មិនគួរ​ឱ្យ​ជឿ!  កីឡាករ​ម្នាក់ បង្ហាញខ្លួន​មិនដែល​ខាន​នៅ La Liga ជិត 6រដូវ​កាលជាប់ៗគ្នា

Iñaki Williams កីឡាករ​ខ្សែប្រយុទ្ធ​របស់​ក្លិប        Athletic Bilbao កំពុងតែ​កាន់​កំណត់ត្រា ជា​កីឡាករ​ដែល​បង្ហាញខ្លួន​បាន​ច្រើនជាប់ៗគ្នា​បំផុត នៅ La Liga ដោយ​តាម​ពីក្រោយ Juan Antonio Larrañaga ដែលមាន​កំណត់ត្រា​ចំនួន 202លើក។

កីឡាករ​វ័យ 26ឆ្នាំ សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ បានបង្ហាញ​ខ្លួន​ជម្រើស​ដំបូង​ឱ្យ​ក្លិប រហូត​មិនដែល​ខកខាន 1លើក​ណា​សោះឡើយ ដោយ​រាប់​មក គឺ​ចាប់តាំងពី ជា​ពីរ​បួស​ក្នុង​ឆ្នាំ2016 មក គឺ​គេ​បានបង្ហាញ​ខ្លួន​នៅ La Liga មិនដែល​ខាន 1លើក​ឡើយ។

គួរឱ្យ​ដឹង​ដែរ​ថា កីឡាករ Iñaki Williams ជា​កីឡាករ​ខ្សែប្រយុទ្ធ​របស់​ក្លិប Athletic Bilbao ដែល​សឹងតែ​មិនអាច​ខ្វះ​បាន​រាល់​ការប្រកួត គេ​ត្រូវបាន​គ្រូបង្វឹក ចាត់ទុកថា ជា​គ្រាប់ពេជ្រ​នៅក្នុង​ការរក​ពិន្ទុ ឱ្យ​ក្រុម​ដែល​មិនសូវ​សម្បូរ​ធនធាន​មួយ​នេះ៕

Advertisement