និស្សិត​សេដ្ឋកិច្ច​ និង​គ្រប់គ្រង​មក​ពីសា​កល​វិទ្យាល័យ​ ភូមិន្ទ​នីតិ​សាស្រ្ត​ និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​ រួមគ្នា​ធ្វើការងារ​សង្គម​

សិស្ស​និ​សិ្ស​តចំនួន​ ៩៥​ នាក់​ដែល​មក​ពី​ដេ​ប៉ាតឹ​ម៉ង់​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ និង​គ្រប់គ្រង​ជា​ភាសា​បារាំង​ និង​អង់គ្លេស​ (Fili​ère​ d’économie​ et​ de​ Gestion​ )នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្រ្ត​ និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​ និង​ សាកល​វិទ្យាល័យ​ លីយ៉ុង​ II​ បាន​ បញ្ចប់​នូវ​ដំណើរ​ទស្សនកិច្ច​សិក្សា​ប្រចាំឆ្នាំ​ ” Eco​ Study​ Trip​ 2019​ ” ដ៏​ធំ​មួយ​រួមគ្នា​ដែល​ មាន​រយៈពេល​ ៤ ថ្ងៃ​ ៣ យប់​ ចាប់ពី​ ០៧​ ដល់​ ១០​ ខែ​ មិនា​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​ ប្រព្រឹត្ត​នៅ​ខេត្តកំពង់ធំ​ និង​សៀមរាប​ ក្រោម​ប្រធានបទ​ “ ការចូលរួម​របស់​យុវជន​ ឆ្ពោះទៅ​រក​វឌ្ឍនភាព​នៃ​សង្គម​ ” ដោយ​ភាព​ជោគជ័យ​ ។

ដំណើរ​ទស្សនកិច្ច​សិក្សា​ប្រចាំឆ្នាំ​ ” Eco​ Study​ Trip​ 2019​ ” គោលបំណង​ដើម្បី​បង្កើត​ក្ដី​ស្រលាញ់​ចំពោះ​ធម្មជាតិ​ ​;លើកកម្ពស់​ និង​ផ្សព្វផ្សាយ​ អំពី​ការអប់រំ​ បរិស្ថាន​ កា​រប​ប្រែ​សម្រួល​អាកាសធាតុ​ ការ​ស្វែងយល់​ពី​ប្រាង្គ​ប្រាសាទបុរាណ​ វប្បធម៌​ ប្រពៃណី​ ទំនៀមទម្លាប់​ និង​ការ​សាមគ្គីភាព​ក្នុង​ក្រុម​ និង​ផ្ដល់​ឱកាស​ឲ្យ​យុវជន​បាន​ធ្វើការងារ​សង្គម​ ។

កញ្ញា​ ហុក​ ច័ន្ទ​តា​រា​វត្តី​ ជា​និស្សិត​ឆ្នាំទី​ ៤ ជំនាញ​សេដ្ឋកិច្ច​ និង​គ្រប់គ្រង​ ដែល​បាន​ចូលរួម​ក្នុង​ការរៀបចំ​នូវ​ដំណើរ​ទស្សនកិច្ច​នេះ​ បាន​មាន​លើកឡើង​ថា​៖ ” វា​ជាលើកដំបូង​របស់ខ្ញុំ​ក្នុង​ការ​ចូល​រួម​ក្នុង​ពដំណើរ​ទស្សនកិច្ច​នេះ​ ក្នុង​ខេត្តសៀមរាប​ អ្វី​ៗបាន​រៀបចំ​បាន​យ៉ាង​ល្អ​ទាំងអស់​ រួម​ទាំង​មធ្យោបាយ​ធ្វើដំណើរ​ និង​ការ​ស្នាក់នៅ​ផង​ដែរ​។”

ចំណែក​ កញ្ញា​ ណែម​ ដា​នីន​ ជា​និស្សិត​ឆ្នាំទី​ ៤ ជំនាញ​សេដ្ឋកិច្ច​ និង​គ្រប់គ្រង​ដូចគ្នា​បាន​លើកឡើង​ថា​៖ ” ខ្ញុំ​បាន​សិក្សា​ច្រើនណាស់​ពី​ដំណើរ​ទស្សនកិច្ច​សិក្សា​របស់​និស្សិត​សេដ្ឋកិច្ច​នេះ​” ការ​ធ្វើ​កិច្ច​បង្ហាញ​ស្ដីពី​ ការអប់រំ​ផ្នែក​បរិស្ថាន​ ការ​ប្រែ​ប្រូស​អាកាសធាតុ​ និង​ ការ​តម្រង់​ទិស​សម្រាប់​កម្រិត​ឧត្តម​សិក្សា​ ដល់​សិស្ស​ដែល​កំពុង​សិក្សា​ថ្នាក់​ទី​ ១២​ ប្រមាណ​ ២៥០​ នាក់​ នៅ​វិទ្យាល័យ​ ជា​ស៊ី​មកំ​ពង់​ថ្ម​ ខេត្តកំពង់ធំ​ ។ កិច្ច​បង្ហាញ​នេះ​បាន​រួម​ចំនែក​យ៉ាង​សំខាន់​ ក្នុង​ការអប់រំ​ដល់​សិស្ស​ក្នុង​វិទ្យាល័យ​ឲ្យ​យល់​កាន់តែ​ច្បាស់​ ពីសា​រះ​សំខាន់​នៃ​បរិស្ថាន​រស់នៅ​ប្រចាំថ្ងៃ​ ក៏ដូចជា​ស្វែងយល់​ពី​ ចំណង់​ចំណូលចិត្ត​នៃ​ជំនាញ​សិក្សា​ របស់​ខ្លួន​ នា​ថ្ងៃ​អនាគត​នៅ​ថ្នាក់​ឧត្តម​សិក្សា​។

