គម្រោង LEAN ជួយអាជីវកម្មឱ្យកាត់បន្ថយចំណាយ និងទទួលផលិតភាពកាន់តែខ្ពស់សម្រាប់ការអភិវឌ្ឍ

ដោយសង្កេតឃើញពីការរីកដុះដាលនូវអាជីវកម្មតូច​ ធំជាច្រើនក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី ​០៩ ​ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ​​អង្គការផលិតភាពអាស៊ីហៅកាត់ថា APO (ASEAN Productivity Organization) និងមជ្ឈមណ្ឌលផលិតភាពជាតិនៃកម្ពុជានៃក្រសួង­­ឧស្សាហកម្មនិងសិប្បកម្មដែលហៅកាត់ថា​ NPCC (National Productivity Centre of Cambodia) បានផ្តល់ជាជំនួយក្នុងការដាក់អោយដំណើរការនូវគម្រោងLEAN​ក្នុងប្រទេសកម្ពុជា។​

គម្រោងLEANគឺជាប្រព័ន្ធគ្រប់គ្រងការងារសម្រាប់ក្រុមហ៊ុន​ អាជីវកម្ម ឫសហគ្រាសតូច ធំដើម្បីកាត់បន្ថយការចំណាយក្នុងការផលិត ដោយទន្ទឹមនឹងនេះទទួលបានប្រសិទ្ធភាពផលិតកម្មខ្ពស់​។ ​គម្រោងនេះត្រូវបានដាក់អោយដំណើរការអនុវត្តក្នុងគោលបំណង៣ធំៗដូចជា:
១. បង្កើនផលិតផលដល់សហគ្រាស​ឫអាជីវកម្ម
២. កាត់បន្ថយការខូចខាតនិងចំណាយ
៣. ការគ្រប់គ្រងការងារអោយកាន់តែមានភាពល្អប្រសើរ​

បច្ចុប្បន្ននេះគម្រោងLEANត្រូវបានដាក់អោយអនុវត្តរយៈពេល១ឆ្នាំ​ទៅលើក្រុមហ៊ុនចំនួន៣ដូចជា ​ក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិច ​​ក្រុមហ៊ុនលីលីហ្វូត និង​ក្រុមហ៊ុនCam-Paint។​ លើសពីនេះទៅទៀត​បន្ទាប់ពីការអនុវត្តគម្រោងLEANទៅលើក្រុមហ៊ុនទាំង៣ទទួលបានជោគជ័យ ​គម្រោងនេះ​​នឹងត្រូវបានអនុវត្តជាបន្តបន្ទាប់ទៀតទៅលើក្រុមហ៊ុនក៏ដូចជាអាជីវកម្មដទៃទៀតនៅក្នុងប្រទេសកម្ពុជាផងដែរ៕
សូមទស្សនាវីឌីអូខាងក្រោម