សេដ្ឋីប្រាក់លាន អ៊ីឈីតាន់ រដូវកាលទី៤ ដំបូងគេ បានរកឃើញហើយ

កំពង់ស្ពឺ ៖ កុមារា អាយុ១០ឆ្នាំម្នាក់ បានក្លាយជាសេដ្ឋីប្រាក់លានរបស់តែបៃតងអ៊ីឈីតាន់លើកដំបូងគេសម្រាប់រដូវកាលថ្មីទី៤ឆ្នាំ២០២០នេះ រស់នៅភូមិតារាជ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់១០០លានរៀលដល់លំនៅដ្ឋានក្រោមវត្តមានរបស់លោកអ៊ីឈីតាន់ ផាសាកន ណាធី ស្ថិតនៅភូមិសាស្ត្រខាងលើនេះ អ្នកស្រី ស៊ឹម សុខរំ អាយុ៣៦ឆ្នាំ មានមុខរបរជាកម្មការិនីរោងចក្រកាត់ដេរ ដែលត្រូវជាម្តាយរបស់កុមារាមានសំណាងបានឈ្នះរង្វាន់១០០លានរៀលខាងលើនេះបានបញ្ជាក់ប្រាប់ថា កូនប្រុសម្នាក់នេះមានឈ្មោះ សុង វុទ្ធី អាយុ១០ រៀនថ្នាក់ទី៥ នៅសាលាបឋមសិក្សា វត្តកក់។

អ្នកស្រីបានបន្តឱ្យដឹងទៀតថា ជារៀងរាល់ថ្ងៃ នៅពេលទៅរៀន កុមារា សុង វុទ្ធី តែងទៅជួយលក់នំម្តាយមីងនៅក្នុងសាលាដែលខ្លួនរៀន ដើម្បីទទួលបាននំ ឬទឹកសម្រាប់ទទួលទានដូចក្មេងដទៃទៀត។ ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីជួយលក់នំម្ដាយមីង ក៏សុំតែបៃតង អ៊ីឈីតាន់ ចំនួនមួយដបសម្រាប់ទទួលទាន លុះពេលមួលគម្របដបក៏ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀលតែម្ដង។ ភ្លាមនោះ កុមារារូបនេះ ក៏បានប្រាប់ម្ដាយមីងឱ្យដឹង និងយកគម្របដបប្រគល់ជូនម្ដាយនៅផ្ទះតែម្ដង។

អ្នកស្រី ស៊ឹម សុខរំ បានបញ្ជាក់ថា បន្ទាប់ឃើញកូនយកគម្របដបដែលមានរង្វាន់១០០លានរៀលមកប្រាប់ អ្នកស្រីពិតមានអារម្មណ៍រីករាយរំភើបស្ទើរមិនគួរឱ្យជឿរហូតស្រក់ទឹកភ្នែក ព្រោះទឹកប្រាក់១០០លានរៀលពិតជាមានទំហំធំធេង និងមិនធ្លាប់មានពីមុនមកនោះទេ។ អ្នកស្រីបានបន្តទៀតថា ទឹកប្រាក់រង្វាន់ចំនួន ១០០លានរៀលនេះ ពិតជាមានសារសំខាន់ចំពោះក្រុមគ្រួសាររបស់អ្នកស្រីខ្លាំងណាស់ ព្រោះសព្វថ្ងៃនេះ កម្រិតជីវភាពគ្រួសារមានខ្សត់ខ្សោយ ដែលអាចរកចំណូលបានពីការងារជាកម្មការិនីរោងចក្រកាត់ដេរតែប៉ុណ្ណោះ។ បន្ទាប់ពីទទួលបានប្រាក់រង្វាន់ ១០០លានរៀលពីតែបៃតង អ៊ីឈីតាន់ អ្នកស្រីនឹងយកមួយចំនួនទៅសង់បំណុលធនាគារ ហើយទុកមួយចំនួនទៀតបង្កើតមុខរបរសម្រាប់ផ្គត់ផ្គង់គ្រួសារ និងការសិក្សារបស់កូនទៅថ្ងៃអនាគត។

សូមបញ្ជាក់ផងដែរថា សម្រាប់រដូវកាលថ្មីទី៤ ឆ្នាំ២០២០នេះ ជាការថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រដល់តៃបៃតង អ៊ីឈីតាន់ ក្រុមហ៊ុនបានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់ទ្វេរដងនូវទឹកប្រាក់ ១០០លានរៀលចំនួន១០០រង្វាន់ ទឹកប្រាក់១០លានរៀលចំនួន១០០រង្វាន់ ម៉ូតូ Scoopy-iចំនួន១០០គ្រឿង ទូរស័ព្ទ iphone ចំនួន ១០០គ្រឿង រួមជាមួយនឹងរង្វាន់តែបៃតង អ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ តែបៃតង អ៊ីឈីតាន់ ជួយកែប្រែជីវភាពគ្រួសាររបស់លោកអ្នកឱ្យក្លាយជាមហាសេដ្ឋីក្នុងមួយប៉ព្រិចភ្នែក។ ម្ចាស់រង្វាន់បន្ទាប់អ្នកជារូបអ្នក…..៕

Advertisement