ការ​ដាំ​ដើម​កោងកាង​ និង​ ប្រលែង​ត្រី​ នៅ​សហគមន៍​បឹង​ឈូក​ ថិត​ក្នុង​ស្រុក​បន្ទាយស្រី​ ខេត្តសៀមរាប​ ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ថ្នាក់​ស្រុក​ និង​មន្រ្តី​បរិស្ថាន​ផង​ដែរ​ ។ ​;

កញ្ញា​ រស់​ ពុធ​ស្រី​លក្ខណ៏​ ដែល​កំពុង​សិក្សា​ជំនាញ​សេដ្ឋកិច្ច​ ឆ្នាំទី២​ និង​បាន​ចួល​រួម​ដំណើរ​ទស្សនកិច្ច​សិក្សា​បាន​មានប្រសាសន៍​ថា​៖ ” ជាមួយ​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​ ខ្ញុំ​បាន​សិក្សា​ស្វែងយល់​ពី​មេរៀន​ជាច្រើន​ ជាពិសេស​ខ្ញុំ​បាន​ចូលរួម​ដាំ​ដើម​កោងកាង​ ដែល​វា​បាន​នូវ​ប្រយោជន៏​ជាច្រើន​ដល់​ប្រព័​ន្ទ​អេកូឡូស៊ី​ និង​ក៏បាន​ស្វែងយល់​ពី​តម្លៃ​នៃ​សុខភាព​របស់ខ្ញុំ​ផ្ទាល់​ផង​ដែរ​។ ”

ក្រុម​និស្សិត​បាន​នាំ​យក​អំណោយ​ដែល​បាន​មក​ពី​សប្បុរសជន​នានា​ ទៅ​ចែក​ជូន​កុមារ​ពិការ​ គ និង​ ថ្លង់​ មាន​ដូចជា​ អង្ករ​ មី​ គ្រឿង​ឧបភោគ​បិ​ភោគ​ សំលៀកបំពាក់​ និង​ សំភា​រះ​សិក្សា​មួយចំនួន​ទៀត​ នៅ​សាលា​កុមារ​ គ ថ្លង់​ នៃ​អង្គការ​គ្រួសារ​ថ្មី​។

កញ្ញា​ ឆើត​ ឆៃ​លី​ ជា​និស្សិត​ឆ្នាំទី​ ២ ដែល​បាន​ចូលរួម​នូវ​ដំណើរ​ទស្សនកិច្ច​សិក្សា​មួយ​នេះ​បាន​អោយ​ដឹង​ថា​៖ ” ខ្ញុំ​ពិតជា​រីករាយ​ជាមួយ​ដំណើរ​ទស្សនកិច្ច​មួយ​នេះ​ណាស់​ ដោយ​បាន​សិក្សា​ស្វែងយល់​នូវ​បទ​ពិសោធ​ន៍​ថ្មី​ៗជាច្រើន​ ជាពិសេស​ការ​ពាំនាំ​នូវ​ជំនួយ​ពី​សប្បុរសជន​ទៅ​ជួយ​ដល់​កុមារ​គរ​ថ្លង់​នៅ​សាលា​កុមារ​គរ​ថ្លង់​មួយ​ស្ថិត​ក្នុង​ទីរួមខេត្ត​សៀមរាប​ ។ ខ្ញុំ​ពិត​ជា​ចង់​ចួល​រួម​ជាមួយ​កម្មវិធី​នេះ​ម្ដងទៀត​ណាស់​នៅ​ឆ្នាំក្រោយ​។”

ការ​ជិះកង់​រួមគ្នា​ នៅ​ជុំវិញ​តំបន់​ប្រាសាទអង្គរវត្ត​ ដើម្បី​បង្ហា​យពី​សាមគ្គីភាព​ និង​ការចូលរួម​គិតគូរ​ ពី​បរិស្ថាន​របស់​ភពផែន​ដី​តាមរយៈ​កាត់បន្ថយ​ការប្រើ​ប្រាស់​ឧស្ម័ន​កាបូន​កាបូ​និច​ (CO​2) ដែល​ចេញពី​ យាន្ត​យន្ត​។

