ManCity ត​កុងត្រា​រយៈពេល​វែង ឱ្យ​ខ្សែបម្រើ​ឆ្នើម​របស់ខ្លួន

Kevin De Bruyne កីឡាករ​ខ្សែបម្រើ​ប្រយុទ្ធ​វ័យ 29ឆ្នាំ របស់​ក្លិប Manchester City ត្រូវបាន​ក្លិប​របស់ខ្លួន បន្ត​កុងត្រា​ថ្មី​រយៈពេល​វែង​ឱ្យ​រួចរាល់​ហើយ។

តាមពិតទៅ បើតាម​កុងត្រា​ចាស់ De Bruyne នឹងត្រូវ​បាន​ចប់​កុងត្រា​ជាមួយ​ក្លិប​នៅក្នុង​ថ្ងៃទី7 ខែមេសា ឆ្នាំ2021 តែដោយសារ​តែ​ខាង Man City បាន​មើលឃើញ​ពី​សមត្ថភាព និង​មិន​ចង់ឱ្យ​កីឡាករ​នេះ ទៅលេង​នៅ​ក្លិប​ណា​ផ្សេង ក្លិប​នេះ​បានសម្រេច​បន្ត​កុងត្រា​ថ្មី រយៈពេល​វែង​បែបនេះ​តែម្ដង។

កីឡាករ​រូបនេះ ត្រូវបាន​គេ​ដឹងថា បាន​ចូលរួម​ជាមួយនឹង​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Manchester នេះ​ចាប់តាំងពី​ឆ្នាំ2015 មក ដោយ​បង្ហាញខ្លួន​បាន 177ប្រកួត និង​រកបាន​ចំនួន 42គ្រាប់​ដោយ​ជួយ​ឱ្យ Manchester City លើក​ពាន Premier League 2លើក និង​ពាន​ជាច្រើន​ផ្សេងទៀត ៕

Advertisement