Pacquiao នឹង​ឡើង​សង្វៀន​ជាថ្មី ប៉ះ​អ្នក​ប្រដាល់​មកពី​សហរដ្ឋអាមេរិក

កីឡាករ​ប្រដាល់​លំដាប់​ពិភពលោក Manny Pacquiao បានប្រកាស​វិលត្រឡប់​ទៅកាន់​សង្វៀន​ប្រដាល់​វិញ​ហើយ ក្រោយពី​ខកខាន​ឡើង​ប្រកួត​ប្រមាណ​ជា 2ឆ្នាំ​មកហើយ ចាប់តាំងពី​បាន​យកឈ្នះ អ្នក​ប្រដាល់​អង់គ្លេស Kell Brook ក្នុង​ទឹក4 រួចមក។

ការ​ត្រឡប់មកវិញ​លើក​នេះ កីឡាករ​សញ្ជាតិ​ហ្វ៊ី​លី​ពី​ន រូបនេះ គ្រោង​នឹងត្រូវ​ជួប​ជាមួយនឹង​កីឡាករ មិនដែល​ចាញ់​អាមេរិកាំង Terence Crawford ដែល​ការប្រកួត​នឹង​ធ្វើឡើង​នៅក្នុង​ទីក្រុង Abudabi នៃ​ប្រទេស​អារ៉ាប់​រួម នៅ​ថ្ងៃទី5 ខែមិថុនា ឆ្នាំ2021 ខាងមុខ។

គួរឱ្យ​ដឹង​ដែរ​ថា កាលពី​ចុងឆ្នាំ2020 កន្លងទៅ Manny Pacquiao បានប្រកាស​ស្វែងរក​ដៃគូ​ប្រកួត ក្រោយពី​ទំនេរ​ដៃ មិនបាន​ឡើង​សង្វៀន​ជិត 2ឆ្នាំ ដោយ​ដាក់​លក្ខខណ្ឌ​ថា នឹង​ប្រកួត​តែ​ជាមួយនឹង​កីឡាករ​រូប​ណា​ដែល​មិន​ធ្លាប់​ចាញ់​សោះតែ​ប៉ុណ្ណោះ៕

Advertisement