ទឹកប្រាក់​ ១០០លាន​រៀល​ របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ខា​រ៉ា​បាវ​ ត្រូវ​បាន​បន្ត​ធ្លាក់​ទៅដល់​ដៃ​ស្ត្រីជា​កសិករ​ម្នាក់ទៀត​ហើយ​ ដែល​មានឈ្មោះ​ សាន​ សុ​ខុំ​ អាយុ​ ៣៩​ ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​ភូមិ​សាមគ្គី​ ឃុំ​អង្គរ​បូរី​ ស្រុក​អង្គរ​បូរី​ ខេត្តតាកែវ​ និង​មានមុខ​របរ​បន្ទាប់បន្សំ​ជា​អ្នក​អនាម័យ​នៅ​ធនាគារឯកជន​មួយ​កន្លែង​ ។ ​

នៅចំពោះមុខ​ក្រុមការងារ​ ជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះទៅ​ប្រគល់​ទឹកប្រាក់​ចំនួន​ ១០០លាន​រៀល​ ដល់​លំនៅឋាន​ផ្ទាល់​ដែល​ស្ថិតនៅ​ទីតាំង​ភូមិសាស្ត្រ​ខាងលើ​នេះ​ អ្នកនាង​ សាន​ សុ​ខុំ​ បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា​ សព្វថ្ងៃ​នេះ​បើ​និយាយ​ពី​កម្រិតជីវភាព​គ្រួសារ​គឺ​មាន​ភាព​លំបាក​ខ្លាំង​ ព្រោះ​ក្រៅពី​មានការ​ងារ​ជា​អ្នក​អនាម័យ​នៅ​ធនាគារឯកជន​ គឺ​មានតែ​ព្យាយាម​ធ្វើស្រែ​ តែប៉ុណ្ណោះ​ ។ ដោយឡែក​សម្រាប់​ការ​ឈ្នះ​រង្វាន់​ធំ​ពី​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ខា​រ៉ា​បាវ​ នា​ពេលនេះ​ក៏​ជា​រឿង​ចៃដន្យ​បំផុត​ផង​ដែរ​ ព្រោះ​តាំងពី​ដើម​រៀងមក​ខ្លួន​មិនធ្លាប់​គិត​ឡើយ​ថា​ នឹងអាច​មានសំណាង​បាន​ឈ្នះ​រង្វាន់​ពី​ខា​រ៉ា​បាវ​នោះ​ទេ​ បើ​ទោះជា​ធ្លាប់​បានឃើញ​មាន​អ្នក​ត្រូវ​រង្វាន់​ឡើង​ទទួល​ប្រាក់​លាន​នៅ​លើ​ស្ថានីយ៍​ទូរទស្សន៍​ជា​ញឹកញាប់​ក៏ដោយ​។ ប៉ុន្តែ​ស្រាប់តែ​កាល​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ អ្នកនាង​បាន​ទិញ​ភេសជ្ជៈ​ ខា​រ៉ា​បាវ​ចំនួន១កំប៉ុង​ ហើយ​ទៅ​ធ្វើស្រែ​។ លុះ​ពេល​ធ្វើស្រែ​អស់កម្លាំង​ ក៏​គាស់​ទទួលទាន​ ស្រាប់តែ​ឃើញ​មាន​រង្វាន់១០០លាន​រៀល​នៅនឹង​ក្រវិល​កំប៉ុង​តែម្ដង​។ ភ្លាម​នោះ​ អ្នកនាង​ពិតជា​មាន​អារម្មណ៍​រំភើប​រីករាយ​ជា​ខ្លាំង​ ហើយក៏​ដើរមក​ផ្ទះ​ប្រាប់​ប្តី​ និង​បងប្អូន​ដែល​នៅផ្ទះ​ ព្រម​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តែម្ដង​ ។ អ្នកនាង​បាន​បញ្ជាក់​ថា​ ក្រោយពី​ទទួល​បាន​ប្រាក់​រង្វាន់​ធំ​ ១០០លាន​រៀល​នេះ​ អ្នកនាង​នឹង​យក​មួយចំនួន​ទៅ​ទិញ​ដីស្រែ​ ធ្វើ​ផ្ទះ​ ហើយ​ទុក​មួយចំនួន​ទៀត​សម្រាប់​កូន​បន្ត​ការសិក្សា​ និង​សម្រាប់​បង្កើត​មុខរបរ​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​ផង​ដែរ​ ។ ​

សូម​បញ្ជាក់​ផង​ដែរ​ថា​ ជា​ការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ ក្រុមហ៊ុន​ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ខា​រ៉ា​បាវ​ បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹក​សន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ​រហូតដល់​ ១០០លាន​រៀល​ ចំនួន៦០​ រង្វាន់​ , ម៉ូតូ​ Scoopy​ i ចំនួន៦០​ រង្វាន់​ , ទូរស័ព្ទ​ដៃ​ iPhone​ XS​ ចំនួន៦០​ រង្វាន់​ រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់1ក​ប៉ុង​ រាប់​លាន​កំប៉ុង​ ដោយ​គ្មាន​ការកំណត់​នោះ​ទេ​ ។ សូម​ចំណាំ​ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ​ គឺ​មានតែ​នៅ​សម្បក​កំប៉ុង​ ដែល​មាន​អក្សរខ្មែរ​ជា​សញ្ញាសម្គាល់​តែប៉ុណ្ណោះ​ ៕

Advertisement