ប្រា​សាក់​ផ្តល់​កម្ចី​ជា​ប្រាក់​រៀល​ដើម្បី​គាំទ្រ​ដល់​ការ​រីកចម្រើន​របស់​កសិករ​និង​សហគ្រាស​ខ្នាត​តូច​នៅ​កម្ពុជា​

ប្រា​សាក់​ ​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាង​គេ​នៅ​កម្ពុជា​ ​បាន​និង​កំពុង​ផ្តល់​ ​កម្ចី​ជា​ប្រាក់​រៀល​ ​ដើម្បី​គាំទ្រ​ដល់​ការ​រីកចម្រើន​របស់​កសិករ​និង​សហគ្រាស​ខ្នាត​តូច​នៅ​កម្ពុជា​។​ ​អតិថិជន​អាច​ប្រើប្រាស់​កម្ចី​នេះ​ ​សម្រាប់​មុខរបរ​កសិកម្ម​ ​មុខ​ជំនួញ​ ​ឬ​ ​ប្រើជា​ដើមទុន​ ​ទុន​បង្វិល​ ​ឬ​ ​អាច​ទិញ​សម្ភារៈ​ផ្សេង​ៗ​តាម​តម្រូវការ​។
​ ​
​លោក​ ​សាយ​ ​សូ​នី​ ​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ ​បាន​មានប្រសាសន៍​ថា​ ​កម្ចី​ប្រាក់​រៀល​ដែល​ប្រា​សាក់​ផ្ដល់​ជូន​ ​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ធ្វើ​ឱ្យ​ជីវភាព​របស់​អតិថិជន​មាន​ភាព​ប្រសើរ​ឡើង​ ​ព្រោះតែ​មាន​អត្រា​ការប្រាក់​សមរម្យ​ ​មិន​ចំណាយ​លើ​ការខាតបង់​ការ​ប្ដូរប្រាក់​ ​ការពារ​បាន​ប្រាក់​ក្លែងក្លាយ​ ​និង​ចូលរួម​លើកកម្ពស់​ប្រាក់​រៀល​ខ្មែរយើង​។
​ ​
​លោក​ ​សូ​នី​ ​បន្ត​ថា​ ​ប្រា​សាក់​ ​បាន​ជំរុញ​ឱ្យ​មានការ​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​គ្រប់​ប្រតិបត្តិ​ការ​នៃ​គ្រប់​សេវាកម្ម​ទាំងអស់​ ​ជាពិសេស​ ​ការ​ផ្ដល់​កម្ចី​ជា​ប្រាក់​រៀល​ ​ដើម្បី​ជួយ​សម្រួល​ទៅដល់​អតិថិជន​ឱ្យ​មាន​ភាព​ងាយស្រួល​ ​និង​សុវត្ថិភាព​ខ្ពស់​ក្នុង​ការប្រើ​ប្រាស់​កម្ចី​សម្រាប់​ប្រកប​អាជីវកម្ម​ ​កសិកម្ម​ ​និង​មុខរ​បរ​ផ្សេង​ៗ​។​

​គួរ​បញ្ជាក់​ថា​ ​ប្រា​សាក់​ផ្តល់​ជូន​ប្រាក់កម្ចី​ទៅតាម​តម្រូវការ​ ​អត្រា​ការប្រាក់​សមរម្យ​ ​រយៈពេល​វែង​ ​ងាយស្រួល​ ​និង​មាន​ភាព​បត់បែន​ក្នុង​ការ​សង​ត្រលប់​។​ ​សូម​ទាក់ទង​ខ្ចីប្រាក់​ពី​ប្រា​សាក់​ ​តាម​លេខទូរស័ព្ទ​ ​023​ ​999​ ​911​ ​ឬ​ ​086​ ​999​ ​911​។​ ​ប្រា​សាក់​ ​រីកចម្រើន​ជាមួយគ្នា​៕

Advertisement