Ramos ប្រាប់​ពី​រឿង ដែល​គេ​ស​ម្រេ​ចិត្ត ចាក​ចេញពី Real Madrid     

ក្រោយពី​ការប្រកាស​ជា​ផ្លូវការ អំពី​ការចាកចេញ​ពី​ក្លិប របស់​ខ្សែការពារ Sergio  Ramos របស់ Real Madrid សាមីខ្លួន​បានផ្តល់​បទ​សម្ភាស​ថា គេ​មិនបាន​ចង់ឱ្យ​វា​ក្លាយជា​បែប​ហ្នឹង​ទេ ដោយសារតែ វា​មានរឿង​ដ៏​គួរឱ្យ​ហួសចិត្ត​មួយ បានកើត​ឡើង ទើប​ធ្វើ​ឱ្យគេ​ចាក​ចេញពី​ក្លិប ទាំង​ចិត្ត​មិន​ចង់ ហើយ​មិន​ទាំង​ដឹងខ្លួន​ទៀតផង។

គេ​បាន​បញ្ជាក់ថា កាលពី​ដំបូង គេ​ចរចា​ជាមួយ​ក្លិប ដោយ​ក្លិប​បានផ្តល់​កុងត្រា​ឱ្យ 1ឆ្នាំ តែ គេ​បានទាមទារ 2ឆ្នាំ ចំពោះ​រឿង​លុយ​វិញ គេ​មិនបាន​គិតគូរ​ឡើយ ទោះបីជា​ក្លិប​សុំ​គេ កាត់​ប្រាក់ខែ​ក៏ដោយ។ ចុងក្រោយ​ក្លិប​នៅតែ​បន្ត​ប្រកាន់​ជំហរ​ដដែល គឺ​ផ្តល់​កុងត្រា 1រដូវ​កាល ហើយ​ផ្ញើ​កុងត្រា​មកឱ្យ ដើម្បី​ចុះហត្ថលេខា​ទទួល​ទៀតផង។

ក្រោយមក​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ខាង​ក្លិប​ក៏បាន​ប្រកាសថា គេ​បាន​សម្រេចចិត្ត​ដើរចេញ ទាំង​គេ​បាន​ចុះហត្ថលេខា​ទទួល​កុងត្រា​នោះ​រួចហើយ គ្រាន់តែ​គេ​មិនទាន់​យកទៅឱ្យ​ក្លិប​វិញ​ប៉ុណ្ណោះ។ គេ​បាន​ឱ្យដឹងទៀតថា ការពិត​នៅលើ​កុងត្រា​នោះ​មាន​ដាក់​ថ្ងៃ​ផុតកំណត់ ហើយ​វា​បាន​ហួស​ថ្ងៃ​កំណត់​នោះ​បាត់ទៅហើយ តែ​គេ​មិនបាន​ចាប់អារម្មណ៍​ឡើយ៕

Advertisement