វីងម៉លណែនាំទីផ្សារអេឡិចត្រូនិចដល់អតិថិជនដើម្បីទិញទំនិញបានដោយសុវត្ថិភាព

វីងម៉លបានកំពុងក្លាយជាទីផ្សារទំនិញតាមអនឡាញធំជាងគេនៅព្រះរាជាណាចក្រក្នុងការផ្តល់នូវបទពិសោធន៍ថ្មីនិងកាន់តែងាយស្រួល។

ការ​ទិញទំនិញតាមអនឡាញដែលកំពុងកើនឡើងនេះ​ ភាគច្រើនត្រូវបានទទួលការគាំទ្រ​ដោយ​អ្នក​ទិញ​វ័យ​ក្មេង​ដែល​​កំពុងប្រើប្រាស់សេវាកម្មឌីជីថល ហើយពាណិជ្ជកម្មអេឡិចត្រូនិច​នឹងក្លាយជា​វិស័យ​មួយទៀតដែល​រះ​នៅ​ក្នុង​​ប្រទេស​កម្ពុជា​។

លោក សាក់សាម ស៊ូបាម នាយកគ្រប់គ្រងអាជីវកម្មទីផ្សារអេឡិចត្រូនិចមាន​ប្រសាសន៍​ថា៖«ការទិញ​ទំនិញតាម​អ៊ិនធឺណេតជានិន្នាកាថ្មីមួយនៅកម្ពុជា។ យើងជឿជាក់ថា វីងម៉ល មាន​ឱកាស​​ផ្តល់នូវ​អត្ថប្រយោជន៍​ដល់​ប្រជាជនគ្រប់រូបឲ្យពួកគេអាចកាត់បន្ថយភាពតានតឹង​ជាមួយ​បទ​ពិសោធន៍​ការទិញទំនិញ​នៅហាង​ដោយ​ផ្ទាល់ដោយមិនចាំបាច់ធ្វើដំណើរ ហើយពួកគេនឹងមានពេលវេលាកាន់​តែច្រើនជាមួយក្រុម​គ្រួសារនិងការងារ»។

«អតិថិជនរបស់យើងមិនចាំបាច់ទៅហាងដោយផ្ទាល់ឬប្រើក្រដាសប្រាក់ទៀតឡើយ ផ្ទុយទៅវិញពួកគេគ្រាន់តែ​ប្រើម្រាមដៃចុចលើទូរស័ព្ទ នោះទំនិញទាំងអស់នឹងត្រូវបានដឹកជញ្ជូន​ដល់មាត់ទ្វាររបស់​ពួកគេយ៉ាងឆាប់​រហ័ស​»។

ចាប់តាំងពី​បើកដំណើរការសាកល្បងនៅខែតុលាឆ្នាំមុន មកដល់ពេលនេះ វីងម៉ល មានហាងល្បីៗ​ប្រមាណ​១០០០​កន្លែង​ដែលបានចូលរួមដាក់លក់ទំនិញរាប់ពាន់ប្រភេទដោយរួមមាន៖ អាហារ ភេសជ្ជៈ គ្រឿងទេស គ្រឿង​អេឡិចត្រូនិច ប្រដាប់ប្រដាក្មេងលេង ផលិតផលថែរក្សាសម្រស់ និងទំនិញជាច្រើនមុខផ្សេងទៀត។

លើសពីនេះទៅទៀត មានបុគ្គលិកដឹកជញ្ជូនចំនួន ៥០០នាក់ ត្រូវបានដាក់បញ្ចូលបន្ថែមជាមួយបុគ្គលិក វីងម៉ល ដើម្បីធានាថា រាល់ការកម្មង់ និងដឹកជញ្ជូនគឺរហ័សទា​​ន់ពេល ។

លោក សាក់សាម បន្តថា៖​«គោលដៅរបស់យើងគឺផ្តល់សិទ្ធិអំណាចដល់​អាជីវករតូចៗអាចមាន​កន្លែងលក់​ផលិត​​ផល​​របស់ពួកគេ និងជួយពួកគេអាចទទួលបានអតិថិជនថ្មីៗ ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ។ យើងនឹងមិនយក​តម្លៃ​ជើងសារ​ច្រើនហួសហេតុចំពោះហាងដៃគូយើងឡើយ។ វីងនឹងគិតកម្រៃតាមអត្រាធម្មតា និងកំរិតសមស្របមួយដើម្បីទ្រទ្រង់កិច្ចការខ្លួន ហើយយើងនឹងអនុញ្ញាតឲ្យហាងដៃគូអាជីវកម្មទាំងអស់​អាចមាន​ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ កម្មវិធីស្មាតហ្វូនវីង រាប់លានអ្នក»។

អ្នកប្រើប្រាស់ទាំងអស់អាចធ្វើការកុម្ម៉ង់ដោយគ្រាន់តែចូរទៅក្នុងកម្មវិធីស្មានហ្វូនវីងបន្ទាប់មកជ្រើសរើស “វីងម៉ល” លោកអ្នកនឹងឃើញជម្រើសហាងរាប់រយ ហើយអាច​ធ្វើការបញ្ជា​ទិញបានយ៉ាងស្រួល។

ដើម្បីជួយដៃគូពាណិជ្ជកម្មរបស់ខ្លួនឲ្យដំណើរការជាធម្មតាក្នុងអំឡុងពេលដ៏ពិបាកនេះ វីងម៉លត្រូវបានដាក់ឲ្យ​ដំណើរការនៅភ្នំពេញ ហើយអតិថិជននិងអាចរីករាយជាមួយការដឹកជញ្ជូនទំនិញទាំងអស់ដោយឥតគិតថ្លៃ។

អ្នកទិញទំនិញតាមវីងម៉ល អាចសន្សំយកពិន្ទុ WingPoints ដែលជាការបន្ថែមជូនដ៏ពិសេស​របស់​ធនាគារឯកទេសវីង។ ដោយមានការបន្ថែមអត្ថប្រយោជន៍ អតិថិជនអាចសន្សំពិន្ទុ WingPoints​ រាល់ពេល​ទិញទំនិញជាធម្មតា បន្ទាប់មកពួកគេអាចប្រើពិន្ទុទាំងនោះប្តូរយកទំនិញជាច្រើនពីហាងដៃគូរបស់វីងម៉លបានយ៉ាងស្រួល។

សម្រាប់អតិថិជនវីងដែលសន្សំបាន៥០០ពិន្ទុក្នុងមួយសប្តាហ៍ ពួកគេនឹងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទដៃ​ iPhone 12 Pro មួយគ្រឿង ហើយអ្នកដែលសន្សំបាន៥០០០ពិន្ទុក្នុងមួយខែ ក៏អាចមានឱកាសឈ្នះរង្វាន់ម៉ូតូហុងដា Zoomer X មួយគ្រឿងផងដែរ។

សម្រាប់អាជីវករដែលមានចំណាប់អារម្មណ៍ចុះឈ្មោះចូលរួមជាមួយវីងម៉លអាចទាក់ទងមកលេខទូរស័ព្ទ+ 855 078 311 311៕

Advertisement