សំណព្វចិត្ត​ណាខ្លះ​រង់ចាំ​ស្តេច​ស្មា​ត​ហ្វូ​នប៊ិច​ ​Samsung​ ​Galaxy​ ​Note​ ​10​|​10​+​?​ ​ឥឡូវ​ដាក់​លក់​ក្នុង​ប្រទេស​កម្ពុជា​យើង​ហើយ​…​!​!​!​ ​

​ភ្នំពេញ​ថ្ងៃទី២៣​ ​ខែសីហា​ ​ឆ្នាំ២០១៩​៖​ ​នៅទីបំផុត​ពេលវេលា​ដែល​អតិថិជន​ទាំងអស់​ ​រង់ចាំ​យ៉ាង​អន្ទះ​សារ​បំផុត​នោះ​បាន​មកដល់​ហើយ​!​ ​ក្រោយពី​ព្រឹត្តិ​ការណ៍​ដាក់​បង្ហាញ​ ​និង​ការ​ដាក់​ឱ្យ​​ក​ម៉្មង់​ទិញទុក​មុន​រួចមក​ចំនួន​នៃ​អតិថិជន​យ៉ាងច្រើន​លើសលុប​ហួសពី​ការ​រំពឹង​ទុក​បាន​អញ្ជើញ​មកដល់​ក្រុមហ៊ុន​ ​និង​តាម​ដេប៉ូ​ផលិតផល​ ​សាម​សុង​ ​ដើម្បី​សាកសួរ​នូវ​កាលបរិច្ឆេទ​ជាក់លាក់​ក្នុង​ការ​ដាក់​លក់​ជា​ផ្លូវការ​នូវ​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន​ ​Samsung​ ​Galaxy​ ​Note​ ​10​ ​និង​ ​10​+​ ​នេះ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​!​

​ដូច្នេះ​ដើម្បី​ឆ្លើយតប​តាម​ការ​ស្រឡាញ់​គាំទ្រ​ក៏ដូចជា​ការ​ជឿជាក់​លើកំពូល​បច្ចេកវិទ្យា​ដ៏​ពិសេស​អស្ចារ្យ​ដែល​មានតែ​មួយ​គ្មាន​ពីរ​ក្នុង​លោក​ ​ក្រុមហ៊ុន​ ​សាម​សុង​ ​ក៏​ប្រញាប់​ប្រញាល់​បញ្ចេញ​ឱ្យ​ដល់ដៃ​អតិថិជន​ទាំងអស់​ឱ្យ​លឿន​បំផុត​តាមដែល​អាច​ធ្វើ​ទៅ​បាន​!​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ស្តេច​កំពូល​ស្មា​ត​ហ្វូ​នប៊ិ​ក​ ​Samsung​ ​Galaxy​ ​Note​ ​10​ ​និង​ ​10​+​ ​ដាក់​លក់​ក្នុង​ថ្ងៃទី​ ​២៣​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​នេះ​តែម្តង​ជាមួយនឹង​លក្ខណៈ​ពិសេស​ ​ប្លែក​ ​និង​ទំនើប​ទាន់សម័យ​ដូច​ខាងក្រោម​៖​ ​

