បើតាម​តម្រុយ​ពី​ម្តាយ Ronaldo កូន​អ្នកស្រី​នឹង​ទៅលេង​នៅ Spoting 

កីឡាករ Christiano Ronaldo បាន​ជួយ​ឱ្យ​ក្លិប​លើក​ពាន Italian Cup កាលពីពេលថ្មីៗនេះ ក្រោយ​យកឈ្នះ​ក្រុម Atalanta ក្នុង​លទ្ធផល ២-១ ដែលជា​ការ​ឈ្នះ​ពាន​នេះ​លើក​ទី ១៤ ក្នុង​ប្រវត្តិសាស្ត្រ​ជា​ក្លិប​ឈ្នះ​ពាន​នេះ​ច្រើនជាងគេ​បំផុត ។

ប្រកួត​នេះ ត្រូវបាន​គេ​ដឹងថា មាន​អ្នក​ម្តាយ​របស់ Ronaldo បានមក​ចូលរួម​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​កូនប្រុស​របស់​អ្នកស្រី ។ ក្នុងការ​ធ្វើដំណើរ​មក​កាន់​អ៊ីតាលី​លើក​នេះ អ្នកស្រី​បាន​ថតរូប​កាន់​ទង់​ក្លិប Spoting CF ដែលជា​ក្លិប​របស់​កូន​អ្នកស្រី​កាលពី​លេង​បាល់​ដំបូង ។ ដែល​នេះ​គឺជា​ការបញ្ជាក់​កាន់តែច្បាស់​អំពី​ការវិល​ត្រលប់​ទៅលេង​នៅ​ព័រ​ទុយ​ហ្គា​ល់​វិញ​របស់ Ronaldo

គួរឱ្យ​ដឹង​ដែរ​ថា មុន​ការប្រកួត​ពាន​នេះ​មួយថ្ងៃ វីដេអូ Ronaldo ជញ្ជូន​ឡាន​ដាក់​ទៅក្នុង​កុងតឺន័រ​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ព័រ​ទុយ​ហ្គា​ល់ បានធ្វើឱ្យ​ផ្ទុះ​ការសង្ស័យ​យ៉ាងខ្លាំង​ក្នុងការ​ផ្លាស់​ទី​របស់ Ronaldo ពី​អ៊ីតាលី ទៅលេង​នៅ​ស្រុកកំណើត​វិញ ក្រោយ​ធ្វើ​មិនសូវ​បានល្អ​ក្នុង​រដូវ​កាល​នេះ ៕

Advertisement