លោក ស៊ាន បូរ៉ាត ៖ អគ្គនាយដ្ឋានកីឡា គួបញ្ជាសបញ្ហារាំងស្ទះក្នុងការអភិវឌ្ឍន៍វិស័យកីឡាកម្ពុជា

ក្នុងទិសដៅ ពង្រឹង និង អភិវឌ្ឍន វិស័យកីឡា ក៍ដូចជា ការត្រៀមខ្លួនអោយបានគ្រប់គ្រាន់ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាឆ្នាំ ២០២៣នោះ លោក ស៊ាន បូរ៉ា​ត អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​ បានថ្លែងចំៗឱ្យ អគ្គនាយកដ្ឋាន​កីឡា​ ធ្វើយ៉ាងមិច ត្រូវតែ បញ្ជាសបញ្ហារាំងស្ទះអោយបានដាច់ខាត ក្នុងដំណើរឆ្ពោះទៅកាន់ភាពជោកជ័យ។

លោក ស៊ាន បូរ៉ា​ត អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា

លោកបានមានប្រសាសន៍បែបនេះ ក្រោយពីបានទទួល​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កីឡា ពី​បញ្ហា​ប្រឈមជាច្រើនចំណុច ដែលក្នុងនោះ​រួមមាន កញ្ចប់​ថវិកា​មិនទាន់​ឆ្លើយតប​ទៅនឹង​ផែនការ​សកម្មភាព​, កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​សម្រាប់​ហ្វឹកហាត់ និង​ប្រកួត​, កង្វះ​ធនធាន​កីឡាករ និង​គ្រូបង្វឹក​ដែលមាន​គុណភាព​, កង្វះ​លិខិតបទដ្ឋាន​ស្តីពី​ការគ្រប់គ្រង និង​អនុវត្ត​លើ​អនុវិស័យ​អប់រំ​កាយ និង​កីឡា និង​កង្វះ​កម្មវិធី​អនុវត្តន៍​អប់រំ​កាយ និង​កីឡា​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​។​


ដើម្បី ​ចូលរួមចំណែក ​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​កីឡា​ នៅតាម​បណ្តា​ខេត្ត ​អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​ កីឡា លោក អ៊ុក សិទ្ធិ​ជាតិ បាន​ឲ្យ​ក្រសួង​អប់រំ​បង្កើនល្បឿន​នៃ​ការជួសជុល កែលម្អ និង​កសាង​ទីលាន​កម្រិតស្តង់ដា​នៅតាម​ខេត្ត និង​បង្កើន​ការបណ្តុះបណ្តាល​ជំនាញ​ដល់​គ្រូ​បឋម និង​គ្រូ​ទទួលបន្ទុក​កីឡា​នៅតាម​សាលារៀន​។ សហការ​ជាយ​មួយ​សហព័ន្ធ​បើក​វគ្គ​បំប៉ន​ជំនាញ​ដល់​មន្ត្រី​ដឹកនាំ គ្រូបង្វឹក អាជ្ញាកណ្តាល​នៅតាម​រាជធានី​-​ខេត្ត ជាពិសេស​រៀបចំ​សិក្ខាសាលា​រៀងរាល់ឆ្នាំ ដើម្បី​ពិនិត្យ​បញ្ហា​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​ជាក់លាក់​។​

​ទន្ទឹមនឹង​ការលើកឡើង​ពី​បញ្ហា​ប្រឈមនេះដែល លោកក៍បានឱ្យ អគ្គនាយកដ្ឋាន​កីឡាធ្វើការបណ្ដុះបណ្ដាល នៅគ្រប់ខេត្តក្រុង ដោយមានការអនុញ្ញាត​ដាក់​កម្មវិធី​អប់រំ​កាយ និង​កីឡា​ក្នុង​កម្មវិធីសិក្សា​របស់​គ្រឹះស្ថានសិក្សា​, អនុញ្ញាត​ឲ្យ​សិស្ស​មាន​ទេពកោសល្យ​ទៅ​បន្ត​ការហ្វឹកហាត់​កីឡា​, ចូលរួម​រៀបចំ​ការប្រកួត​ពានរ​ង្វាន់​សម្តេច ហ៊ុន សែន​,  រៀបចំ​ប្រកួត​ជើងឯក​ប្រចាំឆ្នាំ​, បណ្តុះបណ្តាល​ធនធានមនុស្ស​តាមរយៈ​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស និង​សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​។​

លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​ កីឡា 

​ជាមួយគ្នានេះផងដែរលោក ស៊ាន បូរ៉ា​ត បាន​ដាក់ចេញ​វិធានការ​៥​ចំណុចដើម្បីអភិវឌ្ឍនវិស័យកីឡាឱ្យទទួលបានជោកជ័យ គឺ​ទី​១​ស្នើ​ឲ្យ​អង្គសិក្ខាសាលា​ដាក់​ជា​ធាតុ​ចូលក្នុង​មហាសន្និបាត​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​, ទី​២​អគ្គនាយកដ្ឋាន​កីឡា​ត្រូវធ្វើ​កិច្ចសន្យា​ប្រតិភូកម្ម​ជូន​សហព័ន្ធ​កីឡា​ជាតិ​, ទី​៣​សហព័ន្ធ​កីឡា​ជាតិ​ត្រូវ​អនុវត្តតាម​ការណែនាំ និង​កិច្ចសន្យា​ទៅតាម​ផែនការ​ដែល​បានដាក់​ចេញ​, ទី​៤​ការិយាល័យ​កីឡា​រាជធានី​-​ខេត្ត ត្រូវ​ពង្រឹង​ការ​ស្ថិតក្រោម​ដែន​សមត្ថកិច្ច​របស់ខ្លួន និង​ទី​៥​ការិយាល័យ​រាជធានី​-​ខេត្ត​ត្រូវ​លើក​ផែនការ​ថវិកា​បញ្ចូល​ទៅក្នុង​ថវិកា​របស់​មន្ទីរ​សាមី​៕

Advertisement