​*​ ​Samsung​ ​Galaxy​ ​Note​ ​10​:​
​-​ ​Screen​:​ ​ទំហំ​អេក្រង់​ ​6.3​ ​អ៊ីញ​
​-​ ​Sim​ ​Slot​:​ ​មាន​រន្ធ​ដាក់​ស៊ី​មកា​ត​ ​2​ ​
​-​ ​Front​ ​Camera​:​ ​មាន​កាមេរ៉ា​មុខ​ ​1​ ​គ្រាប់​ទំហំ​ ​10​ ​MP​
​-​ ​Back​ ​Camera​:​ ​កាមេរ៉ា​ក្រោយ​ ​3​ ​គ្រាប់​ ​Ultra​ ​Wide​ ​ទំហំ​ ​16​ ​MP​,​ ​Wide​ ​ទំហំ​ ​12​ ​MP​,​ ​និង​ ​Telephoto​ ​ទំហំ​ ​12​ ​MP​
​-​ ​RAM​:​ ​8GB​
​-​ ​ROM​:​ ​256GB​
​-​ ​Battery​:​ ​ថាមពល​ថ្ម​ ​3,500​ ​mAh​
​-​ ​Microphone​:​ ​មាន​ ​3​ ​គ្រាប់​៖​ ​ខាងលើ​ ​ខាងក្រោម​ ​និង​ចំហៀង​
​-​ ​Color​:​ ​មាន​ ​២​ ​ពណ៌​៖​ ​ប្រាក់​ ​និង​ផ្កាឈូក​ ​
​-​ ​Price​:​ ​តម្លៃ​ ​899​ ​ដុល្លារ​
​*​ ​Samsung​ ​Galaxy​ ​Note​ ​10​+​:​
​-​ ​Screen​:​ ​ទំហំ​អេក្រង់​ ​6.8​ ​អ៊ីញ​,​ ​ប្រភេទ​ ​Dynamic​ ​AMOLED​ ​
​-​ ​Sim​ ​Slot​:​ ​មាន​រន្ធ​ដាក់​ស៊ី​មកា​ត​ ​2​ ​
​-​ ​Front​ ​Camera​:​ ​មាន​កាមេរ៉ា​មុខ​ ​1​ ​គ្រាប់​ទំហំ​ ​10​ ​MP​
​-​ ​Back​ ​Camera​:​ ​កាមេរ៉ា​ក្រោយ​ ​3​ ​គ្រាប់​ ​Ultra​ ​Wide​ ​ទំហំ​ ​16​ ​MP​,​ ​Wide​ ​ទំហំ​ ​12​ ​MP​,​ ​និង​ ​Telephoto​ ​ទំហំ​ ​12​ ​MP​ ​និង​ ​DepthVision​ ​Camera​ ​(​សម្រាប់​ថតរូប​ ​ឬ​ ​វីដេអូ​ ​ដែល​ធ្វើ​ឱ្យ​ព្រាល​ផ្ទៃខាងក្រោយ​)​
​-​ ​RAM​:​ ​12GB​
​-​ ​ROM​:​ ​256GB​ ​និង​ ​អាច​បន្ថែម​មេ​ម៉ូ​រី​ខាងក្រៅ​បាន​ ​1T​
​-​ ​Fingerprint​ ​(​Under​ ​Display​)​:​ ​ដោះ​សោរ​លើ​អេក្រង់​
​-​ ​Battery​:​ ​ថាមពល​ថ្ម​ ​4,300​ ​mAh​
​-​ ​Microphone​:​ ​មាន​ ​3​ ​គ្រាប់​៖​ ​ខាងលើ​ ​ខាងក្រោម​ ​និង​ចំហៀង​
​-​ ​Color​:​ ​មាន​ ​៣​ ​ពណ៌​៖​ ​ពណ៌ស​ ​ពណ៌ខ្មៅ​ ​និង​ពណ៌​ប្រាក់​ ​
​-​ ​Price​:​ ​តម្លៃ​ ​1,059​ ​ដុល្លារ​

​មិនទាន់​អស់​នៅឡើយ​ទេ​ណា​.​.​.​ ​សម្រាប់​អតិថិជន​ដែល​មានបំណង​ចង់​បង់​រំលោះ​ ​កំពូល​ស្មា​ត​ហ្វូ​នប៊ិ​ចនេះ​ ​ក្រុមហ៊ុន​ក៏​មានការ​ផ្តល់​ជូន​ការ​បង់​រំលោះ​ដោយ​គ្មាន​ការប្រាក់​(​០​%​)​ ​រយៈពេល៩ខែ​(​បង់៣០​%​មុន​ ​សល់៧០​%​បង់​រំលោះ៩ខែ​)​ការ​បង់​រំលោះ​នឹង​ផុតកំណត់​ថ្ងៃទី២៣​ ​សីហា២០១៩​។​ ​លើស​ពីនេះ​ទៅទៀត​ក៏​មានការ​ផ្តល់​ជូន​ស៊ី​មកា​ត​លេខ​ពិសេស​ពីCallcardដែល​អាច​ប្រើប្រាស់​អ៊ី​ធើ​ណិ​ត​ដោយ​ឥតគិតថ្លៃ​រហូតដល់180GBផង​ដែរ​។​ ​

​ដូច្នេះ​សូម​រួសរាន់​ឡើង​!​ ​កុំឱ្យ​ឱកាស​ក្លាយជា​ម្ចាស់​ស្តេច​កំពូល​ស្មា​ត​ហ្វូ​នរំ​លង​ឱ្យ​សោះ​!​ ​នៅ​មាន​លក្ខណៈ​ពិសេស​អស្ចារ្យ​ជាច្រើន​ទៀត​ដែល​ពិពណ៌នា​មិនទាន់​អស់​សម្រាប់​ ​Samsung​ ​Galaxy​ ​Note​ ​10​ ​និង​ ​10​+​ ​!​ ​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​មក​សាកសួរ​ ​និង​ទស្សនា​ដោយ​ផ្ទាល់​នៅ​តាម​ហាង​លក់​ផលិតផល​ ​សាម​សុង​ ​ឬ​តំណាង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន​ដែល​ជិត​លោកអ្នក​បំផុត​ទូទាំង​ប្រទេស​កម្ពុជា​ ​ឬក៏​អាច​ទំនាក់ទំនង​មកកាន់​លេខ​ ​1800​ ​203​ ​232​ ​!​!​

 

Advertisement