មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប  អាមេរិកាំង ប្រារព្ធពិធីសន្និសីទសារព័ត៌មានស្តីពីការពង្រីកសាខាថ្មីនៅតំបន់ផ្សារថ្មី

ភ្នំពេញ៖ ថ្ងៃពុធ ទី08 ខែឧសភា ឆ្នាំ2019 មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បង្កើត​ឡើងនៅ​ក្នុងឆ្នាំ2005 ក្រោមគំនិតផ្តួចផ្តើមដោយ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាស្ថានិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ។មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលចាប់ផ្តើម​ដំបូង​មានសិស្សត្រឹមតែ 4នាក់តែប៉ុណ្ណោះ រហូតមកដល់ពេលបច្ចុប្បន្ននេះចំនួនសិស្សកើនឡើង​ដល់​ជាង 1,1000នាក់។ សព្វថ្ងៃនេះ មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មិនត្រឹមតែមានកេរ្តិ៍ឈ្មោះ ល្បីល្បាញ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបានការទទួលស្គាល់ និងល្បីល្បាញ ជាអន្តរជាតិ​តាមរយៈការទទួល​ពានរង្វាន់ លក្ខណៈអន្តរជាតិពីបណ្តាប្រទេសផ្សេងៗដូចជា សិង្ហបុរី បារាំង អារ៉ាប់រួម (ឌូបៃ)​ ស្វីស អង់គ្លេស សហរដ្ឋអាមេរិក ព្រុយណេ ប៊ែលហ្សិក​ ចិន (ហុងកុង) និងប្រេសីលជាដើម។

មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បច្ចុប្បន្នមាន 4ទីតាំងគឺ ការិយាល័យកណ្តាលស្ថិតនៅតាមបណ្តោយមហាវិថីម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន​ សាខាទួលគោកស្ថិតនៅផ្លូវលេខ289 សង្កាត់បឹងកក់ទី1 ខណ្ឌទួលគោក (ទល់មុខសាលាបឋម សិក្សាទួលគោក)​ សាខាចាក់អង្រែស្ថិតនៅផ្លូវជាតិលេខ2 សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (ទល់មុខរង្វង់មូលព្រះនរាយក្រុងតាខ្មៅ ឬសាខាខេត្តកណ្តាល) និងសាខាចោមចៅ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

តើមានមូលហេតុអ្វីបានជាត្រូវបើកដំណើរការសាខាថ្មី?

Advertisement

ដោយសាតែស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះសាលាមានភាពល្បីរន្ទឺ ទាំងក្នុងស្រុក និងក្រៅស្រុក  ព្រមទាំងដើម្បីរួមចំណែកក្នុងការផ្តល់សេវាអប់រំប្រកបដោយគុណភាព និងដើម្បីឆ្លើយតបទៅ​   នឹងតម្រូវការទីផ្សារ និងសំណូមពរជាច្រើនពីសំណាក់មាតាបិតា អ្នកអាណាព្យា​បាល និងសិស្សានុសិស្សពី​គ្រប់​មជ្ឈដ្ឋាន អំពីគុណភាព វិន័យ និងសេវាកម្ម។ មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ​ នឹងបើកដំណើរការ សាខាផ្សារថ្មី ដែលមាន អាសយដ្ឋានអគារលេខ1C និង 13D ផ្លូវ 53 កែងផ្លូវ153 ភូមិ5 សង្កាត់ផ្សារថ្មី3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី08 ខែឧសភា ឆ្នាំ2019 តទៅ។ មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ បានចាប់ផ្តើមទទួលចុះឈ្មោះសិស្ស សម្រាប់វគ្គសិក្សាថ្មីចូលរៀន នៅថ្ងៃទី08 ខែឧសភា ឆ្នាំ2019។

