ម្ចាស់ជយលាភីប្រចាំប្រទេសក្នុងតំបន់ បានបន្តឈានឡើងដល់ កម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards លើកទី14 វគ្គផ្ដាច់ព្រ័ត្រ

ទីក្រុងបាងកក — ថ្ងៃទី22 ខែវិច្ឆិកា ឆ្នាំ2019

កម្មវិធីពានរង្វាន់វិស័យអចលនទ្រព្យដែលបានប្រារព្ធធ្វើអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងដែលមានភាពល្បីល្បាញបំផុតប្រចាំទ្វីបអាស៊ីមួយនេះ បានប្រកាសកម្មវិធីអបអរសាទរចុងក្រោយបំផុតជាមួយនឹងការប្រកាសឈ្មោះម្ចាស់ជយលាភីពានរង្វាន់កម្មវិធី PropertyGuru Asia Property Awards វគ្គផ្ដាច់ព្រ័ត្រ ឆ្នាំ2019 ដែលបានរៀបចំឡើងដោយក្រុមហ៊ុន Kohler នៅថ្ងៃសុក្រ ទី22 ខែវិច្ឆិកា នៅសណ្ឋាគារ Athenee ដែលជាសណ្ឋាគារប្រណីតលំដាប់កំពូលបំផុតមួយនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។នាឱកាសដ៏វិសេសវិសាលនេះ បេក្ខភាពជ្រើសតាំងប្រមាណជា 150នាក់ដែលតំណាងឱ្យម្ចាស់ជយលាភីធំៗមកពីកម្មវិធីប្រគល់ពានរង្វាន់ និងកម្មពិធីពិសាភោជនាហារពេលល្ងាចរបស់កម្មវិធី PropertyGuru Asia Property Awards នៅក្នុងឆ្នាំ2019  ត្រូវបានជាប់ឈ្មោះថា មានស្នាដៃឆ្នើមបំផុត ជា “បេក្ខភាពឆ្នើមបំផុតនៅអាស៊ី” ដែលមាននៅក្នុងបញ្ជីទូលាយ និងបរិយាប័ន្ននៃចំណាត់ថ្នាក់ប្រចាំតំបន់នៅវគ្គផ្ដាច់ព្រ័ត្រ។ក្នុងនោះក្រុមហ៊ុន UOL Group bagging Best Developer (អាស៊ី) របស់ប្រទេសសិង្ហបុរី ទទួលបានពានរង្វាន់ច្រើនជាងគេបំផុតសម្រាប់រាត្រីនោះ ជាពានរង្វាន់ថ្នាក់តំបន់ចំនួន7។ បន្ទាប់មក គឺប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីនដែលទទួលបានពានរង្វាន់ម្នាក់ចំនួន4។នាយកប្រតិបត្តិក្រុមហ៊ុន CapitaLand Vietnam លោក Chen Lian Pang ត្រូវបានប្រកាសឈ្មោះជាអ្នកទទួលពានរង្វាន់ PropertyGuru Icon ឆ្នាំ2019 បន្ថែមពីលើជយលាភីប្រចាំតំបន់ចំនួន​ 3ទៀតសម្រាប់ប្រទេសវៀតណាម។

កិត្តិយសដ៏ធំធេងនេះត្រូវបានទទួលស្គាល់ចំពោះឧត្ដមភាពក្នុងការរៀបចំផែនការមេទីក្រុង ការអភិវឌ្ឍ CBD និងផ្នែកជាច្រើនផ្សេងទៀត។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់គេហទំព័រ AsiaPropertyAwards.com

អំពីក្រុមហ៊ុន PROPERTYGURU GROUP
ក្រុមហ៊ុន PropertyGuru Group គឺជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជាក្រុមហ៊ុនគោលដៅដ៏សំខាន់បំផុតសម្រាប់អ្នកស្វែងរកអចលនទ្រព្យជាង 23លាននាក់ជារៀងរាល់ខែ ដើម្បីស្វែងរកគេហដ្ឋានក្នុងក្ដីសុបិនរបស់ខ្លួន​។ ក្រុមហ៊ុន PropertyGuru និងក្រុមហ៊ុនដៃគូរបស់ខ្លួន បានផ្ដល់សិទ្ធិអំណាចកាន់តែច្រើនឡើងដល់អ្នកស្វែងរកអចលនទ្រព្យឱ្យមានជម្រើសគេហដ្ឋានកាន់តែច្រើនឡើងរហូតដល់ 2.4លានគេហដ្ឋាន ព្រមទាំងមានការវាយតម្លៃ និងដំណោះស្រាយស៊ីជម្រៅដែលធ្វើឱ្យអ្នកស្វែងរកទាំងនោះធ្វើការសម្រេចចិត្តជ្រើសរើសអចលនទ្រព្យប្រកបដោយទំនុកចិត្តបំផុតនៅទូទាំងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី និងវៀតណាម។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់គេហទំព័រៈ
www.PropertyGuruGroup.com
https://www.linkedin.com/company/propertyguru

 

Advertisement