Neymar បានទទួល​វ៉ាក់សាំង​កូ​វីដ-19 របស់​រដ្ឋាភិបាល​បារាំង

កីឡាករ​ខ្សែប្រយុទ្ធ​កំពូល​របស់​ពិភពលោក Neymar JR បានទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-19 ដូ​ស​ទី1 រួចរាល់​ហើយ កាលពី​ថ្ងៃទី23 ខែឧសភា ម្សិលមិញ។ ហើយ​ចំពោះ​ដូ​ស​ទី2  គឺ​កីឡាករ​រូបនេះ គ្រោង​នឹង​ចាក់​នៅ​ពាក់កណ្តាល​ខែមិថុនា  ខាងមុខនេះ។

ការទទួល​វ៉ាក់សាំង​របស់​កីឡាករ​រូបនេះ គឺជា​ការស្ម័គ្រចិត្ត​ចាក់ ក្រោយពី​រដ្ឋបាល​របស់​លោក Emmanuel Macron បានប្រកាស​ចាក់​ជូន​សាធារណជន​ទូទៅ ក្រោយពី​ប្រទេស​បារាំង​ទទួលបាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ប្រជាជន​ខ្លួន។

Neymar JR ក្រោយពី​ទទួលបាន​វ៉ាក់សាំង​នេះ​រួច គេ​បាន​បង្ហោះ​រូបភាព និង​សារ​នៅក្នុង​បណ្តាញ​សង្គម​ថា គេ​រីករាយ​យ៉ាងខ្លាំង​ពេល​ទទួលបាន​វ៉ាក់សាំង​នេះ ក្រោយពី​រង់ចាំ​អស់​ពេល​ដ៏​យូរ ហើយ​គេ​បាន​ជូនពរ​ឱ្យ​ពិភពលោក​ទាំងមូល ឆាប់​រួច​ផុតពី​ជំងឺ​ដ៏​ចង្រៃ​នេះ៕

 

Advertisement