WIKI TV ជាទូរទស្សន៍អប់រំដំបូងគេនៅកម្ពុជាដែលប្រើបច្ចកវិទ្យាទំនើប ឥឡូវនេះមានវត្តមាននៅលើ SINGMENG TV និង Splus ហើយ

WIKI TV ជាទូរទស្សន៍អប់រំដំបូងគេនៅកម្ពុជាដែលមានគោលដៅផ្សព្វផ្សាយកម្មវិធីអប់រំ ដោយប្រើបច្ចេកវិទ្យាទំនើបដែលបង្កើតឡើងដោយក្រុមហ៊ុនក្រុមហ៊ុនផុស្ការ (POSCAR (Cambodia)) ដោយបានទទួលលិខិតអនុញ្ញាតិពីក្រសួងព័ត៌មានលេខ ៣៧៣ ព.មប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ និងបានចុះកិច្ចព្រមព្រៀងស្តីពី-គម្រោងព្សព្វផ្សាយ ផលិត និងប្រើប្រាស់មាតិកាអប់រំ រវាងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។

ដើម្បីចូលរួមលើកស្ទួយទៅលើការសិក្សារបស់សិស្សានុសិស្សនៅក្នុងកំឡុងពេលនៃការផ្អាកគ្រឹះស្ថានសិក្សាបណ្តោះអាសន្នដោយសារការរីករាលដាលនៃមេរោគCovid-19 ក្រុមហ៊ុន ខេមបូឌាន ស៊ីងម៉ឹង ធេលីមីឌា ដែលជា ក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់សេវាកម្ម អ៊ីនធើណិត ទូរទស្សន៍ ទូរស័ព្ទ និងមានសេវាកម្មជាច្រើនទៀត បានសហការជាមួយ WIKI TV ក្នុងការបន្ថែមប៉ុស្តិ៍ WIKI TV ទៅលើប្រអប់ទូរទស្សន៍ស៊ីងម៉ឹង SINGMENG TV និងកម្មវិធីទូរទស្សន៍តាមរយៈទូរស័ព្ទដៃ Splus ដែលមានរូបភាពច្បាស់កម្រិតHD និងអាចទស្សនាសារឡើងវិញបានក្នុងរយៈពេល7ថ្ងៃដែលមានតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះកម្មវីធីទូរទស្សន៍ WIKI TV មាននៅលើទូរទស្សន៍ស៊ីងម៉ឹង SINGMENG TV លេខរៀងប៉ុស្តិ៍លេខ១១៩  និងនៅលើកម្មវិធីទូរទស្សន៍តាមរយៈទូរស័ព្ទដៃ Splus ដែលសិស្សានុសិស្សអាចទាញយក(ដោនឡូត)កម្មវិធីទូរស័ព្ទដៃបានលើទូរស័ព្ទស្មាតហ្វូន iOS និង Android តាមតំណភ្ជាប់នេះ៖ http://hyperurl.co/SplusMobileTV​ ឬគ្រាន់តែវាយពាក្យ Splus ហើយស្វែងរកនៅក្នុងApp Store និងPlay​ Storeជាការស្រេច។

កម្មវិធីសិក្សានឹងផ្សាយជារៀនរាល់ថ្ងៃជាមួយនឹងលោកគ្រូ អ្នកគ្រូដែលមានបទពិសោធន៍បង្រៀនយូរឆ្នាំដែលមានមេរៀនដូចជា៖ គណិតវិទ្យា​ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងអក្សរសាស្ត្រខ្មែរជាដើមដែលស្របទៅនឹងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា។ សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ អាចមើលវិដេអូមេរៀនប្រចាំថ្ងៃ ដោយថ្នាក់ទី៩ មានម៉ោងសិក្សាពីម៉ោង៧ ដល់ម៉ោង៩ព្រឹក និងថ្នាក់ទី១២ ចាប់ពីម៉ោង ១ ដល់ម៉ោង៣រសៀល បើខកខានមើលសិស្សអាចមើលការចាក់ផ្សាយឡើងវិញ នៅម៉ោង៤រសៀល ដល់ម៉ោង៧យប់ សម្រាប់សិស្សថ្នាក់ទី៩ និង ម៉ោង៧ ដល់ម៉ោង ១០យប់ សម្រាប់សិស្សថ្នាក់ទី១២។

លោក ងន់ ម័រ សហស្ថាបនិក WIKI TV បានលើកឡើងថា  WIKI TV បានផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្ស អាចសិក្សាជាមួយសាស្រ្តាចារ្យល្បីៗជាច្រើន គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ WIKI TV គឺជាវេទិកាសិក្សាតាមប្រព័ន្ធ​អនឡាញ ដែលមានភាពងាយស្រួល និងប្រកបដោយគំនិតច្នៃប្រឌិតថ្មីបំផុត នៅប្រទេសកម្ពុជា។​

លោកបានបន្ថែមទៀតថា៖ «នេះគឺជាឱកាសដ៏ល្អដើម្បីទទួលយកបទពិសោធន៍ថ្មីនៃការសិក្សាតាមបែបឌីជីថល»។​

សូមបញ្ជាក់ថា WIKI TV កម្មវិធីទូរទស្សន៍បង្រៀនតាមអនឡាញ នឹងចាប់ផ្សាយជាផ្លូវការលើទូរទស្សន៍ SINGMENG TV និង Splus ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះតទៅ ៕

Advertisement