Raphaël Varane អាច​នឹង​ចាក​ចេញពី Real Madrid ឆាប់ៗនេះហើយ

Raphaël Varane ខ្សែការពារ​យូរ​ឆ្នាំ របស់​ក្លិប Real Madrid កំពុង​តែមាន​ពាក្យ​ចចាមអារ៉ាម​ថា កៀកៗនឹង​ការផ្ទេរ​ចេញពី​ក្លិប​យក្ស​របស់​អេ​ស្ប៉ា​ញ​នេះហើយ ដោយសារតែ​ក្លិប​កំពុង​ត្រូវការ និង​ប្រញាប់​លុយ​យ៉ាងខ្លាំង ដើម្បី​កសាង​ក្លិប ឱ្យ​ខ្លាំង​នា​រដូវ​កាល​ក្រោយនេះ។

ខ្សែការពារ​រូបនេះ ត្រូវបាន​គេ​ដឹងថា នឹងមាន​តម្លៃ​ខ្លួន ថ្លៃ​គួរសម បើទោះបីជា​គេ​កំពុងតែ​ត្រូវបាន​ក្លិប​ត្រៀម ដាក់លក់​ឡៃ​ឡុង​ក៏ដោយ។ ក្នុងនោះដែរ ក្លិប​បានចេញ​តម្លៃ​លក់​ហើយ គឺមាន​តម្លៃ​ដល់​ទៅ 120លាន​ដុល្លារ ហើយ​មកទល់នឹង​ពេលនេះ មាន​ក្លិប​ចំនួន3 ហើយ ដែល​កំពុង​ត្រូវការ​រូបគេ រួមមាន Chelsea, Paris Saint Germain និង Manchester United។

Raphaël Varane បាន​ចូលរួម​ជាមួយ Real Madrid តាំងពី​ឆ្នាំ2011 ដោយ​ធ្លាប់បាន​ជួយ​ឱ្យ​ក្លិប​ឈ្នះ​ពាន​រាប់​ភ្លេច។ មិនតែប៉ុណ្ណោះ គេ​បាន​ជួយ​ឱ្យ​បារាំង​ឈ្នះ​ពាន​បាល់ទាត់​ពិភពលោក​កាលពី​ឆ្នាំ2018 ហើយ​ពេលនេះ គេ​កំពុងតែ​ជួយ​បារាំង​ឱ្យ​ស្ថិតនៅ​កំពូល​តារាង​ជើងឯក​អឺរ៉ុប​ទៀតផង៕

Advertisement