Nico Williams បង្ហាញខ្លួន​លើកដំបូង នៅ La Liga ស្រប​ពេលដែល​បងប្រុស​របស់គេ មាន​វត្តមាន​លើ​ទីលាន​ដែរ

កីឡាករ​វ័យក្មេង សញ្ជាតិ​អេ​ស្ប៉ា​ញ Nico Williams វ័យ 18ឆ្នាំ ទើបតែ​ត្រូវបាន​ក្លិប Athletic Bilbao ដំឡើង​មកពី​ឈុត​យុវជន មក​ចូលរួម​ជាមួយនឹង​ឈុត​ធំ​របស់ខ្លួន កាលពីដើម​រដូវ​កាល 2021 កន្លងទៅ ដោយ​កាលពីពេល​កន្លង​ទៅនោះ Nico បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​ហើយ។

ក្នុងនោះដែរ គេ​បាន​ប្តូរ​ចូល​នៅ​នាទី​ទី62 ក្នុងការ​ប្រកួត​ជាមួយនឹង​ក្រុម Real Valladolid កាលពី​ប្រកួត​ក្នុង​សប្តាហ៍​មុន។ ក្រោយមក​នៅ​នាទី​ទី72 បងប្រុស​របស់គេ Inaki Williams ក៏ត្រូវ​បាន​ប្តូរ​ចូល​ដែរ ដើម្បី​ជំរុញ​ការរក​គ្រាប់​បាល់​ឱ្យ​ក្រុម។

ការបង្ហាញ​ខ្លួន​ព្រម​គ្នា​នេះ បាន​បំបែក​កំណត់ត្រា​រយៈពេល​ជាង 30ឆ្នាំ របស់​ក្លិប Athletic Bilbao ដែល​ការ​បង្ហាញខ្លួន​ព្រម​គ្នា​នៃ​កីឡាករ​បងប្អូន​ឈាមជ័រ​តែមួយ បាន​កើតឡើង​ចុងក្រោយបង្អស់​នៅក្នុង​ឆ្នាំ1986 ដោយ​កីឡាករ​បងប្អូន Patiy និង Julio Salinas៕

Advertisement