ISUZU ចូលរួមដង្ហែតាមព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្ដុង្តឧត្ដមរបស់ព្រះមហាក្សត្រ

សូមគោរពនូវទឹកចិត្តគោរពស្រលាញ់របស់ថ្នាក់ដឹកនាំ ISUZU

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោក Shuichiro Mori អគ្គនាយកក្រុមហ៊ុន Tri Petch Isuzu ប្រចាំនៅកម្ពុជា ដឹកនាំប្រតិភូថ្នាក់ដឹកនាំក្រមហ៊ុន លោក ព្រាប សុវត្តិ ទូតសុឆន្ទៈប្រចាំISUZU  និង សហការី ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយដង្វាយជា អង្ករ ចំនួន 10 តោន និង រថយន្តភីក អាប់ ISUZU D-Max 1គ្រឿង នាព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំងដើម្បីចូលរួមដង្ហែតាមព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្ដុង្តឧត្ដមជាប្រវត្តិសាស្ត្រ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការជួយសម្រាលទុក្ខលំបាកដល់ប្រជានុរាស្រ្តក្រីក្ររបស់ព្រះអង្គទូទាំងប្រទេស នាវេលាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។

សូមអរគុណសម្រាប់ទឹកចិត្តគោរព ស្រលាញ់ ប្រជាជនខ្មែរ និងតែងតែជួយ ចូលរួមគ្រប់សកម្មភាពមនុស្សធម៌មកកាន់កម្ពុជា។ សូមទស្សនាវីឌីអូខាងក្រោម

Advertisement