លោក​ ឆនដា​ នុត​ ជា​និស្សិត​ឆ្នាំទី​ ២ និង​ជា​អ្ន​កចួល​រួម​ផង​ដែរ​បាន​លើកឡើង​ថា​៖ ” ខ្ញុំ​បាន​ទទួល​បទ​ពិសោធ​ន៏​ជាច្រើន​ដូចជា​ការចូលរួម​ធ្វើការងារ​ជា​ក្រុម​ ការ​ជួយគ្នា​ទៅវិញទៅមក​ ការ​ស្នាក់នៅ​ក្នុង​តង់​ ជាពិសេស​ការ​ជិះកង់​រួមគ្នា​ជុំវិញ​ប្រាង្គ​ប្រសាទ​។”

លើស​ពីនេះ​ទៅទៀត​ ពួកគេ​ក៏បាន​ផ្សព្វផ្សាយ​អំពី​វប្បធម៌​ និង​អរិយធម៌​ខ្មែរ​ តាម​រយះ​ការ​រាំ​របាំ​នារី​ជាជួរ​ និង​ ការ​រាំ​ចង្វាក់​ប្រពៃណី​ខ្មែរ​ ដូចជា​ ចង្វាក់រាំ​ក្បាច់​ សា​រ៉ា​វ៉ាន់​ ឡាំ​លាវ​ និង​ តា​លង់​នៅមុខ​ទីលាន​ជល់​ដំរី​ផង​ដែរ​។

នៅ​ថ្ងៃ​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​ ក្រុម​និស្សិត​បាន​ចំ​នាយ​ពេល​មួយ​ព្រឹក​ដើម្បី​ ចូល​ទស្សនា​ប្រាង្គ​ប្រាសាទអង្គរវត្ត​ ដើម្បី​ស្វែងយល់​បន្ថែម​ពី​អរិយភាព​ដ៏​អស្ចារ្យ​របស់​ដូនតា​ជំនាន់​មុន​ ក៏ដូចជា​សិក្សា​ពី​ ដើមកំណើត​នៃ​ការ​កកើត​នៃ​ប្រាង្គ​ប្រសាទ​។

តាមរយៈ​សកម្មភាព​ទាំងអស់​នេះ​ ជា​លទ្ធផល​ឃើញថា​ យុវជនទាំងអស់​ ពិតជា​បាន​ចូលរួម​យ៉ាងសកម្ម​ ក្នុង​ការ​ធ្វើឲ្យ​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​ សម្រេច​បាន​ភាព​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ ហើយ​ជាមួយគ្នា​នេះ​ដែរ​ យុវជន​ក៏​ទទួល​បាន​ចំណេះ​ដឹង​ថ្មី​ៗ ទាក់ទង​ការអប់រំ​ បរិស្ថាន​ កា​រប​ប្រែ​សម្រួល​អាកាសធាតុ​ វប្បធម៌​ ប្រពៃណី​ ទំនៀមទម្លាប់​ របៀបរបប​រស់នៅ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ធំ​ និង​ខេត្តសៀមរាប​ផង​ដែរ​។ ជាមួយគ្នា​នេះ​ផង​ដែរ​ យុវជន​ដែល​បាន​ចូលរួម​ដំណើរ​ទស្សនកិច្ច​សិក្សា​ប្រចាំឆ្នាំ​ Eco​ Study​ Trip​ 2019​ ទាំងអស់​បាន​ប្តេជ្ញា​ចិត្ត​ថា​ ខ្លួន​នឹង​ចែករំលែក​បទពិសោធន៍​ និង​ចំណេះដឹង​ពី​ Eco​ Study​ Trip​ 2019​ ទៅ​មិត្តភក្តិ​ និង​សាធារណជន​តាម​បណ្ដាញ​សង្គម​។

ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​ ទទួល​បានការ​គាំទ្រ​ពី​ សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្រ្ត​ និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​ សាកល​វិទ្យាល័យ​លីយ៉ុង​ II​ (ប្រទេស​បារាំង​) ក្រសួងទេសចរណ៍​ ក្រសួងអប់រំយុវជន​និងកីឡា​ ក្រសួងបរិស្ថាន​ ក្រសួង​វប្ប​ធម៏​និង​វិ​ចិ​ត្រ​សិល្បះ​ សាលា​ភូមិន្ទ​រដ្ឋបាល​ និង​ការ​គាំទ្រ​ពី​ក្រុមហ៊ុន​មួយចំនួន​ដូចជា​ សុខា​សៀមរាប​រី​ស៊​ត់​ ក្រុមហ៊ុន​តូ​យូ​តា​ Cambodia​ ក្រុមហ៊ុន​កូកាកូឡា​ ហាង​លក់​សម្ភារៈ​កីឡាDecathlon​ ​ធនាគា​ឯកទេស​ Wing​ ហាងFactoryCollection​ និង​ក្រុមហ៊ុន​ True​ Money​ ៕

Advertisement