កម្មវិធីសិក្សាថ្នាក់៣ថ្ងៃ និងថ្នាក់ចុងសប្ដាហ៍ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)

មជ្ឈមណ្ឌល​​ភាសា​​ អេ​ អាយ​​ អាយ​​ (Aii)​ បាន​បន្ថែម​កម្មវិធីសិក្សា​​របស់ខ្លួ​ន សម្រាប់​ការសិក្សា​រយៈពេល​ ៣ថ្ងៃ​ និង​ចុងសប្ដាហ៍​ ដើម្បី​បង្កភាព​ងាយស្រួល​ និង​បំពេញតម្រូវ​ការដល់​សាធារណជន​​ឱ្យបានទូលំ​ទូលាយ​សម្រាប់​​ការសិក្សា​ ​នៅគ្រឹះស្ថា​ន   បណ្ដុះ​បណ្ដាល​ភាសា​បរទេស​​របស់ខ្លួន​។​

កម្ម​វិធី​សិក្សា​ភាសា​អង់គ្លេស​នេះ​ ចាប់​ផ្ដើម​ចុះឈ្មោះ​ពីថ្ងៃនេះតទៅ​ នៅគ្រប់សាខា​ទាំង៦របស់​មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ​ (Aii)​ នៅក្នុង​រាជធានី​ភ្នំពេញ​។

កម្ម​វិធី​សិក្សា​របស់​មជ្ឈម​ណ្ឌល​ភាសា​ អេ​ អាយ​ អាយ​ សម្រាប់​ថ្នាក់​៣ថ្ងៃ​ ត្រូវបាន​បែងចែក​ជា២​វេនផ្សេងៗ​គ្នា។​ ក្នុងនោះ​​ វេនទី១​ ​សិក្សា​នៅថ្ងៃ​ចន្ទ​ ថ្ងៃពុធ​ និងថ្ងៃសុក្រ​ ដែលជម្រើស​ទី១​ចាប់ពី​ម៉ោង៦:០០​ព្រឹក​ រហូតដល់​​ម៉ោង៧:៤០​នាទីព្រឹក​ ជម្រើសទី២​ចាប់ពីម៉ោង​១១:២០​នាទី​ព្រឹក​ រហូតដល់​ម៉ោង​១:០០​រសៀល​ និងជម្រើស​ចុងក្រោយ​ចាប់ពី​ម៉ោង៦:០០ល្ងាច​ រហូតដល់​ម៉ោង៧:៤០​នាទីយប់​ ដែលការ​សិក្សា​មានរយៈពេល​​១០សប្ដាហ៍។​

វេនទី២​ សិក្សានៅថ្ងៃអង្គារ​ ថ្ងៃព្រហស្សតិ៍​ និងថ្ងៃសៅរ៍​ ដែលមាន​ជម្រើសម៉ោង​សិក្សា​ និង​រយៈ​ពេល​សិក្សា​ ដូចវេនទី១​ ដែរ​។ ចំពោះ​កម្មវិធី​សិក្សា​ចុងសប្ដាហ៍​ ត្រូវសិក្សា​នៅថ្ងៃសៅរ៍​ ចាប់ពីម៉ោង២:០០​រសៀល​ ដល់ម៉ោង​៥:០០ល្ងាច​ និងសិក្សា​នៅថ្ងៃអាទិត្យ​ ចាប់ពីម៉ោង​៨:០០ព្រឹក​​ រហូតដល់​ម៉ោង១១:​០០ព្រឹក​ ដែលសិក្សា​មានរយៈពេល​​១០សប្ដាហ៍​។

បើតាមលោក​ វ៉ា វណ្ណះ​ មន្ត្រីជាន់​ខ្ពស់ផ្នែក​ទីផ្សារ​ នៃមជ្ឈម​ណ្ឌលភាសា​ អេ​ អាយ​ អាយ​ បានឱ្យដឹងថា​​៖​​ «ការបង្កើត​​កម្មវិធីសិ​ក្សា​នេះឡើង​ ក្នុងគោល​បំណង​ផ្ដល់ឱកាស​ដល់​មន្ត្រីរាជការ​ បណ្ដា​បុគ្គលិក​ក្រុម​ហ៊ុន​​ អ្នកអាជីវករ​​ សិស្ស​ និស្សិត​ និងសាធារណជន​ទូទៅ​ ដែល​មមាញឹកនិ​ងការងា​រ អាច​​សិក្សាភាសា​អង់គ្លេស​ តាមវេន​កម្មវិធី​សិក្សានីមួយ​ៗ​»។​

សូម​ជម្រាបថា​ កម្ម​វិធីសិក្សា​​ថ្នាក់៣ថ្ងៃ​ និងថ្នាក់​ចុងសប្ដាហ៍នេះ​ ​មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ​បាន​ផ្ដល់​​អាហា​រូបករណ៍​រហូត​ដល់៥០%​ សម្រាប់​សិស្ស​ និស្សិត​ និងសាធារណជន​ទូទៅដែល​ចុះឈ្មោះ​សិក្សា​ពីថ្ងៃនេះ​តទៅ​។​

Advertisement