មិនធម្មតា​ទេ បើ​បានដឹង​ពី​ប្រវត្តិ Frutos កីឡាករ​របស់​ក្លិប Levante ហើយ 

Jorge de Frutos កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ កំពុងតែ​លេង​នៅ​ក្លិប Levante ដែលជា​ក្លិប​មួយ​នៅ​លី​គ​កំពូល​អេ​ស្ប៉ា​ញ។ ទោះជា​ក្លិប​មួយ​នេះ មិនសូវ​ជាខ្លាំង​ប៉ុន្មាន​មែន ក៏ប៉ុន្តែ​ខ្សែប្រយុទ្ធ​រូបនេះ បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ក្រោយពី​កាសែត​អេ​ស្ប៉ា​ញ​មួយ បាន​ទម្លាយ​អំពី​ជីវប្រវត្តិ​របស់គេ។

Jorge de Frutos មាន​អាយុ 24ឆ្នាំ ទើបតែ​បានចាប់ផ្តើម​លេង​បាល់​នៅ​អាយុ 17ឆ្នាំ​ប៉ុណ្ណោះ ដោយ​លេង​ឱ្យ​ក្លិប R. Majadahonda ។ លុះ​ចូលដល់​វ័យ 19ឆ្នាំ គេ​បាន​ជួយ​ឱ្យ​ក្រុម​របស់គេ​ឡើងមក​កាន់​លី​គ​ទី2 បានសម្រេច​ជា​លើកដំបូង ដែល​នេះហើយ​ជា​មូល​ហេតុដែល Real Madrid យក​គេ មក​ចូលរួម​ក្រុម​ក្នុង​ឆ្នាំ2019 មុននឹង​ផ្លាស់​មកលេង​នៅ​ក្លិប​បច្ចុប្បន្ន​កាលពី​ឆ្នាំ2020 មកទល់នឹង​បច្ចុប្បន្ន។

កីឡាករ​ដែល​សព្វថ្ងៃ​មានតម្លៃ​ខ្លួន​ដល់​ទៅ 10លាន​ដុល្លារ​នេះ ត្រូវបាន​គេ​ដឹងថា ជា​កីឡាករ​ដំបូង​របស់​តំបន់ Navares de Enmedio នៃ​ទីក្រុង Segovia ដែលមាន​លេង​នៅ  La Liga ។ ក្នុង​រដូវ​កាល​នេះ គេ​បាន​កំពុងតែ​ឡើង​ជើង​ខ្លាំង ដោយ​ជា​កីឡាករ​ប​ញ្ចូ​ន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​ច្រើនជាងគេ និង​ជា​កីឡាករ​តែ​ម្នាក់​គត់​របស់​ក្លិប​នេះ ដែល​បាន​ស៊ុត​បញ្ចូល​ទី 4ព្រឹត្តិការណ៍ផ្សេងៗគ្នា៕

Advertisement