លី​គ​កំពូល​កម្ពុជា ដំណើរការ​ឡើងវិញ​ហើយ តែ​ប្រកួត​រាងដូចជា​ញឹក​បន្តិច

លី​គ​កំពូល​កម្ពុជា ដែល​បាន​ផ្អាក​ការប្រកួត កាលពី​ចុងខែ​មីនា ឆ្នាំ2021 កន្លងទៅនេះ បានប្រកាស​ត្រឡប់​មកវិញហើយ ដោយ​ក្នុងនោះ នឹង​ចាប់ផ្ដើម​ប្រកួត​ឡើងវិញ នៅ​ថ្ងៃទី15 ខែឧសភា ឆ្នាំ2021 ខាងមុខនេះ។

ជាមួយនឹង​ការវិលត្រឡប់​មកវិញ​នេះ យើង​សង្កេតឃើញថា​មានការ​ប្រកួត រាង​ញឹក​ជាង​មុន ពោលគឺ 1សប្តាហ៍ ស្ទើរ​គ្រប់​ក្រុម​ទាំងអស់ នឹងត្រូវ​ប្រកួត 2ប្រកួត ក្នុងនោះ​មានការ​ប្រកួត​នៅ​កណ្តាល​សប្តាហ៍​ម្តង និង​ចុង​សប្តាហ៍​ម្តងទៀត។

គួរឱ្យ​ដឹង​ដែរ​ថា មុននឹង​សម្រេច​ចេញ​កាលវិភាគ​ប្រកួត​នេះ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត និង​ក្រុម​ទាំងអស់ បាន​ប្រជុំ​ពិភាក្សាគ្នា​ជាច្រើនលើក​រួចមកហើយ តាម​បណ្តាញ​អន​ឡាញ ដើម្បី​រក​ដំណោះស្រាយ​ក្នុង​ការរៀបចំ​ការប្រកួត​ឡើងវិញ​ឱ្យបានឆាប់ៗ និង​ទាន់ពេលវេលា៕

Advertisement