លីប្រា ផ្តល់សេវាកម្មសន្តិសុខជាកញ្ចប់ (integrated security system) រវាងមនុស្ស និងបច្ចេកវិទ្យាដំបូងគេបំផុតនៅកម្ពុជា

ក្រុមហ៊ុន​លី​ប្រា ដែលជា​ក្រុមហ៊ុន​សន្តិសុខ​ឈានមុខ​គេ​ទទួលស្គាល់​ដោយ ISO នៅ​កម្ពុជា និង​ជា​ក្រុមហ៊ុន​តែង​ផ្តល់​សេវាកម្ម Integrated Security System តែមួយគត់​នៅ​កម្ពុជា កាលពីដើម​ខែសីហា ឆ្នាំ2020 នេះ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន OAPCL ក្នុង​ការទិញ​សិទ្ធ​ចែកចាយ​ផ្តាច់មុខ ឧបករណ៍​ប្រព័ន្ធ​សុវត្ថិភាព​ម៉ាក AJAX មក​ក្នុង​ទីផ្សារ​កម្ពុជា។

លោក ហេង ម៉េង​ហូ អគ្គនាយក​ក្រុមហ៊ុន​សន្តិ​សុខលី​ប្រា បាន​លើកឡើងថា​ក្រុមហ៊ុន​លី​ប្រា​ជា​ក្រុមហ៊ុន​ដែល​ផ្តល់​សេវាកម្ម Integrated Security System តែមួយគត់​នៅ​កម្ពុជា ដែល​មានន័យថា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ជា​កញ្ចប់​ដោយ​ការធ្វើការ​រួមគ្នា​សន្តិសុខ (Manned Security) ដោយមាន​ការគាំទ្រ​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា​ដើម្បី​ការពារ​សុវត្ថិភាព​ឱ្យ​កាន់តែ​សុ​ក្រិ​ត្យ។

បច្ចុប្បន្ននេះ​សេដ្ឋកិច្ចកម្ពុជា​បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ដែល​ធ្វើឱ្យមាន​ការអភិវឌ្ឍ​ជា​អគារខ្ពស់ៗ វីឡា ខុន​ដូ និង​លំនៅដ្ឋាន​បែប​ទាន់សម័យ​ជាច្រើន​ដែល​ទាមទារ​ឱ្យមាន​ការរៀបចំ​នូ​វប្រ​ព័ន្ធ​សុវត្ថិភាព​ដោយ​យកចិត្តទុកដាក់​បំផុត។ ដើម្បី​ឆ្លើយតប​ជាមួយនឹង​ការវិវឌ្ឍ​ន៍​នៃ​បរិបទ​ជីវិត​រស់នៅ​បែប​ទាន់សម័យ និង​ទំនើប​របស់​ប្រជា​ជននេះ ក្រុមហ៊ុន លី​ប្រា និង​ក្រុមហ៊ុន AOPCL បាន​សហការគ្នា​នាំយក​ឧបករណ៍​សុវត្ថិភាព​ម៉ាក AJAX ដើម្បី​ការពារ​លំនៅដ្ឋាន និង​ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃ​របស់​យើង​គ្រប់គ្នា។

ឧបករណ៍​ម៉ាក AJAX ជា​ឧបករណ៍​ប្រព័ន្ធ​សុវត្ថិភាព​ដែល​ប្រើ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត ដោយ​រួមបញ្ចូល​គ្នា​រវាង​ប្រព័ន្ធ​សុវត្ថិភាព​ឥត​ខ្សែ (Professional Wireless Security System) និង​កា​រចនា​ឧបករណ៍​ប្រកបដោយ​សោ​ភណ្ឌ​ភាព​ដែល​សាក​សមជា​មួយ​ភាព​ស៊ី​វិ​ល័យ និង​ទំនើប​ទាន់សម័យ​ស្របតាម​លំនៅដ្ឋាន ការិយាល័យ និង​ហាងទំនើបៗរបស់​អតិថិជន​គ្រប់រូប។ លក្ខណៈពិសេស​របស់​ឧបករណ៍​នេះ គឺ​វា​មាន​ភាពងាយស្រួល​ក្នុងការ​តម្លើង និង​មាន​កម្រិត​ថ្ម (Battery) ដែល​អាច​ប្រតិបត្តិការ​រហូតដល់រ​យៈ​ពេល7ឆ្នាំ។

កិច្ចសហការ​ដ៏​មាន​សារៈសំខាន់​នៅថ្ងៃនេះ ផ្តោត​សំខាន់​លើ​ការ​ចែកចាយ​នូវ​ឧបករណ៍ និង​សេវាកម្ម​ប្រព័ន្ធ​សុវត្ថិភាព (Home Security) ដោយ​ប្រើប្រាស់​ប្រព័ន្ធ​សុវត្ថិភាព​អត់​ខ្សែ (Professional Wireless Security System) រួមបញ្ចូល​គ្នា​ជាមួយ​សេវាកម្ម​ដំណោះស្រាយ​សុវត្ថិភាព​24h/7សប្ដាហ៍ និង​ការគ្រប់គ្រង​ប្រព័ន្ធ​សុវត្ថិភាព​ពី​បន្ទប់​ត្រួតពិនិត្យ​សុវត្ថិភាព 24h/7សប្ដាហ៍ (CMS & VMS) របស់​ក្រុមហ៊ុន លី​ប្រា។

គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​លី​ប្រា ជា​ក្រុមហ៊ុន​សន្តិសុខ​ឈានមុខ​គេ​ទទួលស្គាល់​ដោយ ISO នៅ​កម្ពុជា ដែលមាន​ផ្តល់​សេវាកម្ម​ការពារ​សុវត្ថិភាព​ប្រកបដោយ​គុណភាព​ខ្ពស់​ជាច្រើន​ដូចជា សេវាកម្ម​សន្តិសុខ (Manned Security) បន្ទប់​ត្រួតពិនិត្យ​សុវត្ថិភាព​24h/7សប្ដាហ៍(CMS & VMS 24h/7w) ប្រព័ន្ធ​ការពារ​អគ្គីភ័យ(Fire and Smoke Protect) ឧ​បករ​ណ៏​ផ្ដល់ដំណឹង(Fire Alarm) ឧបករណ៍​ប្រឆាំង​ការពារ​ចោរ​លូច​ចោរ​គាស់(IDS Protect) ឧបករណ៍​ការពារ​កុំឱ្យ​មានទឹក​នៅ​ទីកន្លែង​ស្ងួត(Leak Protect) និង​ឧបករណ៍ និង​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ជាច្រើន​ទៀត ដែលមាន​គុណភាព​ខ្ពស់​ក្នុងការ​ការពារ​សុវត្ថិភាព ជូន​ប្រជាជន ក្រុមហ៊ុន និង​ស្ថាប័ន​នានា ប្រកបដោយ​សុវត្ថិភាព ក៏ដូចជា​ទំនុកចិត្ត​ខ្ពស់បំផុត៕

Advertisement