អ្នកចាត់ការ ManCity ៖ Haaland មិនស័ក្តិសមនឹង ManCity ឡើយ

អ្នកចាត់ការ​ក្រុម  Manchester City លោក Guardiola បានប្រកាស​រួចហើយ​ថា ខ្លួន​មិន​ត្រូវការ​ខ្សែប្រយុទ្ធ​ដែល​កំពុងតែ​លេចធ្លោ​របស់​ពិភពលោក Erling Haaland របស់​ក្លិប Borussia Dortmund ឡើយ សម្រាប់​រដូវ​កាល​នេះ និង​រដូវ​កាល​ក្រោយ។

លោក Pep បាន​និយាយ​ច្បាស់​ថា ក្រុមការងារ​កំពុង​ស្វែងរក​ខ្សែប្រយុទ្ធ​ល្អ​ម្នាក់ មក​ជំនួស​តំណែង​របស់ Sergio Aguero ដែល​នឹង​ចាក​ចេញទៅ​នៅពេល​ចប់​រដូវ​កាល​នេះ​មែន  តែ​ម្នាក់​នោះ ក៏​ទំនងជា​មិនមាន​តម្លៃ​ខ្លួន​ខ្ពស់​ដល់​ទៅ​ជាង 100លាន​ផោន​នោះដែរ។ លោក​ថា Haaland ទោះជា​ខ្សែប្រយុទ្ធ​វ័យក្មេង និង​មាន​សមត្ថភាព​ម្នាក់​ក៏ពិតមែន ប៉ុន្តែ​បើ​ដាក់​តម្លៃ​ដល់​ទៅ 154លាន​ផោន​នោះ វា​ហាក់ដូចជា​ថ្លៃ​ពេក​ហើយ។

គួរឱ្យ​ដឹង​ដែរ​ថា ក្លិប​បាល់ទាត់ ManCity កំពុងតែ​រក​ខ្សែប្រយុទ្ធ​ម្នាក់​មក​ជំនួស​កន្លែង Sergio Aguero ដែល​នឹង​ចាកចេញ​នាពេល​បញ្ចប់​រដូវ​កាល​នេះ ដោយសារតែ​ចរចា​មិន​ត្រូវរ៉ូវ​គ្នា នឹង​ប្រាក់​ថ្លៃឈ្នួល និង​រយៈពេល​នៃ​កុងត្រា​ថ្មី​របស់គេ៕

Advertisement