អគារសិក្សាថ្មី សាខាផ្សារថ្មីនេះមានកម្ពស់ 8ជាន់ សាងសង់នៅលើផ្ទៃដី 425.01 ម៉ែត្រការ៉េ ដែលស្ថិតនៅផ្លូវ 53 កែងផ្លូវ 153 មានបរិវេណធំលូលាយសម្រាប់សិស្សានុសិស្ស បំពាក់ទៅដោយសម្ភារសិក្សាទំនើបៗ បន្ទប់មាន ផាសុកភាព អនាម័យ និងខ្យល់បរិសុទ្ធ​​ចេញចូលគ្រប់គ្រាន់ និងមានសុវត្ថិភាពដល់សិស្សានុសិស្សក្នុងការសិក្សា ប្រកបដោយប្រសិទ្ធិភាព និងគុណភាព តាម​ ស្តង់ដាអន្តរជាតិ។

តើហេតុអ្វីបានជាបើកសាខាថ្មីនៅ តំបន់ផ្សារថ្មី?

យើងមានចក្ខុវិស័យ និងបេសកកម្មច្បាស់លាស់ក្នុងការពង្រីកសាខា។ ផ្សារថ្មីគឺជាទីតាំង យុទ្ធសាស្រ្តមួយរបស់យើងក្រៅពីសាខាម៉ៅសេទុង សាខាទួលគោក​       សាខាចាក់អង្រែ និងសាខាចោមចៅ។ នៅតំបន់នោះ និងតំបន់ជុំវិញផ្សារថ្មី កំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង ដែលធ្វើឱ្យមានកំណើន ប្រជាជន និងសំណង់អគារធំៗជាច្រើនកំពុងមាន​ភាពជឿនលឿនជាខ្លាំង។

គម្រោងពង្រីកសាខាថ្មី

យើងមានសាខាថ្មីចំនួន (3) បី បន្ថែមទៀត ដែលមានទីតាំងដូចខាងក្រោម៖

  • សាខាជ្រោយចង្វា នឹងបើកដំណើរការក្នុងវគ្គសិក្សាទី62 ហើយយើងក៏កំពុង សម្លឹងមើលទីតាំងថ្មីមួយបន្ថែមទៀតនៅម្តុំជ្រោយចង្វា ដើម្បីបើកសាលារៀន អន្តរទ្វីប អារិកាំង ឬ យើងអាចប្រើប្រាស់អគារ មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ ជ្រោយចង្វា សម្រាប់មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ និងសាលារៀន អន្តរទ្វីប អារិកាំងសម្រាប់ឆ្នាំសិក្សា 2019 – 2020 តែម្តង។
  • សាខាសែនសុខ ដែលមានទំហំដី 3ហិកតា សម្រាប់បើក មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ និងសាលារៀន អន្តរទ្វីប អារិកាំង។ ទីតាំងលេងកីឡា និង MJQE Square នៅសាខាសែន សុខ។
  • សាខាទួលសង្កែ ដែលមានទំហំដី 7000 ម៉ែត្រការ៉េ សម្រាប់បើក មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ និងសាលារៀន អន្តរទ្វីប អារិកាំង។

ទីតាំងយុទ្ធសាស្ត្រដែលនឹងត្រូវបើកសាខាថ្មីមានដូចខាងក្រោម៖

  1. សាខាច្បារអំពៅ
  2. សាខាទឹកថ្លា
  3. សាខាទេពផន
  4. សាខាភ្នំពេញថ្មី
  5. សាខាចំការដូង
  6. សាខាព្រែកភ្នៅ
  7. សាខាខេត្តកំពង់ស្ពឺ
  8. សាខាខេត្តកំពង់ចាម
  9. សាខាខេត្តសៀមរាប
  10. សាខាខេត្តបាត់ដំបង
  11. បើអាចបាន​ យើងនឹងបើកទូទាំង ២៥ខេត្តតែម្តង។

កម្មវិធីសិក្សារបស់មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ?

មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ មានវគ្គបណ្តុះបណ្តាលផ្នែក​ភាសាអង់គ្លេស និងភាសាចិន គ្រប់កម្រិត វគ្គបណ្តុះបណ្តាល TESOL ថ្នាក់ត្រៀមប្រឡង​ TOEFL ព្រមទាំង កុំព្យូទ័រគ្រប់ជំនាញ សម្រាប់​សិស្សានុសិស្ស​គ្រប់វ័យ។

ក្រៅពីនេះផងដែរ ដើម្បីផ្តល់នូវឱកាសសម្រាប់យុវជនឱ្យទទួលបានការបណ្តុះបណ្តាលល្អ និង ទទួលបាននូវបទពិសោធសម្រាប់អាជីពនាពេលអនាគតរបស់ពួកគេ មជ្ឈមណ្ឌល និងសាលារៀន មានមជ្ឈមណ្ឌលរៀបចំផែនការអាជីព និងស្វែងរកការងារធ្វើ (Career Planning and Placement Center) និងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈខ្លីៗសម្រាប់សិស្ស និស្សិត ដែលកំពុងសិក្សានៅតាម មហាវិទ្យាល័យដែលត្រូវការបទពិសោធ និងប្រាក់ឧបត្ថម្ភសម្រាប់ការសិក្សា។

ហេតុអ្វីសិក្សានៅ ​មជ្ឈមណ្ឌលភាសា អេ អាយ អាយ?

  • គុណភាព វិន័យ និងសេវាកម្មល្អ
  • លោកគ្រូ អ្នកគ្រូ និងបុគ្គលិកមានក្រមសីលធម៌វិជ្ជាជីវៈ គរុកោសល្យ និងបទពិ​សោធន៍​ខ្ពស់ក្នុងកា​របង្រៀនទាំងគ្រូសញ្ជាតិខ្មែរ និងគ្រូបរទេស។
  • វិធីសាស្ត្រក្នុងការបង្រៀនតាមបែបបច្ចេកវិទ្យាទំនើប ដើម្បីឱ្យទាន់សម័យកាលសតវត្សរ៍ទី21
  • ការគ្រប់គ្រងប្រកបដោយតម្លាភាព (គ្មានការលួចចម្លងគ្នា គ្មានការសូកប៉ាន់ ជាដើម)
  • មានប្រព័ន្ធតាមដាន (ការហៅអវត្តមាន, ការជូនដំណឹងអំពីការមកចូលរៀនយឺត, ជំនួបរវាងអ្នកអាណាព្យាបាល ជាមួយនឹងលោកគ្រូ អ្នកគ្រូ (PTA), ការជូនដំណឹងជាទៀងទាត់ទៅកាន់មាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស។ ល។ )
  • ការវាយតម្លៃជាប្រចាំអំពីវឌ្ឍនភាពរបស់សិស្ស (ការធ្វើកិច្ចការផ្ទះ/កិច្ចការស្រាវជ្រាវ/ ការប្រឡង។ល។
  • ចូលរួមសកម្មភាពផ្សេងៗ (សិក្ខាសាលា, កម្មវិធីប្រកួតប្រជែង, ទស្សនកិច្ចសិក្សា) ដើម្បី បញ្រ្ជាបនូវចំណេះដឹងបន្ថែម និងផ្សារភ្ជាប់ទ្រឹស្តីនឹងការអនុវត្ត
  • ទីតាំងនៅជិតលំនៅដ្ឋានសិស្សានុសិស្ស ងាយស្រួលក្នុងការធ្វើដំណើរ ចំណេញពេលវេលា ចំណេញថវិកា ព្រមទាំងបន្ទប់សិក្សាបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ និងមានផាសុកភាព
  • បណ្ណាល័យស្រាវជ្រាវ ពោរពេញដោយឯកសារគ្រប់កម្រិត និងគ្រប់ជំនាញ
  • សេវាកម្មដឹកជញ្ជូនប្រកបដោយដោយសុវត្ថិភាព និងផាសុកភាព
  • សេវាកម្មប្រឹក្សា ពិនិត្យសុខភាព និងព្យាបាលជំងឺ
  • សិស្សានុសិស្សមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរម៉ោងសិក្សា
  • កម្មវិធីសិក្សាច្បាស់លាស់ និងសម្បូរបែបចាប់ពីថ្នាក់ក្រោម​មត្តេយ្យសិក្សា រហូតដល់ថ្នាក់ មនុស្ស​ពេញវ័យ
  • សេវាកម្មប្រឹក្សា និងណែនាំអំពីផ្នែកអប់រំ
  • សិក្សាភាសាអង់គ្លេស និងភាសាចិន នៅមជ្ឈមណ្ឌលភាសា អេ អាយ​ អាយ ធ្វើឱ្យ សិស្សានុសិស្សឆាប់ចេះក្នុងរយៈពេលដ៏ខ្លី ពោលគឺអាច​ស្តាប់ និយាយ អាន និងសរសេរបាន ស្ទាត់ជំនាញ
  • សិស្សានុសិស្ស និងមាតាបិតា ឬអ្នកអាណាព្យាបាលមួយចំនួនធំបានវាយតម្លៃខ្ពស់ចំពោះ​មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ ថាជាសាលាប្រកបដោយគុណភាព ឧត្តមភាព និងជា​មាគ៌ាដឹកនាំសិស្សានុសិស្សទៅរកអនាគតដ៏ភ្លឺស្វាង

