ព្រះខ័នរាជស្វាយរៀង ត្រូវតទល់នឹងជើងឯកលីកកំពូលឥណ្ឌូនេស៊ី នាល្ងាចនេះ

ក្លិបតំណាងឱ្យកម្ពុជា ព្រះខ័នរាជស្វាយរៀង បានឆ្លងកាត់ប្រកួតហើយក្នុងពានរង្វាន់ AFC CUP 2020 ប្រចាំពូល G ដោយបានចាញ់ក្រុម Ceres United ក្នុងលទ្ធផល 4ទល់នឹង0។
នៅពេលល្ងាចនេះ ក្លិបព្រះខ័នរាជស្វាយរៀង ត្រូវទទួលភារកិច្ចក្នុងជំនួបទី២ ដោយត្រូវស្វាគមន៍ក្រុម Bali United និងជាជើងឯកលីកកំពូលឥណ្ឌូនេស៊ីផងដែរ។
គួរបញ្ជាក់ដែរថា ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកពហុកីឡដ្ឋានជាតិ ទទួលស្វាគមន៍ក្រុមបាល់ទាត់ Bali United នាល្ងាចនេះចាប់ពីម៉ោង6 តទៅ៕

Advertisement