ម្ចាស់ផ្ទះតាកែវ City Bird (A) ក្លាយជាជើងឯកមណ្ឌលតាកែវ នៃព្រឹត្តិការណ៍ Tiger Street Football 2020

ខេត្តតាកែវ៖ ព្រឹត្តិការណ៍បាល់ទាត់ដ៏អស្ចារ្យប្រចាំព្រះរាជាណាចក្រកម្ពុជា Tiger Street Football 2020 មណ្ឌលខេត្តតាកែវ ដែលជាមណ្ឌលខេត្តចុងក្រោយនោះ បានបញ្ចប់ការប្រកួតហើយ ដោយសម្រាំងបានក្រុមខ្លាំងចំនួន៥ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។ ក្នុងចំណោមក្រុមខ្លាំងទាំង៥ដែលឈ្នះកៅអីឡើងមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញនោះ ក្រុមបាល់ទាត់ដែលគ្រងដំណែងជើងឯកប្រចាំមណ្ឌលខេត្តតាកែវ គឺក្រុមបាល់ទាត់ City Bird (A) ដោ​យយកឈ្នះក្រុមបាល់ទាត់បងប្អូនអ្នកលឿងក្នុងលទ្ធផល៣ទល់១ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។ដោយឡែក ក្រុមបាល់ទាត់ដែលឈ្នះចំណាត់លេខ៣បានទៅលើក្រុមបាល់ទាត់ City Bird (B)  ក្រោយប្រកួតយកឈ្នះក្រុមបាល់ទាត់ក្នុងខេត្តតាកែវដូចគ្នាជាមួយក្រុម ឥន្រ្តីគិរីវង់ ដោយលទ្ធផលតានតឹង៦ទល់៥ ខណៈដែលមួយក្រុមមានសំណាងឈ្នះកៅអីទៅលេងនៅរាជធានីភ្នំពេញ បន្ទាប់ពីធ្លាក់ត្រឹមវគ្គជម្រុះ៨ក្រុមចុងបានទៅលើក្រុមបាល់ទាត់ SK.Clubក្រោយក្លាយជាម្ចាស់ផ្ទះជើងឯក លោក អ៊ឹង ជាវយី ប្រធានក្រុមបាល់ទាត់ City Bird (A) បានលើកឡើងថា អ្វីដែលនាំឲ្យក្រុមរបស់លោកក្លាយជាជើងឯកប្រចាំមណ្ឌលខេត្តតាកែវនេះ ដោយសាតែទម្រាំងលេងមានភាពស៊ីសង្វាក់គ្នា និងសាមគ្គីភាពក្នុងក្រុមបានល្អ ស្តែងចេញនូវការតាំងចិត្តដ៏មោះមុត ទើបធ្វើឲ្យក្រុមទទួលបានជោគជ័យបែបនេះ។ លោក ប្តេជា្ញថា នឹងពង្រឹងសមត្ថភាពក្រុមបន្ថែមទៀត ដើម្បីស្វែងរកលទ្ធផលល្អជូនខេត្តតាកែវនៅវគ្គផ្តាច់ព្រ័ត្រនៅ រាជធានីភ្នំពេញនាពេលខាងមុខឆាប់ៗនេះ។ លោកបន្តថា ក្រុមបាល់ទាត់ City Bird (A) អាចគ្រងជើង​ឯកប្រចាំមណ្ឌលតាកែវបាន ដោយសាតែគ្រាប់បាល់នាំសំណាងមួយគ្រាប់នៅនាទីដំបូងនៃការប្រកួតវគ្គទី២ដែលទាត់បញ្ចូលទីដោយអ្នកចាំទី កែន ប៊ុន ស័ក្ក តាមស្មើមួយទល់នឹងមួយធ្វើឲ្យមិត្តរួមក្រុមបានកម្លាំងចិត្តបន្តរកបានពីរគ្រាប់បន្ថែមទៀតរហូតដល់បញ្ចប់ការប្រកួត។ សូមជម្រាប់ថា មណ្ឌលខេត្តតាកែវនេះ ក្រុមជើងឯកទទួលបានថវិកាលើកទឹកចិត្ត១៥០០ដុល្លារ ក្រុមជើងឯករងទទួលបានថវិកាលើកទឹកចិត្ត១០០០ដុល្លារ ក្រុមចំណាត់លេខ៣ទទួលបានថវិកាលើកទឹកចិត្ត៥០០ដុល្លារ និងក្រុមលេខ៤ទទួលបានថវិកាលើកទឹកចិត្តចំនួន២០០ដុល្លារ។ ជាពិសេសនឹងបានទៅជួបផ្ទាល់ជាមួយតារាបាល់ទាត់ពិភពលោក គឺ លោក Rio Ferdinand នៅថ្ងៃទី២៩ ខែកុម្ភៈ នឹងថ្ងែទី១ ខែមិនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា មណ្ឌលខេត្តតាកែវ ដែលជាមណ្ឌលទី៧ចុងក្រោយ នៃការសម្រាំងក្រុមពីបណ្តាខេត្តនេះ មានក្រុមចូលរួមប្រកួតចំនួន៤៨ក្រុមមកពី៣ខេត្ត ដូចជា ស្វាយរៀង ព្រៃវែង និងតាកែវម្ចាស់ផ្ទះ។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH.
ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕

Advertisement