ចុះឈ្មោះសិក្សានៅមជ្ឈមណ្ឌលភាសា អេ អាយ​ អាយ សាខាចោមចៅទទួលបាន អាហារូបករណ៍ដូចខាងក្រោម៖

កម្មវិធីសិក្សាភាសាអង់គ្លេស​ (ESL Program)

  • 50% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ 4នាក់ឡើងទៅ ក្នុងពេលតែមួយ
  • 35% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ 3នាក់ ក្នុងពេលតែមួយ
  • 25% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ 2នាក់ ក្នុងពេលតែមួយ

កម្មវិធីសិក្សាភាសាចិន (CSL Program)

  • 50% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ 4នាក់ឡើងទៅ ក្នុងពេលតែមួយ
  • 35% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ 3នាក់ ក្នុងពេលតែមួយ
  • 25% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ 2នាក់ ក្នុងពេលតែមួយ

កម្មវិធីបញ្ចុះតម្លៃសេវាកម្មរថយន្តសាលា

យើងក៏មានផ្តល់ជូនការបញ្ចុះតម្លៃពិសេសចាប់ពី15%​ រហូតដល់ 35%

រចនាសម្ពន្ធក្រុមហ៊ុន :

  • ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (Mengly J. Quach Education)
  • មជ្ឍមណ្ឌលភាសា អេ អាយ អាយ (Aii Language Center)
  • សាលារៀន អន្តរទ្វីប អាមេរិកាំង (American Intercon School)
    • ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន សឺវីស (Mengly J. Quach​ Education Services)
  • អាហារដ្ឋាន អាឡិច គួច (Alex Food Court)
  • ហាងកាហ្វេឆាតូ (Café Chateau)
  • សេវាកម្មដឹកជញ្ជូនសិស្ស អន្តរទ្វីប (Intercon Transportation Services)
  • បណ្ណាគារ អន្តរទ្វីប (Intercon Bookstore)
  • ស្មាតម៉ាត (Smart Mart)
  • មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច (Mengly J. Quach Student Health Center)
  • TESOL House
  • The Intercon Rooster
  • MJQTV
  • Mengly J. Quach University Press
  • Mengly J. Quach Research Center
    • Mengly J. Quach Foundation
    • ប្រសិទ្ធភាពហ្វាយនែន (Prasethpheap Finance)

ពានរង្វាន់ និងការទទួលស្គាល់

ពាន់រង្វាន់ទទួលស្គាល់ជាអន្តរជាតិទៅលើ គុណភាព ឧត្តមភាព  ការចូលរួមចំណែកក្នុងសង្គម (CSR)  ភាពជាអ្នកដឹកនាំពីប្រទេសនានាជាច្រើនដូចជា៖ ប្រទេសសិង្ហបុរី  ប្រទេសបារាំង  សហព័ន្ធអារ៉ាប់ ប្រទេសស្វីស សហរដ្ឋអាមេរិច ចក្រភពអង់គ្លេស ប្រទេសប្រេស៊ីល  ហុងកុង ​និងប្រទេសប្រ៊ុយណេ។

Advertisement