រកឃើញអ្នកឈ្នះរង្វាន់១ម៉ឺនដុល្លារទី ២១ និងទី ២២ ពីស្រាបៀរអាន់ឆ័រ

រាជធានីភ្នំពេញ៖ កាលពី​​ថ្ងៃទី ១៧ ​ខែតុលា ឆ្នាំ​​២០១៩  ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីប្រគល់រង្វាន់ជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់ 10,000 (មួយម៉ឺន) ដុល្លារចំនួនពីររូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់ 1000 (មួយពាន់) ដុល្លារចំនួន 41 (សែសិបមួយ) នាក់ពីកម្មវិធីឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ  ក្រុមការងារស្រាបៀរអាន់ឆ័រ​ អ្នកឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

កម្មវិធីឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ ត្រូវបានរៀបចំឡើជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័ក្នុងគោលបំណងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការ​យកចិត្តទុកដាក់ខ្ពស់​របស់​ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជនែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័សម្រាប់គ្រប់កម្មវិធី គ្រប់ឱកាស

លោក ទឹមពិសិដ្ឋ រស់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ដែលជអ្នកឈ្នះទី​ ២១ នៃរង្វាន់ទឹកប្រាក់១ម៉ឺនពីស្រាបៀអាន់ឆ័រ​ បានមានប្រសាសន៍ថា៖ ខ្ញុំតែងតែទិញស្រាបៀរអាន់ឆ័រសម្រាប់កម្មវិធីទាំងអស់ដូចជាកម្មវិធីជួបជុំមិត្តភក្តិនិងសាច់ញាតិ។ ខ្ញុំបានទិញស្រាបៀរអាន់ឆ័រទទួលទានជាមួយសាច់ញាតិរបស់ខ្ញុំមុនពិធីបុណ្យភ្ជុំបិណ្ឌ។ ខ្ញុំបានទិញកេសមួយហើយបានត្រូវរង្វាន់ជាសាច់ប្រាក់ ១០,០០០ ដុល្លារពីស្រាបៀរអាន់ឆ័រ។ ខ្ញុំពិតជារីករាយនិងរំភើបណាស់។ នេះជាលើកទីមួយដែលខ្ញុំបានឈ្នះរង្វាន់ធំ។ ដំបូងខ្ញុំនឹងប្រើរង្វាន់ជាសាច់ប្រាក់ដើម្បីបង្កើតអាជីវកម្មតូចមួយ។ ខ្ញុំគិតថា កម្មវិធីប្រម៉ូសិននេះល្អ ដោយក្រុមហ៊ុនតែងតែផ្តល់ទំនុកចិត្តដល់អតិថិជននិងផ្តល់រង្វាន់ពិតៗដល់អតិថិជន។ ចុងបញ្ចប់ខ្ញុំសូមផ្តែផ្តាំអតិថិជនដែលពិនិយមពិសារស្រាបៀរអាន់ឆ័របន្តទទួលទាននឹងមានឱកាសឈ្នះរង្វាន់ពិតដូចខ្ញុំដែរ។

ចំណែកឯលោក ថង ជារ៉ុង រស់នៅភូមិគរគី ស្រុកសង្កែ ខេត្តបាត់ដំបងដែលជអ្នកឈ្នះទី​ ២២ នៃរង្វាន់ទឹកប្រាក់១ម៉ឺនពីស្រាបៀអាន់ឆ័រ​ បានមានប្រសាសន៍ថា៖ “ខ្ញុំចូលចិត្តផឹកស្រាបៀរអាន់ឆ័រហើយផឹកពីរបីកំប៉ុងក្នុងមួយថ្ងៃជាមួយមិត្តភក្តិ។ខ្ញុំបានទិញស្រាបៀរអាន់ឆ័រមួយយួរផឹកជាមួយមិត្តភក្តិ។ ខ្ញុំក៏បានត្រូវរង្វាន់ធំ។ ខ្ញុំពិតជារំភើបរីករាយណាស់។ ខ្ញុំបានលោតហើយស្រែកហ៊ោរ ខ្ញុំបានប្រាប់ប្រពន្ធខ្ញុំហើយប្រពន្ធក៏មិនជឿខ្ញុំទេ។ខ្ញុំនឹងប្រើរង្វាន់ជាទឹកប្រាក់ដើម្បីបង្កើតអាជីវកម្មលក់គ្រឿងទេស និងកន្លែងលាងម៉ូតូ ខ្ញុំសូមជូនពរក្រុមហ៊ុនស្រាបៀរអាន់ឆ័រ រីកចម្រើនខ្លាំង និងទទួលបានការគាំខ្លាំងពីអតិថិជនពីព្រោះស្រាបៀរអាន់ឆ័រផ្តល់រង្វាន់ពិតៗ១០.០០០ ដុល្លារ ១០០០ ដុល្លារខ្ញុំសូមផ្តែផ្តាំអតិថិជនស្រាបៀរអាន់ឆ័របន្តទទួលទានស្រាបៀរអាន់ឆ័រដើម្បីមានឱកាសឈ្នះរង្វាន់ធំដូចខ្ញុំដែរ។

កម្មវិធីឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រចាប់ផ្តើមពីថ្ងៃនេះរហូតដល់ដំណាច់ឆ្នាំ ២០១៩។ រាល់ការជាវស្រាបៀរអាន់ឆ័រ លោកអ្នកនឹងមាន​ឱកាសឈ្នះរង្វាន់ស្រាបៀរអាន់ឆ័រ១កំប៉ុង ​១២កំប៉ុង  ២៤ កំប៉ុង​ ព្រមទាំងរង្វាន់ទឹកប្រាក់ ១០០ (មួយរយ) ដុល្លារ ១០០០ (មួយពាន់ដុល្លារ និង១០០០០ (មួយម៉ឺន)ដុល្លារពីស្រាបៀរអាន់ឆ័រ។  ក្រុមហ៊ុននឹងរៀបចំពេលវេលាជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារដើម្បីបើករង្វាន់ដ៏អស្ចារ្យនេះ នៅការិយាល័យរោងចក្រ្រាបៀរអាន់ឆ័រ ចំពោះរង្វាន់ផ្សេងទៀតលោកអ្នកអាចបើកភ្លាមនៅតាមដេប៉ូចែកចាយស្រាបៀរអាន់ឆ័រ។ បញ្ជាក់៖ ដើម្បីបើករង្វាន់ លោកអ្នកត្រូវបង្ហាញសម្បកកំប៉ុង និងក្រវិលកំប៉ុងដែលឈ្នះរង្វាន់។

សូមប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រដើម្បីមានកាសឈ្នះរង្វាន់ ម៉ឺនដុល្លារ រាល់ខែ! អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!!!

ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 092 333 900 / 010 833 000

រីករាយស្រស់ថ្លា

ពិសាដោយការទទួលខុសត្រូវ

Advertisement