លោក Perez ឈ្នះ​ការបោះឆ្នោត ក្លាយជា​ប្រធាន​ក្លិប Real Madrid ក្រោយ​គូប្រជែង​ធ្វើពហិការ

ក្លិប​បាល់ទាត់ Real Madrid បានប្រកាស​អំពី​បេក្ខភាព​ប្រធាន​ក្លិប​ថ្មី​របស់ខ្លួន ដោយ​នឹង​បាន​ទៅលើ​លោក Florentino Perez ក្រោយពី​ឈ្នះឆ្នោត​ដោយ​គ្មាន​គូប្រជែង។ ការ​ឈ្នះឆ្នោត​នេះ គឺ​ដោយសារតែ​បេក្ខជន 1រូប​ទៀត ដែលជា​បេក្ខភាព​ប្រកួតប្រជែង​ខ្លាំង​ជាមួយនឹង​លោក បាន​ដកខ្លួន​ពី​ការបោះឆ្នោត ដោយ​យក​លេស​ថា ការបោះឆ្នោត​នៅ Real Madrid ធ្វើឡើង​ដោយ​គ្មាន​ភាព​សុក្រឹត និង​យុត្តិធម៌។

ជាមួយនឹង​ការឡើង​កាន់តំណែង​ថ្មី​នេះ លោក​នឹង​បន្ត​តំណែង​ក្នុង​អាណត្តិ​ថ្មី ពី​ឆ្នាំ2022 រហូតដល់​ឆ្នាំ2025។ លោក​បានប្រកាសថា លោក​នឹង​ធ្វើឱ្យ​ក្លិប រកថ​រិ​កា​ឱ្យបាន​ច្រើន​ឡើងវិញ នៅ​អាណត្តិ​ក្រោយ បន្ទាប់ពី​កូ​វីដ-19 រលាយ​បាត់ទៅ។

គួរឱ្យ​ដឹងថា លោក Florentino Perez ធ្លាប់​កាន់តំណែង​ជា​ប្រធាន​ក្លិប​នេះ ពី​ឆ្នាំ2000 ដល់2006 និង​ពី​ឆ្នាំ2009 មកទល់នឹង​បច្ចុប្បន្ន ពោលគឺ អស់​រយៈពេល​សរុប 18ឆ្នាំ​មកហើយ ខណៈដែល​ពេលនេះ លោក​មាន​វ័យ 74ឆ្នាំ​ទៅហើយ៕

Advertisement