ទឹកប្រាក់​ ​១០០លាន​រៀល​ ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​ ​បាន​បន្ត​ធ្លាក់​ដល់ដៃ​សន្តិសុខ​កាស៊ីណូ​ម្នាក់ទៀត​ហើយ​ ​នៅ​ខេត្ត​ឧត្តរមានជ័យ​

​ជា​សំណាង​មិនបាន​ព្រៀង​ទុក​ ​ចំពោះ​ទឹកប្រាក់​រង្វាន់​ចំនួន​ ​១០០លាន​រៀល​ ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​បាន​បន្ត​ធ្លាក់​ទៅដល់​ដៃ​យុវជន​ម្នាក់ទៀត​ហើយ​ ​មានឈ្មោះ​ ​ហ៊ុត​ ​ណុន​ ​អាយុ​ ​២៥​ ​ឆ្នាំ​ ​បច្ចុប្បន្ន​មានមុខ​របរ​ជា​កងកម្លាំង​សន្តិសុខ​កាស៊ីណូ​ ​មាន​អាសយដ្ឋាន​នៅ​ភូមិ​ផ្អុង​ ​សង្កាត់​កូនក្រៀល​ ​ក្រុង​សំរោង​ ​ខេត្ត​ឧត្តរមានជ័យ​។​ ​

​ថ្លែងប្រាប់​អ្នកតំណាង​ក្រុមហ៊ុន​ចុះទៅ​ប្រគល់​ទឹកប្រាក់​ចំនួន​ ​១០០លាន​រៀល​ ​ដល់​លំនៅឋាន​ ​ដែល​ស្ថិតនៅ​ទីតាំង​ភូមិសាស្ត្រ​ខាងលើ​នេះ​ ​យុវជន​ ​ហ៊ុត​ ​ណុន​ ​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា​ ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ​បន្ទាប់​ពី​សម្រាក់​ពី​ការងារ​ ​ហើយ​ត្រឡប់​មកដល់​ផ្ទះ​វិញ​ ​មាន​អារម្មណ៍​ថា​អស់កម្លាំង​ ​ក៏​ទៅ​យក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​មួយ​កំប៉ុង​ពី​ក្នុង​ធុង​ក្លា​សេ​របស់​ម្តាយ​លក់​មក​ទទួលទាន​ ​លុះ​ស្រាប់តែ​ពេល​គាស់​ក្រវិល​កំប៉ុង​ភ្លាម​ក៏​ឃើញ​មាន​រង្វាន់១០០លាន​រៀល​នៅនឹង​ក្រវិល​កំប៉ុង​។​ ​ភ្លាម​នោះ​ ​ក៏​មាន​អារម្មណ៍​រីករាយ​រំភើប​ជា​ខ្លាំង​ ​ព្រមទាំង​ស្រែក​ប្រាប់​ម្តាយ​ ​និង​បងប្អូន​ឱ្យមក​ជួយ​មើល​ទាំងអស់គ្នា​ ​និង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខទូរស័ព្ទ​ដែល​មាននៅ​នឹង​ក្រវិល​កំប៉ុង​ស្រាប់​ ​។​ ​យុវជន​រូប​នេះ​បាន​បញ្ជាក់​ថា​ ​ទឹកប្រាក់​រង្វាន់១០០លាន​រៀល​នេះ​ ​គឺ​ពិតជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ចំពោះ​ក្រុម​គ្រួសារ​ដែល​អាច​ជួយ​កែប្រែ​ជីវភាព​គ្រួសារ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​។​ ​ដោយឡែក​ ​ក្រោយពី​ទទួល​បាន​ប្រាក់​រង្វាន់​ធំ​ ​១០០លាន​រៀល​នេះ​ ​លោក​នឹង​ប្រគល់​មួយចំនួន​ទៅ​ឱ្យ​ម្ដាយ​ពង្រីក​ការលក់ដូរ​នៅផ្ទះ​ ​និង​សង់​បំណុល​គេ​ ​ហើយ​ទុក​មួយចំនួន​ទៀត​សម្រាប់​ធ្វើចំការ​ ​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​ ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ជា​ការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ ​ក្រុមហ៊ុន​ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹក​សន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ​រហូតដល់​ ​១០០លាន​រៀល​ ​ចំនួន៦០​ ​រង្វាន់​ ​,​ ​ម៉ូតូ​ ​HONDA​ ​Dream​ ​ចំនួន៦០​ ​រង្វាន់​ ​,​ ​ទូរស័ព្ទ​ដៃ​ ​iPhone​ ​ចំនួន៦០​ ​រង្វាន់​ ​រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់1ក​ប៉ុង​ ​រាប់​លាន​កំប៉ុង​ ​ដោយ​គ្មាន​ការកំណត់​នោះ​ទេ​ ​។​ ​សូម​ចំណាំ​ ​៖​ ​សម្រាប់​រង្វាន់​ពិតប្រាកដ​ ​គឺ​មានតែ​នៅ​សម្បក​កំប៉ុង​ ​ដែល​មាន​អក្សរខ្មែរ​ជា​សញ្ញាសម្គាល់​តែប៉ុណ្ណោះ​ ​៕​

Advertisement